ប្រសិនបើសុបិនឃើញត្រី មនុស្សភាគច្រើនតែងតែទទួលបានលាភសំណាង លុយកាក់ ឬទ្រព្យសម្បត្តិហូរចូល ប៉ុន្តែការសុបិនឃើញត្រីអាចមានអត្ថន័យខុសៗគ្នា និងអាស្រ័យលើការសុបិនផងដែរ ថាតើសុបិនឃើញត្រីប៉ុន្មានក្បាល ឬត្រីប្រភេទអ្វី? ហេតុនេះ អត្ថន័យល្អ ឬអាក្រ.ក់ ត្រូវតែពិចារណាពីលក្ខណៈការសុបិន ។
ជាទូទៅ ការសុបិនឃើញត្រីភាគច្រើនមានអត្ថន័យល្អ ដូចជា ៖ ទទួលបានលាភ ទ្រព្យសម្បត្តិ ការងារជោគជ័យ ជួបគូស្រករ និងត្រូវធ្វើដំណើរ ប៉ុន្តែការសុបិនឃើញត្រី គឺចង់ប្រាប់ឱ្យយើងប្រយ័ត្នខ្លួន មិនថាប្រយ័ត្នរឿងលុយកាក់ ឬមានមនុស្សនាំរឿងក្តៅក្រហាយមកឱ្យ ។
ខាងក្រោមនេះ គឺជាអត្ថន័យនៃការសុបិនឃើញត្រី ៖
-ត្រី១ក្បាល ឬ២ក្បាល ៖ គឺជាសុបិនល្អ នឹងទទួលបានលាភ ឬរបស់អ្វីមួយ ឬជោគជ័យក្នុងតួនាទីការងារ ។ តាមជំនឿខ្លះ បើបុរសមានប្រពន្ធ ហើយសុបិនឃើញត្រី១ក្បាល នឹងទទួលបានប្រពន្ធថ្មី ប៉ុន្តែបើស្ត្រីមានផ្ទៃពោះសុបិនវិញ នឹងទទួលបានទារិកាគួរឱ្យស្រឡាញ់ ឬមានលាភពីការផ្សងសំណាង ឬលាភដោយសារកេរ្តិ៍ឈ្មោះ
-ត្រីច្រើន តែមិនបានចាប់ ៖ ត្រូវប្រឹងប្រឺងធ្វើអ្វីមួយនឿយហត់មុននឹងទទួលបានជោគជ័យ យើងនឹងពេញចិត្តលទ្ធផលចុងក្រោយ និងកុំបោះបង់ការព្យាយាម ។ តាមជំនឿខ្លះថា នឹងក្តៅក្រហាយចិត្ត ឬមានគ្រោះថ្នាក់ចំពោះខ្លួនឯង សាច់ញាតិ ឪពុក-ម្តាយ ឬធ្វើដំណើរផ្លូវឆ្ងាយបន្ទាន់
-ត្រីធំច្រើនក្បាល ៖ បើនៅលីវ នឹងទទួលបានជួបគូស្រករដែលពេញចិត្ត ព្រមទាំងទទួលបានលាភ ទ្រព្យសម្បត្តិ ឬរបស់អ្វីមួយដែលចូលចិត្តខ្លាំង
-ត្រីរូបរាងស្អាត ៖ នឹងធ្វើដំណើរទៅរកលាភទៅកន្លែងមិនធ្លាប់ទៅ ឬទទួលបានលាភពីការធ្វើដំណើរ ប៉ុន្តែត្រូងប្រុងប្រយ័ត្នចំពោះមនុស្សអាយុតិចជាង នឹងនាំបញ្ហាក្តៅក្រហាយមកឱ្យ
-ត្រីហែលទឹក ៖ នឹងទទួលដំណឹងល្អទាំងការងារ លុយកាក់ និងទទួលបានចំណេញពីការលក់ដូរ ។ រីឯការប្រកបការងារអ្វី ក៏ដំណើរការរលូន គ្មានឧបសគ្គ
-ត្រីពណ៌មាស ៖ ទទួលបានលាភពីការផ្សងសំណង រីឯអ្នកលក់ដូរនឹងទទួលបានប្រាក់ចំណេញច្រើន អាជីវកម្មរីកចម្រើន ដែលការសុបិនបែបនេះបង្ហាញពីភាពសម្បូរបែប
-ត្រីអណ្តែង ៖ បានធ្វើដំណើរផ្លូវឆ្ងាយ ឬទទួលបលាភពីការធ្វើដំណើរ ឬមានមនុស្សយកវត្ថុមានតម្លៃមកឱ្យ ឬជួបមនុស្សថ្មីៗ
-ត្រីរ៉ស់ ៖ បើមិនទាន់មានគូស្រករ នឹងបានជួបមនុស្សជាទីស្រឡាញ់ដែលខុសវ័យគ្នា ប៉ុន្តែត្រូវប្រយ័ត្នលុយកាក់
-ចាប់ត្រី ៖ មនុស្សនៅលីវនឹងសប្បាយចិត្តក្នុងរឿងស្នេហា ពីព្រោះបានជួបមនុស្សពេញចិត្ត ថែមទាំងទទួលបានលាភ ។ វាជាសុបិនល្អបង្ហាញពីរឿងល្អៗចូលមកក្នុងជីវិត ខណៈតួនាទីការងារ ក៏ល្អប្រសើរ
-ស្ទួចត្រី ៖ ទទួលបានលាភពីការផ្សងសំណង ឬមានលាភតិចតួច
-មនុស្សស្ទួចត្រី ៖ អ្វីដែលកំពុងតែគិត ឬកំពុងធ្វើ នឹងទទួលបានជោគជ័យតាមចិត្តប្រាថ្នា រីឯអ្នកលក់ដូរវិញ នឹងលក់ដាច់
-ត្រីលោតលើទឹក ៖ ពាក់ព័ន្ធនឹងតួនាទីការងារ នឹងបានឡើងតំណែង
-ត្រីពណ៌មាសងាប់ ៖ នឹងខកបំណង អ្វីកំពុងតែគិត ឬបម្រុងធ្វើ អាចនឹងមិនបានធ្វើ
-ឆ្អឹងត្រី ៖ បើកំពុងធ្វើអ្វីមួយអាចជួបឧបសគ្គ ប៉ុន្តែចុងក្រោយ អាចឆ្លងកាត់ឧបសគ្គ ។
អត្ថន័យនៃការសុបិនឃើញត្រីទាំងនេះ គឺជាជំនឿតាមចាស់ៗ ហើយការជឿ ឬមិនជឿ អាស្រ័យលើខ្លួនយើង ប៉ុន្តែអ្នកសុបិនឃើញត្រីភាគច្រើននិយាយដូចៗគ្នាថា ពួកគេច្រើនតែជួបរឿងល្អៗ ទាំងទទួលបានលាភ ឬលុយកាក់ ។ ចុះការសុបិនឃើញត្រីរបស់លោកអ្នកវិញ ទទួលបានលាភ ឬក៏ជួបរឿងស៊យ?










