Home តារាជាតិ លោក អូលីវ៉ា គង់ ចេញបកស្រាយក្រោយមានការវែ.កញែ.កច្រើនរឿងចូលរួមកម្មវិធីនៅបារាំង

លោក អូលីវ៉ា គង់ ចេញបកស្រាយក្រោយមានការវែ.កញែ.កច្រើនរឿងចូលរួមកម្មវិធីនៅបារាំង

101
0

ប្រធានបទទាក់ទងនឹងលោក អូលីវ៉ា គង់ បានរីកសុះសាយយ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយថៃនិងមានមនុស្សចូលទស្សនាជាច្រើនលានដងក្នុងរយៈពេលខ្លី។ មិនត្រឹមតែប៉ុណ្ណោះអ្នកលេងបណ្តាញសង្គមថៃក៏បានកាត់តរូបភាព AI និងចោទប្រកាន់ជាច្រើនមកកាន់រូបលោកដោយសារតែអ្នកច្នៃម៉ូតរូបនេះបានស្លៀកឈុតយ៉ាងពិសេសមួយនិងបានបង្ហាញទង់ជាតិខ្មែរនៅក្នុងកម្មវិធីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjVQNiCu6iabS0QgdruarVl5UvwROEmcOXxivZ7PCDsbcoIzCXI1vmAcJXnbk6_lokY8ArsCT5Xj_AjzN8jTJxmO-9pT5NKFzv0CPtJj0gfDqtLjb51YiKOqoMpL5UMsHmXZeCBzSqCFUzeDWSb0GNhJmqxaB3IMP1ebJeryf5ssK4AYY2sAHwd4QgpU/s2048/image_2026-05-27_10-18-14.png
ដោយសារតែការជជែកវែកញែកជាច្រើននៅមិនទាន់ដាច់ស្រឡះនៅព្រឹកថ្ងៃទី២៧ ខែឧសភា លោក អូលីវ៉ា គង់ បានចេញបកស្រាយជាវីដេអូដែលមានរយៈពេលរហូតដល់ជាង១០នាទី។ លោកបាននិយាយថាសម្រាប់កម្មវិធីមហោស្រពភាពយន្តកានបុគ្គលរូបណាក៏អាចចូលរួមបានដែរមិនថាជាតួកុន ផលិតករ ឬអ្នកច្នៃម៉ូតសំលៀកបំពាក់រួមទាំងម្ចាស់អាជីវកម្មជាដើម។ នៅក្នុងកម្មវិធីនេះគឺគេអញ្ជើញតែតួកុន និងផលិតករ ដោយផ្តល់ជូនជាសំបុត្រយន្តហោះ កន្លែងស្នាក់នៅ ដោយលោកបានដឹងតារាម៉ូដែលមិនមានលិខិតអញ្ជើញនោះទេតែមានម្ចាស់ប្រ៊េនបានចំណាយទឹកប្រាក់សម្រាប់ឱ្យអ្នកតំណាងនោះចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBwoMCFbagHSZF5lEIhyBOYWZkKNvtZ55ehdMl_TW4weubkxWRj2qSn9TKAs6zSNIKie2kqd1-4-Hln-P2q-DTf2mpxtg-nGEnp7yhAIdtRVUhBXVwki7nzjgZNTQdKd-751HnpqESNM2tYHkPaNEVGmvafpEzv-g8Uahv5QauHSEYZwjT8oYMjE3n1IQ/s2048/image_2026-05-27_10-18-16.png
លោកបានលើកឡើងទៀតថាកេរ្តិ៍ឈ្នោះល្បីល្បាញនៃមហោស្រពភាពយន្តកានបានធ្វើឱ្យមនុស្សជាច្រើនមានបំណងប្រាថ្នាដើរលើកម្រាលព្រំក្រហមនៃកម្មវិធីនេះរួមទាំងលោកផងដែរ។ សម្រាប់ការចូលរួមជាលើកទី២នៃកម្មវិធី Cannes Festival លោកបានតាំងចិត្តច្នៃម៉ូតសំលៀកបំពាក់ដែលដកស្រង់ពីព្រះវិស្ពុគង់នៅលើគ្រុឌថ្លែងស ដែលតំណាងឱ្យភាពជោគជ័យជម្នះ ដើម្បីបង្ហាញទៅកាន់ឆាកអន្តរជាតិស្របពេលដែលប្រទេសកម្ពុជារងការឈ្លានពានពីថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGzTaSloAmOVy0LG3VZs4I5ih-IbeWrdtlGkLNLk9BUHmYo_kYCLo-P1vYP1kU0NfZP-PcLxLS4we-Oh9uQxA5Aor9x2rLb5yg9OlZg3fzYOb13QDoYySq5NWIa1X1a-YAzj3Q_H6mXoegVA1XintMG0ZZyNGExVYOLBJbfaytaHWwnXb5nUxMyrY1XKc/s2048/image_2026-05-27_10-18-18.png

ទាក់ទងនឹងរូបភាព AI លោក អូលីវ៉ា គង់ បានបញ្ជាក់ទៅកាន់សាធារណជនថាលោកចូលរួមកម្មវិធីនេះដោយមានការអញ្ជើញ។ ត្រង់ចំណុចនេះលោកបានពន្យល់បន្ថែមថាដោយសារតែខ្លួនមានទំនាក់ទំនងជាមួយនឹង Agency ស្គាល់ផលិតករ ហើយលោកបានចូលរួមរហូតដល់៣ថ្ងៃ។ ចំពោះការចូលរួមពិសេសដែលមានវត្តមាន កុយ អេនណា គឺលោកទាក់ទងជាមួយនឹង Agency ហើយចូលរួមដើម្បីបង្ហាញពីសំលៀកបំពាក់ដែលលោកច្នៃ រួមទាំងប្រ៊េនគ្រឿងអលង្ការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXFuPH1riw14oZJyh4zUb4Lk39D9dvCWfcdwuLZlwC-bg4XyUE7tuEeSjEgU2CBhr6BfFQ74-VZJ1ESUEF37wjsfCsNeOidG-Uhj4q_dZKlh9R17XmVIPUBU5ylQQ_PBDdksZ-KIIqYlhE0GG2lVQoAtyOGhKsUXXgAjJa4CLF0hyphenhyphenAxnjOUcSDzUNX6Vg/s2048/image_2026-05-27_10-18-22.png

លោក អូលីវ៉ា គង់ បានអះអាងទៀតថាការចូលរួមរបស់លោកនៅឯមហោស្រពភាពយន្តកានលើកទី៧៩ នេះមិនមែនដោយសារលើកតម្កើនខ្លួនឯងនោះទេ ប៉ុន្តែមានគោលបំណងសំខាន់ដោយការតាំងចិត្តច្នៃសំលៀកបំពាក់បង្កប់ទៅដោយអត្ថន័យឆ្លុះបញ្ចាំងភាពជាខ្មែរ៕