ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេកប៊ុកមានការជជែកវែកញែកជាច្រើនបន្ទាប់ពីមានព័ត៌មានថាអ្នកចម្រៀងរ៉េបល្បីឈ្មោះម្នាក់មានបំណងធ្វើអត្តឃាតរហូតដល់ម្តាយរបស់អ្នកចម្រៀងនោះស្នើសុំសមត្ថកិច្ចជួយអន្តរាគមន៍។ ក្រោយអ្នកលេងបណ្តាញសង្គមដាក់ការសង្ស័យទៅលើអ្នកចម្រៀងរ៉េបជាច្រើនស្រាប់តែលោក Morano និង Goofy បានចេញមកបញ្ជាក់។

កាលពីវេលាម៉ោង១២.៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦មានសេចក្តីរាយការណ៍ថាអ្នកចម្រៀងល្បីឈ្មោះម្នាក់អង្គុយមុខផ្ទះកាន់កូនកាំបិតក្នុងដៃមានបំណងសម្លាប់ខ្លួន ហើយម្តាយរបស់អ្នកចម្រៀងរ៉េបនោះបានស្នើសុំកិច្ចអន្តរាគមន៍ពីសមត្ថកិច្ច។ ហេតុការណ៍នេះបានបង្កឱ្យសាធារណជនភ្ញាក់ផ្អើលប៉ុន្តែទស្សនិកជនពុំបានដឹងថាជាអ្នកចម្រៀងរ៉េបល្បីឈ្មោះរូបណាឡើយ។
.jpg)
ដោយសារតែការមិនបញ្ចេញអត្តសញ្ញាណអ្នកចម្រៀងរ៉េបរូបនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិប៉ាន់ស្មានថាជាអ្នកចម្រៀងរ៉េបរូបនេះ ជាអ្នកចម្រៀងរ៉េបរូបនោះរហូតលោក Morano ដែលជាអតីតអ្នកចម្រៀង និងអ្នកចម្រៀងរ៉េប Goofy ចេញមកបញ្ជាក់។
លោក Morano បានសរសេរនៅលើបណ្តាញសង្គមថា «បញ្ជាក់ម្តងទៀតសម្លេងស្រដៀងខ្ញុំខ្លះមែន និយាយពាក្យCUZ CUZ ដូចពាក្យដែលខ្ញុំនិយាយក្នុងចម្រៀងពិតមែន ប៉ុន្តែមិនមែនជាខ្ញុំឡើយ។ ឈប់Mentionឬសួរខ្ញុំ កុំយល់ច្រឡំទៀតអី ខ្ញុំមិនមែនតារាទេ»។ ក្នុងនោះលោកបានបញ្ជាក់ទៀតថាខ្លួនមិនមែនជាមនុស្សដែលឡប់ធ្វើរឿងដូច្នេះឡើយ ណាមួយភាសាអង់គ្លេសរបស់លោកក៏មិនមែនអ៊ីចឹងដែរ។
.png)
ងាកមកកាន់ Goofy វិញបានឆ្លើយតបដោយក្តីខឹងសម្បារដោយសារតែមានការចោទប្រកាន់ថាអ្នកចម្រៀងរ៉េបដែលព្យាយាមសម្លាប់ខ្លួនគឺជារូបលោក។ Goofy បានព្រលះទៅកាន់អ្នកខម្មិនថា «អាណាខ្លះថាអញ ជួនបានបែកក្បាលហើយនៅផ្ទះដេកអត់ដឹងអីផង!!យីពួកអាច្បាស់អស់នេះ»៕










