Home ព័ត៌មានអន្តរជាតិ ហាណូយត្រៀមបង្កើត «តំបន់សេដ្ឋកិច្ចរាត្រី» ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ច

ហាណូយត្រៀមបង្កើត «តំបន់សេដ្ឋកិច្ចរាត្រី» ធំៗ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជំរុញកំណើនសេដ្ឋកិច្ច

80
0

ហាណូយ៖ ផ្អែកលើប្រជាប្រិយភាពនៃការដើរកម្សាន្តពេលរាត្រីដែលកំពុងតែរីកដុះដាលខ្លាំង និងជាកាតាលីករដ៏សំខាន់ក្នុងការសម្រេចគោលដៅទេសចរណ៍នាប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលវៀតណាមបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រក្នុងការបង្កើត «តំបន់សេដ្ឋកិច្ចពេលរាត្រី» ជាច្រើនកន្លែងនៅក្នុងទីក្រុងហាណូយត្រឹមឆ្នាំ២០៣៥ ក្នុងគោលបំណងទាក់ទាញភ្ញៀវទេសចរបរទេសឱ្យកាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgHquX7ryCQ6uOKwUDMg2JTw29XREk1sPlDjudKaB66yqKNFnwm-Hf-5SAJ3H6msAfKDkIHC3L0xYxi6-AC6qLJbqFjgLe9jFpzSe39Kh9wqWUPredAMXodCbFXEplamHfFWUsIHXrwBuf52hemfKbseOWz-kHfqlOG6UVkKx7nWqKaMc6C0bWhM3kVo/s1200/photo_2026-05-27_08-34-37.jpg
យោងតាមគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ចពេលរាត្រីដំណាក់កាលឆ្នាំ២០២៦-២០៣០ ជាមួយចក្ខុវិស័យវែងឆ្ងាយរហូតដល់ឆ្នាំ២០៤៥ ដែលទើបតែទទួលបានការអនុម័តថ្មីៗនេះ រដ្ឋាភិបាលវៀតណាមមានផែនការបង្កើតតំបន់សេដ្ឋកិច្ចពេលរាត្រីទ្រង់ទ្រាយធំពី ៦ ទៅ ៨កន្លែង រួមទាំងទីតាំងលក់ដូរតាមចិញ្ចើមផ្លូវពី ១៥ ទៅ ២០កន្លែងបន្ថែមទៀតនៅក្នុងទីក្រុងហាណូយ។ ទីតាំងទាំងនេះនឹងត្រូវអនុញ្ញាតឱ្យបើកដំណើរការហួសម៉ោង១២យប់ ដើម្បីជំរុញសកម្មភាពអាជីវកម្ម និងការកម្សាន្ត ក្នុងគោលដៅអូសទាញភ្ញៀវទេសចរបរទេសឱ្យស្នាក់នៅបានយូរ និងចំណាយប្រាក់កាន់តែច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNIJFDVXOrL4kaqsPIA6WIOGSksAD97Ejt_6bmzaFCwTUKw7Y2OvLi0Vt6YHnpgGIhbGYRCODEVR1k_C3MIbfdTSVuqZhexQa8O8kPE5HvxYiZKvWi6Xn-b9P7WZbZFeQZKSw3suy4ttQrYisU_Wzrexg9ElEBcgE_U2kTuoWKGETVQpFDsokyJzjAu8I/s604/photo_2026-05-27_08-34-35%20(2).jpg
គម្រោងយុទ្ធសាស្ត្រនេះ ត្រូវបានរំពឹងថានឹងជួយជំរុញសេដ្ឋកិច្ចទីក្រុងហាណូយឱ្យមានកំណើនពី ៧% ទៅ ៨% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ទីក្រុងត្រឹមឆ្នាំ២០៣៥។ លើសពីនេះ ត្រឹមឆ្នាំ២០៤៥ ទីក្រុងហាណូយនឹងត្រូវអភិវឌ្ឍទៅជា «មជ្ឈមណ្ឌលសេដ្ឋកិច្ចកម្សាន្តពេលរាត្រី» ដ៏រស់រវើកមួយ ដែលមានសមត្ថភាពប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសនានាក្នុងតំបន់ និងអាចទាក់ទាញភ្ញៀវទេសចរបរទេសបានពី ៨លាន ទៅ ១០លាននាក់ក្នុងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8vhrXwY8VJzbXUvcZfXNaW5OXQnmJxVpb5fTLnJC5kdARiJhjtk5jr2sIbbZO1qXizTsB1Vq-FYXyxIkL7aI5no7_E3WWSDuxaDJm_xqUZyTtd1XGWShACSbWMoF3FLrPisTZpRhDYYzQXHYZcBuvS7lB7HUXye4kBjE8ToqyVrDq8_VZTxlrhqyNx90/s735/photo_2026-05-27_08-34-35%20(3).jpg

