Home តារាជាតិ មាស សុខសោភា បង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសពីចិត្តរបស់មហាជន

មាស សុខសោភា បង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសពីចិត្តរបស់មហាជន

97
0

តារាចម្រៀង មាស សុខសោភា និងគូស្នេហ៍ថ្មីនៅតែមានប្រធានបទនៅលើបណ្តាញសង្គមជាមួយនឹងមតិវែកញែកជាច្រើនបន្ទាប់ពីអ្នកទាំងពីរលែងនៅស្ងៀមដូចមុននិងបានចេញមកតបតនឹងពាក្យរិះគន់ទាំងនោះវិញ។ នាពេលថ្មីៗនេះសិល្បការិនីរូបនេះក៏បានបង្ហើបពីមូលហេតុនៃការជ្រើសរើសគូស្នេហ៍ថ្មីដែលខុសចិត្តរបស់មហាជនដែលចង់ឱ្យនាងជ្រើសរើសបុរសល្អ អ្នកមាន ស្អាតសមគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHVoEkleYdqZEh-KQ5-8KfKmDb4zY_pIwRNXoDu3YvMfl77jFF4zPWuW8luQoGGYEG120qm4CVblXM_tJ_OqIhvKMf-cFrWWP0DBMgWTj4qakKED8-8BZrKfuaMRLJCLT0t6aDF4cojvc-T6iAWxYvlZkDjk3VF4argfFnEWoamQAy9iGewDyKpy6AkNg/s2048/image_2026-05-11_09-44-44.png
នៅក្នុងការ live កាលពីថ្ងៃទី១៨ ខែឧសភា តារាចម្រៀង មាស សុខសោភា បានថ្លែងអំណរគុណទៅកាន់អ្នកគាំទ្រដែលព្រួយបារម្ភនិងចង់ឱ្យខ្លួនបានគ្រួសារជាអ្នកមាន ស្អាតសមគ្នា ហើយនាងពិតជាចង់បានដូចអ្វីដែលអ្នកគាំទ្ររំពឹងដែរ ប៉ុន្តែអ្វីដែលសំខាន់គឺការនិយាយស្តីលែងយល់ពីគ្នា។ ត្រង់ចំណុចនេះ មាស សុខសោភា បានពន្យល់ថានៅពេលនាងយល់ពីសច្ចធម៌ខាងក្នុងខ្លួនឯងហើយនឹងឃើញពីសច្ចធម៌នៅក្នុងខ្លួនរបស់មនុស្សម្នាក់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnprHyQfJD_g9GQVPh6LHhzB8BmGFahcIddAuEIJagB67VljFMYKUQGy1mTTX1P5HLpMBJUGefXsd-mO1fbGSYO39z0UgxmjCpI9hEnLCqO8tJBAswTG1ril5qj6tWQkW_4TPlVkDa2WgC4FUi13HGPltDx-tS3rR1DN5fmZMKnJa-hZN0rtV23jDgOsQ/s2048/image_2026-05-11_09-44-39%20(2).png

តារាចម្រៀងរូបនេះថាអ្នកខ្លះស្អាតរូបរាងល្អ សង្ហា មានធនធានណាស់ប៉ុន្តែបុរសនោះមិនយល់ពីសច្ចធម៌នៅខាងក្នុង ធ្វើឱ្យការយល់ឃើញមិនដូចគ្នានិងមិនអាចរួមរស់ជាមួយគ្នាឡើយ។ មាស សុខសោភា បានសារភាពថាបន្ទាប់ពីបែកបាក់គ្រួសារមុនរូបនាងក៏ព្យាយាមសាកល្បងសេពគប់អ្នកដែលល្អស្អាតជាងលោកឪដែរ ប៉ុន្តែមិនអាចរកបាន។ តារាចម្រៀងរូបនេះលើកឡើងទៀតថា នៅពេលជជែកជាមួយអ្នកយល់ពីសច្ចធម៌នឹងមានសេចក្តីសុខមិនចាំបាច់ដល់ថ្នាក់ស្រលាញ់គ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEike7R5K0dGv7QrjXEx4gHEQcjCnvz8kjsPSaV1S8K0vY_RZ1SadK55pZaCiXMm6a9KWHmDr7nkfSLTeoAQ2ABdd3DBopqi88dm-taGdr8CMlrEDfhzy6Pi5d7qyawG8RUyIc9w6K2zq_YTkfMqvIYcz9YCzr4FfggVVzxoqILE63dGYwoWPp2FvOkweS4/s2048/image_2026-05-20_14-18-31.png

មាស សុខសោភា បន្តទៀតថាមុននឹងឈានដល់ដំណាក់កាលនេះគឺសុទ្ធតែមានរឿងអាថ៌កំបាំងនៅខាងក្នុង ប៉ុន្តែនាងមិនចង់បកស្រាយជាសាធារណៈនោះទេនាំឱ្យមានការវែកញែកមិនចប់មិនហើយនៅពេលមហាជនមិនយល់ពីផ្នែកខាងក្នុងរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSXx8N5spEP-REpVay_VRFhIC2SCNVJmOYCDFUVObNe9ZPUuRoiP3shBDdk4gtFSxB648vaD5-cIW9uOAaCNXwrH1tewotUREAsIjna0Jz2Y1jBAqs5IJfAG8jKdzd4MLOFGXyE1vSJOQleimVOKHxr236gTk7WZjyP_U1ob6xPDWJMQ1tLbwNU6t2P9M/s2048/image_2026-05-11_09-44-41.png
តាមការពន្យល់របស់គូស្នេហ៍របស់តារាចម្រៀង មាស សុខសោភា ពាក្យថា «សច្ចធម៌» គឺជាសភាវធម៌មួយដែលកើតចេញពីការបដិបត្តិដំណើរធម្មជាតិរបស់ខ្លួនទាំង៧ប្រកបដោយភាពបរិសុទ្ធទាំងព្រម ឆ្លុះបង្ហាញអំពីភាពពិតប្រាកដ មិនក្លែងក្លាយ មិនបន្លំទៀងត្រង់ មិនភូតភរ មិនមានល្បិចកិច្ចកលទាំងទង្វើខាងក្រៅនិងខាងក្នុង គឺឆ្លុះបង្ហាញតែអ្វីដែលពិតប្រាកដជាក់ស្តែងពិតប្រាកដមិនលំអៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikDnpOeZ67WsNJ_g3hNmkxDdZppnLLZoQsfKt1RpQYNqXRh9jnKdjaODDNvPYdyin_lpDlBQu2ioeF1T5PQPy8EX_wyUJ7F07HG4hqGMxekZi-uRs5BKVdNmR_iWpZrChGN560jG92oKSMRD2uE0Hp0I77UKTHvx3UsJGNl7SYTUWOCW6RNoXG_nJ5erg/s2048/image_2026-05-11_09-44-42.png

ទោះបីជាមានការបកស្រាយជាច្រើនលើកច្រើនសារពីសំណាក់ មាស សុខសោភា និងគូស្នេហ៍ ប៉ុន្តែមតិរបស់មហាជននៅតែមានការរិះគន់ចំពោះអ្នកទាំងពីរ៕