Home ព័ត៌មានអន្តរជាតិ គុយបាប្រមូលទិញដ្រូនពិឃា.តចំនួន ៣០០ គ្រឿងពីរុស្ស៊ីនិងអ៊ីរ៉ង់ ទុកសម្រាប់សងសឹកអាមេរិក

គុយបាប្រមូលទិញដ្រូនពិឃា.តចំនួន ៣០០ គ្រឿងពីរុស្ស៊ីនិងអ៊ីរ៉ង់ ទុកសម្រាប់សងសឹកអាមេរិក

90
0

ចំពេលដែលប្រទេសកំពុងជួបប្រទះនឹងវិបត្តិអស់ប្រេងប្រើប្រាស់ធ្ងន់ធ្ងរ ប្រជាជនរាប់លាននាក់កំពុងរស់នៅយ៉ាងវេ.ទនា របាយការណ៍ស៊ើបការណ៍សម្ងាត់ថ្មីៗដែលដកស្រង់ដោយ Axios បានអះអាងថា ប្រទេសគុយបាបានបញ្ជាទិញដ្រូនយោធាជាង ៣០០ គ្រឿងពីប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ហើយបានពិភាក្សាអំពីសេណារីយ៉ូដែលអាចកើតមានពាក់ព័ន្ធនឹងការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក ដើម្បីសងសឹកមហាអំណាចមួយនេះជុំវិញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_ypNlrMaC9k5VbEFCL0kV9rs6OR9pDcwJUATgI9RQlcMY0RqzqIf73Sg-BRE5_CwX8EiIfzt-uO5uj8f4Z7N0hrrzKS5nJAQGtYA_nCJRdvp2fa2CUYsqEAWFcc5umDhRNGJPnniBk1ABu5AwKwpKCq8ntSqhX_KXbr2lFUbe8DSnYckeC6GCmEaSMEE/s1280/photo_2026-05-19_13-41-21.jpg

យោងតាមរបាយការណ៍ផ្តាច់មុខរបស់សារព័ត៌មាន Axios ដែលផ្អែកលើព័ត៌មានសម្ងាត់បានឱ្យដឹងថា ការប្រមូលផ្តុំដ្រូនទាំងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០២៣។ ទោះបីជាប្រភពសម្ងាត់បានលួចស្តាប់ដឹងពីការពិភាក្សាផ្ទៃក្នុងរបស់យោធាគុយបា អំពីសេណារីយ៉ូនៃការវាយប្រហារលើគោលដៅនានារបស់សហរដ្ឋអាមេរិកក៏ដោយ ក៏មន្ត្រីអាមេរិកសង្កត់ធ្ងន់ថា នេះគ្រាន់តែជាការពិភាក្សាត្រៀមលក្ខណៈសម្រាប់ករណីជម្លោះអាក្រ.ក់បំផុតប៉ុណ្ណោះ មិនមែនជាប្រតិបត្តិការដែលកំពុងដំណើរការនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAb1uG161lMLEORH6ZEZVJoEhC6fSvQFakUiEyhrW4Dq14UikN_4ufqBzoxxxgRJSwogaa4EJxBCFjW11eqbetjha_tS6esMf2naYqzofFmTWgFU_F4_yOALxy3G2bhTossqku2ceQdG5AZQN8HIaaAPVVLoQsTYoL0ORkp3F1jfVtRnu4Lbg8TPUlyWs/s900/photo_2026-05-19_13-41-20%20(2).jpg