តំបន់សេដ្ឋកិច្ចទាំងនេះនឹងត្រូវរៀបចំឡើងជាលក្ខណៈ «ទីក្រុងឆ្លាតវៃ» (Smart City) ដោយរាល់ការទូទាត់ប្រាក់សម្រាប់ការទិញទំនិញ និងសេវាកម្មផ្សេងៗ នឹងត្រូវធ្វើឡើងតាមប្រព័ន្ធឌីជីថលទាំងអស់។ បន្ថែមលើនេះ តំបន់នីមួយៗនឹងក្លាយជាទីតាំងឆ្លុះបញ្ចាំងពីវប្បធម៌ សិល្បៈ និងការកម្សាន្តចម្រុះ ព្រមទាំងមានការបំពាក់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាពយ៉ាងតឹងរ៉ឹង ដើម្បីធានាបាននូវសន្តិសុខ និងសុវត្ថិភាពខ្ពស់ជូនភ្ញៀវទេសចរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5ktZ43_yKhmETr772iNKkEdRHqMFhj0K05FobUy9QEqDZ77QOqxy5u6yY7QCD87JKJVw8E8ixPAjXS7LjVh60oCN5dJnVTVie_9rrD8pbjRqX2mpAz4ilYhaCNVncAn5QrbodRGGx_oE4J_6Hn3xjSLMcXwyuARbtKAKD6QrWWS5ivOfC0Try2fRmInU/s650/photo_2026-05-27_08-34-35.jpg
បច្ចុប្បន្ន សកម្មភាពដើរកម្សាន្តពេលរាត្រី រួមទាំងការទទួលទានអាហារ និងភេសជ្ជៈតាមចិញ្ចើមផ្លូវក្នុងទីក្រុងហាណូយ កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ការសម្រេចចិត្តបង្កើតតំបន់សេដ្ឋកិច្ចផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីវៀតណាមបានមើលឃើញពីកំណើនយ៉ាងគំហើញនៃភ្ញៀវទេសចរបរទេស ជាពិសេសភ្ញៀវមកពីប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិន ដែលចូលចិត្តដើរទិញអីវ៉ាន់ និងទស្សនាទម្រង់វប្បធម៌នានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJNHFicaQyF5E6QwJmfonuTB402FQ5K-0tJDZprSUHQ3xpcpdjocLg5nj4fTG_THOd5QdTm2qP2-obsiXYXHfvlp7OMsdj5xwtJt0M2McYKvN5X5c6VMINz6WUoio9PC0nusSAAn5nUznF_XUTv9feQUulFBYNRcmT_-7ADR4evzwR2m3i9fGZsFvOZ2Y/s1280/photo_2026-05-27_08-34-36.jpg
គួរបញ្ជាក់ផងដែរថា កត្តាដែលធ្វើឱ្យភ្ញៀវទេសចរនិយមចូលចិត្តដើរកម្សាន្តនៅទីក្រុងហាណូយនាពេលរាត្រី គឺដោយសារតែបរិយាកាសលក់ដូរដ៏អ៊ូអរតាមចិញ្ចើមផ្លូវ ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ដែលអនុញ្ញាតឱ្យពួកគេអាចអង្គុយលើកៅអីតូចៗជជែកគ្នាលេងយ៉ាងស្និទ្ធស្នាល។ លើសពីនេះ ទីក្រុងហាណូយក៏មានជម្រើសអាហារសម្រន់ដ៏សម្បូរបែប ក្នុងតម្លៃសមរម្យ រួមផ្សំនឹងលក្ខខណ្ឌអាកាសធាតុពេលយប់ដ៏ត្រជាក់បង្គួរ បើប្រៀបធៀបនឹងពេលថ្ងៃផងដែរ៕