Home ព័ត៌មានអន្តរជាតិ ឥណ្ឌូណេស៊ីពង្រឹងសមត្ថភាពការពារជាតិ ជាមួយយន្តហោះចម្បាំង និងសព្វាវុធទំនើបៗទិញពីបារាំង

ឥណ្ឌូណេស៊ីពង្រឹងសមត្ថភាពការពារជាតិ ជាមួយយន្តហោះចម្បាំង និងសព្វាវុធទំនើបៗទិញពីបារាំង

83
0

ហ្សាកាតា៖ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឥណ្ឌូណេស៊ីបានប្រគល់យន្តហោះចម្បាំង Rafale ចំនួន ៣គ្រឿងបន្ថែមទៀត ដែលផលិតដោយក្រុមហ៊ុនបារាំង Dassault Aviation ទៅឱ្យកងទ័ពអាកាសជាផ្លូវការ បន្ទាប់ពីទើបតែបានប្រគល់ ៣គ្រឿងដំបូងកាលពីខែមករាកន្លងទៅ ដែលធ្វើឱ្យចំនួនយន្តហោះចម្បាំងប្រភេទនេះកើនឡើងដល់ ៦គ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7N3HbwtqefY0Vx_ESYUNOePg6L2H5yXYdi1X6mq_YNYiFmAKy_qyK86mCQP4YSq3DnRZcLdLIyOgp4bpdNvMHlufUtyMmkCBTx8_xr6jjhAKIchyYfg7bkuKaoAqzAXyQQLa17Ii7sqJ6A3liPCpJ_kv2WxvM9Ol2GMj10rlEnrPRCcD7iUQFMmiLNcU/s1080/photo_2026-05-19_11-44-58%20(2).jpg
ពិធីប្រគល់នេះត្រូវបានដឹកនាំដោយប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto នៅមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងហ្សាកាតា ក្នុងគោលបំណងពង្រឹងសមត្ថភាពការពារជាតិ និងការពារបូរណភាពទឹកដី ព្រមទាំងដែនសមុទ្រ ស្របពេលដែលស្ថានការណ៍នយោបាយពិភពលោកកំពុងជួបភាពមិនច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSto2PUhEfkP4kT5IAZSPrTt1z1HAJiAvhfM-hC4mGpTlLxu8p8bumuranjs_68aZQdXppY097yKHI7F4eg_JoCrARWsofdzf-x5u7-xJJhGtiHnZj_Mck2dvJQW7dPTxYzjoc4wA3Wglnzi-_608NTl9eyjXR7h3RkMQyMl3qfsDkLljfwrqwBOihJB8/s1280/photo_2026-05-19_11-44-57.jpg

លោកប្រធានាធិបតី Prabowo បានថ្លែងក្នុងពិធីនោះថា៖ «ឥណ្ឌូណេស៊ីចាំបាច់ត្រូវតែពង្រឹងសមត្ថភាពកងទ័ព ដើម្បីការពារប្រទេសជាតិ។ ប្រទេសជាតិមួយអាចមានស្ថិរភាព និងសន្តិសុខទៅបាន លុះត្រាតែយើងត្រៀមខ្លួនការពារជាតិឱ្យបានរឹងមាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4ZGOQGbxqnBgPwnooZzJOcqUw4C55t9s3gu9DNtpMy7D-WpJI8xcyavCcrqFbe7Jnc2hbNj4gvfFofWTGQYgThS7q945qM0-VJyvIbRhMJ55SY6ZMO9pMBRG180k8_xLMCiQf1476WnzJaQgSu_s3_dmE3dXLdPe4CVihLKB6NjZKMY-vbKzaaEuSEKM/s1200/photo_2026-05-19_11-44-58%20(3).jpg

យោងតាមកិច្ចព្រមព្រៀង និងសព្វាវុធ
យន្តហោះចម្បាំងទាំង ៦គ្រឿងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងកាលពីឆ្នាំ២០២២ រវាងរដ្ឋាភិបាលឥណ្ឌូណេស៊ី និងក្រុមហ៊ុន Dassault Aviation ក្នុងទំហំទឹកប្រាក់ជាង ៨,១ពាន់លានដុល្លារ ដើម្បីបញ្ជាទិញយន្តហោះចម្បាំង Rafale សរុបរហូតដល់ ៤២គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsx5qdu69vZsbckJjyk-CL5YTC8RCtg2HSQWvkhdHuMmBFWCqQk_q0O1FRQelW79ZDX2kmC7QTXInpKddopO2vU-vB3YC_xZ9sMyYIaRmSntLVWj4ihxiYF1AWI5Zd5HESkys2dxbuR10ymLdhgcusxSH9PbiNaSSkajBdc3TWGxW79cbZV8BV6tS5oSU/s1200/photo_2026-05-19_11-44-58.jpg

ក្រៅពីយន្តហោះចម្បាំង Rafale ឥណ្ឌូណេស៊ីក៏បានប្រគល់សព្វាវុធ និងបរិក្ខារយោធាទំនើបៗជាច្រើនទៀត ដែលផលិតដោយក្រុមហ៊ុនបារាំងទៅឱ្យកងទ័ពអាកាសផងដែរ រួមមាន៖
• ប្រព័ន្ធរ៉ាដាឃ្លាំមើលអាកាស៖ GM403 GCI របស់ក្រុមហ៊ុន Thales
• គ្រាប់កាំជ្រួច និងអាវុធ៖ កាំជ្រួច Meteor និងអាវុធទំនើប AASM Hammer
• យន្តហោះ៖ យន្តហោះម៉ាក Dassault Falcon 8X ចំនួន ៤គ្រឿង និងយន្តហោះដឹកជញ្ជូន Airbus A400M Atlas ចំនួន ១គ្រឿង

បើតាមក្រសួងការពារជាតិឥណ្ឌូណេស៊ី ការបញ្ជាទិញយន្តហោះចម្បាំង និងសព្វាវុធទាំងនេះ មិនត្រឹមតែជាការបង្កើនគ្រឿងយុទ្ធោបករណ៍សម្រាប់កងទ័ពនោះទេ ប៉ុន្តែវាគឺជាការវិនិយោគផ្នែកយុទ្ធសាស្ត្រ ដើម្បីការពារអធិបតេយ្យភាព កិត្យានុភាព និងការត្រៀមខ្លួនការពារប្រទេសក្នុងរយៈវែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyq_Yfm_PurzZpS_wtS5YFhRETg9yowjqfTrrcmHO905ZmmlgSyv9SiFmfzLG2FnVwHWFlevYT72kEPLj9btiTYIaNF1y6fst5_YjPNMtqXBkyxTrE4sxC2nE6ZWdJ47xXwlbVd7vAN4ZR1wZljyibliP4i5ije2dbyCNx9wlnCFQlpbeQnaxf4Qk4-SE/s1080/photo_2026-05-20_10-03-37.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគសន្តិសុខបានកត់សម្គាល់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីអាចនឹងប្រឈមមុខនឹងសម្ពាធថវិកា ដោយសារតែសេដ្ឋកិច្ចពិភពលោក និងតម្លៃប្រេងឥន្ធនៈមានការកើនឡើង ព្រោះតែឥទ្ធិពលនៃសង្គ្រាមនៅមជ្ឈិមបូព៌ា ខណៈដែលឥណ្ឌូណេស៊ីគឺជាប្រទេសនាំចូលប្រេងឥន្ធនៈស្រាប់៕