Home ព័ត៌មានអន្តរជាតិ ជប៉ុនទម្លាក់លុយ ១៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះប្រជាជន និងសេដ្ឋកិច្ចជាតិពីវិបត្តិថាមពល

ជប៉ុនទម្លាក់លុយ ១៩ពាន់លានដុល្លារ ដើម្បីសង្រ្គោះប្រជាជន និងសេដ្ឋកិច្ចជាតិពីវិបត្តិថាមពល

81
0

គួរឲ្យកោតសរសើរ! ប្រទេសជប៉ុនបានប្រកាសពីការបញ្ចេញកញ្ចប់ថវិកាជាតិជាង ៣ ពាន់ពាន់លានយ៉េន (ប្រហែល ១៩ ពាន់លានដុល្លារអាមេរិក) ដើម្បីបើកយុទ្ធនាការកាត់បន្ថយសម្ពាធថ្លៃជីវភាពពលរដ្ឋភ្លាមៗ។ វិធានការដកប្រាក់រដ្ឋរាប់ពាន់លាននេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងស្ថិរភាពសង្គមជាបន្ទាន់ និងធានាដាច់ខាតថាមិន​មានឧបសគ្គណាមួយមករំខានដល់ចរន្តសេដ្ឋកិច្ច ឬខ្សែចង្វាក់ជីវិតរស់នៅរបស់ប្រជាពលរដ្ឋឡើយ ចំពេលដែលតម្លៃថាមពលសកលកំពុងឡើងថ្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvF_rxiuddCAsXXarF-rwqLQ9_y9x7v6rZ_YQRV9l7FHAe84O9DFq8feB8UAkra0W4UX6976286ITPzejObVKJw6yuLY3OpTIiOLdemXetPpJAMIpfia1uWB4gqlHcH93MyS4fcumFSVQCvMHZsPa-cctY6kaY4xrlobB2KtdiNsYckKv4rciv6n_qYcM/s960/photo_2026-05-26_11-15-48%20(2).jpg
 
ថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍បកស្រាយពីយុទ្ធសាស្ត្រនេះ លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ភាពតានតឹងភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា បានរុញច្រានឱ្យតម្លៃប្រេងឆៅ និងហ្គាសធម្មជាតិហក់ឡើងខ្ពស់ ដែលវាបានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ដល់ថ្លៃដើមនាំចូលរបស់ជប៉ុន។ ក្នុងស្ថានភាពដ៍មុតស្រួចនេះ ភារកិច្ចចម្បង និងបន្ទាន់បំផុតរបស់រដ្ឋាភិបាល គឺត្រូវធ្វើយ៉ាងណាកាត់បន្ថយហានិភ័យសេដ្ឋកិច្ចឱ្យនៅកម្រិតទាបបំផុត ដើម្បីការពារប្រជាពលរដ្ឋពីការរ៉ាប់រងបន្ទុកចំណាយដ៏ធ្ងន់ធ្ងរនេះតែម្នាក់ឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0GTRCLJcUIS1Fxb1SZkSl-9DHUGHAjgRc3jFu5_IT5OBHyxQDOTtQUgxHTMPqxSfWv4kwzl8zQes1_hqvYo78RqgT1A_CXoDrlC3J-VFpiDxX521ndwEKcUA_T0hyphenhyphen-z7R3-rUVH0QdiMeIUhHTZTLM4xXkjx3XUgyabRVGjk24RmR-hcpC8Ugzsjq88Y/s770/photo_2026-05-26_11-15-49.jpg
 
ផ្អែកតាមផែនការជាក់ស្តែង រដ្ឋាភិបាលនឹងដកប្រាក់ចំនួន ៥០០ ពាន់លានយ៉េនចេញពីមូលនិធិបម្រុងភ្លាមៗ ដើម្បីយកទៅជួយចេញថ្លៃទឹក ភ្លើង និងហ្គាស ជូនដល់គ្រប់គ្រួសារជប៉ុនទាំងអស់។ ការឧបត្ថម្ភធននេះនឹងផ្តោតលើរយៈពេល ៣ ខែ គឺចាប់ពីខែកក្កដា ដល់ខែកញ្ញា ដែលជាអំឡុងពេលរដូវក្ដៅខ្លាំង ហើយប្រជាជនមានតម្រូវការប្រើប្រាស់ម៉ាស៊ីនត្រជាក់ខ្ពស់ ដោយរំពឹងថានឹងជួយឱ្យគ្រប់ក្រុមគ្រួសារសន្សំសំចៃថវិកាបានជាមធ្យម ៥,០០០ យ៉េន ក្នុងមួយខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2gd60o9MyP8jVs7hhZSBtI2OrwGlPjSZdS_3uJKZLzdaPfbT4DpjmRp_OHNV0eECx0ml_ib-7Ae8b4OsCSE7qTVnunUEBrRv69pfLpfpgosBJpwS0ztWiJA3ucH9jqXztk3J8QmjjS0y0-EBcV5pV1lyQPEOMOuh2BweAqIY2Be-rZMKGPbklG4NgeH8/s640/photo_2026-05-26_11-15-48.jpg
 
ដើម្បីធានាដល់ប្រភពទុនដ៏មហិមានេះ រដ្ឋាភិបាលគ្រោងនឹងបោះផ្សាយសញ្ញាប័ណ្ណទូទាត់ឱនភាពរដ្ឋ  ប៉ុន្តែលោកស្រី Sanae Takaichi បានធានាចំពោះមុខទីផ្សារហិរញ្ញវត្ថុថា វានឹងមិនប៉ះពាល់ដល់ស្ថិរភាពសេដ្ឋកិច្ចរយៈពេលវែងនោះទេ ដោយសាររដ្ឋភិបាលទទួលបានចំណូលពន្ធបន្ថែមខ្ពស់មកប៉ះប៉ូវឡើងវិញ។ សេចក្តីព្រាងច្បាប់នៃកញ្ចប់ថវិកាសង្គ្រោះបន្ទាន់នេះ នឹងត្រូវដាក់ជូនសភាជាតិជប៉ុនអនុម័តជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខ ដើម្បីឱ្យទាន់ពេលវេលាមុនពេលរដូវក្ដៅឈានចូលមកដល់។