Home ព័ត៌មានអន្តរជាតិ គណបក្សប្រឆាំងថៃអំពាវនាវពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul

គណបក្សប្រឆាំងថៃអំពាវនាវពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul

96
0

ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ លោក Natthaphong Ruengpanyawut មេដឹកនាំគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំងដ៏ធំ បានអំពាវនាវឱ្យពលរដ្ឋរួមគ្នាបញ្ចប់របបដឹកនាំដោយគណបក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដោយសារគណបក្សនេះបន្តវេនពីរបបធ្វើរដ្ឋប្រ.ហារ និងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgf6y1QLv47v5f1E0o2PHMFH3oXX0Q0jkjfO_b1id42ToCOn-9if6QY5C8N7AiTKhIczfM74PGvkjgDxHsayQ3ST7bYtVHR3c24M01Rjey_GRFw1AEm21zjRo58bWnPfc5-_mHPQ1nmj4qMP23ygImkdU68dIBAMTv7Hndd9C9Btx7Oc4UHwgsuvl_qQH4/s1280/photo_2026-05-26_08-47-34.jpg
មេដឹកនាំគណបក្សប្រជាជនរិះគន់ថា ថ្ងៃទី២២ ខែឧសភា គឺរយៈពេល១២ឆ្នាំហើយដែលមានរដ្ឋប្រហារកើតឡើងនៅប្រទេសថៃ (ដោយលោក Prayut Chan-o-cha) បើទោះជាបច្ចុប្បន្ន គ្មានរថក្រោះនៅលើដងផ្លូវដូចសម័យរដ្ឋប្រហារពីមុនក៏ដោយ ប៉ុន្តែអ្នកមានអំណាចបានផ្លាស់ប្តូរទម្រង់មកគ្រប់គ្រងប្រទេសតាមរយៈរបបខៀវ (ពណ៌ខៀវ គឺជានិមិត្តរូប និងពណ៌សម្គាល់របស់គណបក្សភូមិចៃថៃ) ។ របបនេះបានពង្រឹងអំណាចដោយការតែងតែងមនុស្សរបស់ខ្លួនក្នុងព្រឹទ្ធសភា ស្ថាប័នឯករាជ្យ តុលាការធម្មនុញ្ញ កងទ័ព និងសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUuxUEBKlmu_CjmC1cYvXRH3Vq-75HR9N1N9t6IiWFCz3HxFAqGGx1VeRSOywkCj1m1QXGY6bHjQM1lF7ZT9FkAHFrtwukB60CUHUNMlhUc5iJcbzh4zybIhGIC87mAfaLKBPrGKwYcf2OrX8cStU2M_cL5jykwdF4OdRLN-hdoGRhyphenhyphenlEPxwkluggcv1M/s1140/photo_2026-05-26_08-47-33.jpg

ការដឹកនាំប្រទេសដោយគណបក្សភូមិចៃថៃ កំពុងរារាំងការអភិវឌ្ឍប្រទេសជាតិ ឬបង្កការជាប់គាំង ពីព្រោះអសមត្ថភាពដោះស្រាយបញ្ហារបស់ពលរដ្ឋ, បង្កើនភាពអយុត្តិធម៌ក្នុងសង្គម និងបណ្តោយឱ្យមានអំពើពុករលួយ ។ គណបក្សប្រជាជនចង់ឱ្យពលរដ្ឋយកអំណាចរបស់ខ្លួនមកវិញ ព្រោះគ្មានរបបណាអាចគ្រប់គ្រងជោគវាសនារបស់ពលរដ្ឋជារៀងរហូតឡើយ ពលរដ្ឋប្រាថ្នាចង់បានអនាគតដ៏ល្អប្រសើរ និងរួមគ្នាកសាងអំណាចរដើម្បីរុញច្រានប្រទេសថៃឱ្យឆ្លងផុតពីឥទ្ធិពលនៃរបបដឹកនាំអំណាចបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQJ-m7xBJcZaGWi4MjsPBtUuE5Nkfcc8pCzGtFPGLgN3GBc6DmGzsY5ed7OxzbNLPQDZAImDU464iil2blzHHGT3xpZkCEuhseJlwNnSzmA_8HBWYxJbkQem_S7Zng4-e0p1F4Qr9NOQqwyGy_sIVqMATkeVv10FdHUtj7usCio40Sep5JEet7YeaQrIU/s830/photo_2026-05-26_08-47-34%20(2).jpg

ជំហ៊ានដំបូង គឺជំរុញការព្រាងរដ្ឋធម្មនុញ្ញថ្មីមួយស្របតាមលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងមានការរផ្សារភ្ជាប់ផ្ទាល់ជាមួយពលរដ្ឋ ព្រមទាំងចង់ឱ្យប្រទេសថៃជារបស់ពលរដ្ឋ មនុស្សគ្រប់រូបមានសិទ្ធិស្មើគ្នាដើម្បីអនាគតកូនចៅទៅថ្ងៃអនាគត ។ សេចក្តីថ្លែងការណ៍នេះធ្វើឱ្យនយោបាយថៃកាន់តែឡើងកំដៅខ្លាំងឡើង ដោយសារគណបក្សប្រជាជនដើរតួនាទីជាគណបក្សប្រឆាំងដ៏រឹងមាំក្នុងរដ្ឋសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheptdSUwhoDtLv8WKddFY6ByfcAGihyb9FHWL94CxKnw1R_OqfwffLu8_tkpa62zb34uoGtGmKAzWilAqRhIag_H36kn3Ot1iQyEeTVtddvVCAn__sVo-10GLwn-uz2qkzK25iZVyikBK2FBphO6Ns0T2dCAVXEUcdrelbuf7FbCfiBneCfFC3FWudaks/s1280/photo_2026-05-26_08-47-34%20(3).jpg
គួរបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតកន្លងមក គណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានបានជ័យជម្នះ និងដឹកនាំរដ្ឋាភិបាលចម្រុះ ដែលធ្វើឱ្យគណបក្សនេះមានឥទ្ធិពលយ៉ាងខ្លាំងលើប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាល និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ។ ការវាយប្រហារចំៗទៅលើគណបក្សកាន់អំណាច គឺជាយុទ្ធសាស្ត្រនយោបាយថ្មីមួយរបស់គណបក្សប្រឆាំង ដើម្បីប្រមូលសំឡេងគាំទ្រពីពលរដ្ឋសម្រាប់ត្រៀមខ្លួនចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខ ៕

 

Previous articleជំហានថ្មីនៃកសិកម្មចិន៖ ការប្រើប្រាស់មនុស្សយន្ត AI ជំនួសកម្លាំងពលកម្មមនុស្ស
Next articleវៀតណាមនឹងពិន័យប្រាក់ពលរដ្ឋដែលចែកចាយព័ត៌មានក្លែងក្លា.យក្នុងបណ្តាញសង្គម