អ្វីដែលធ្វើឱ្យអាមេរិកអង្គុយមិនសុខនោះ គឺខាងយោធាគុយបា បានជជែកគ្នាពីលទ្ធភាពប្រើប្រាស់ដ្រូនទាំងនោះ ដើម្បីវាយប្រហារលើគោលដៅសំខាន់ៗរបស់អាមេរិក មានដូចជា មូលដ្ឋានទ័ពជើងទឹកនៅតំបន់ឆ្នេរ Guantanamo នាវាចម្បាំងអាមេរិក និងទីក្រុងមួយចំនួនក្នុងរដ្ឋផ្លរីដា ប្រសិនបើទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិតជាឈានដល់ចំណុចបែកបាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA1TC39kPl0V50ALM_gF9y7RBP1GQ_3D-98EMcVP6ON8M4IpGfJW9j6uz4gm_shUfM6B8YqUPzwfvS9Pebvzj3vws67U-Y26PSuM2Rkotzcn2gQZNWSbVTyPHjfoAk9i0VyRXSWufMguHby0TuHx0OhElUIZXr7CkLXewTqMLENLa6dXHaw47Ct8fIvEA/s1200/photo_2026-05-19_13-41-22%20(2).jpg
រឿងនេះ បានធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ ចាត់ទុកគុយបាជាការគំរាមកំហែងថ្មីមួយ ស្របពេលដែលទីប្រឹក្សាយោធាអ៊ីរ៉ង់ កំពុងមានវត្តមាននៅក្នុងប្រទេសគុយបាស្រាប់ផង។ ភាពតានតឹងនេះខ្លាំងរហូតដល់ថ្នាក់ លោក John Ratcliffe នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA ត្រូវធ្វើដំណើរទៅគុយបាដោយផ្ទាល់ ដើម្បីព្រមានចំៗថា កុំឱ្យហ៊ានធ្វើសកម្មភាពយោធាប្រឆាំងនឹងអាមេរិក ហើយបានប្រាប់ឱ្យគុយបាប្តូរប្រព័ន្ធនយោបាយចេញ បើចង់ឱ្យអាមេរិកបន្ធូរបន្ថយទណ្ឌកម្មសេដ្ឋកិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9cjBR3NTSfXZk-T1PPg4d59q7Mb4QBSGIGAWVA9apbXGJQTyHyUKNCixV-RihC-nehe7XPKURlOyMm07Wd6lQbVIUqlayuvfCkASGV97y2YpylikpNG2RqLR163odQWTkLV2ycJgFnQe5-TeFt6gk6fwi0RhFRevcJHfIFwLcqr9e48EFUlfEuD2dlWI/s800/photo_2026-05-19_13-41-20.jpg

រដ្ឋមន្ត្រីការបរទេសគុយបា លោក Bruno Rodriguez បានទាត់ចោលការចោទប្រកាន់នេះយ៉ាងដាច់អហង្ការ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថាបានបង្កើត “រឿងប្រឌិត” ដើម្បីដកស្រង់លេសដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ និងអាចឈានដល់ការជ្រៀតជ្រែកខាងយោធា។ លោក Rodriguez បានបញ្ជាក់ថា គុយបាមិនចង់បានសង្គ្រាមទេ ហើយគ្រាន់តែធ្វើការរៀបចំការពារខ្លួនតាមហេតុផលសមស្របប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf5xOmvsFgyOkOhuCIGCstOQyKgZ-kvm9obAttzlS92QGriN9MhLHYkbljpKBBwi_CEIhXM-HWItose7IgFmjYj6fckfu1c3PPrp7ZgJ3rzVTDPNeJ-j5SDWzkePsXl_n3KW06hpcjPZRDHY4-CXfnjsBkuXNyQii1StJpTHZAOPYkt8mlnraRkADHBww/s1058/photo_2026-05-19_13-41-22.jpg
ទន្ទឹមនឹងនេះ ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel ក៏បានថ្លែងផងដែរថា គុយបា «មិនមែនជាការគំរាមកំហែង» ដល់សហរដ្ឋអាមេរិកទេ ហើយបានបដិសេធថាមិនមានផែនការឈ្លានពានប្រឆាំងនឹងប្រទេសណាមួយឡើយ។ លោកបានអះអាងថា គុយបាមានសិទ្ធិស្របច្បាប់ក្នុងការការពារខ្លួនក្រោមច្បាប់អន្តរជាតិ ប៉ុន្តែបានព្រមានថា ការប្រឈមមុខដាក់គ្នាខាងយោធាណាមួយនឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពក្នុងតំបន់៕