Home តារាជាតិ សម្តេច ហ៊ុន សែន ស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូដែលកុហករឿងទុរេននាំចូលពីថៃ

សម្តេច ហ៊ុន សែន ស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូដែលកុហករឿងទុរេននាំចូលពីថៃ

74
0

ប្រមុខរដ្ឋស្តីទី សម្តេចតេជោ «ហ៊ុន សែន» បានស្នើឱ្យពិនិត្យដកមន្រ្តី ក.ប.ប ខេត្តបាត់ដំបង ដែលកុហករឿងទុរេននាំចូល។ ការស្នើនេះ គឺដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើ និង ប្រជាជន។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេច ហ៊ុន សែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKvVVWkpg8oXfnyanbH_ZkzcoPMMgsWMKy3QYFgJxKHN1c11nFBo8ltkFkq3rjN3JlhxEzDc4Xc2r2F-jbqeNgAm5zd13xBa_0KD3akzPXkUWcV4MWKXrFZRdjzbQFjmsEPuu-vBQmMfj2FMDKZib_BSQt8dAZcyAW0EqBXycri0Nvg_LxqsW_WwFLeI/s2048/696953615_1607069010774880_4379937435672000689_n.jpg

ថ្លែងនៅក្នុងវេទិកាជួបក្រុមប្រឹក្សា ខេត្ត ក្រុង ឃុំ-សង្កាត់ នៅខេត្តស្វាយរៀងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូ ដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លើនិងប្រជាជនតទៅទៀត។ សម្ដេចបានមានប្រសាសន៍ថា «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ […] ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUte6gHW-1ECEvt2TNV3nUFxD725RFVBudCWThe-Hwc9naKEciiL2Eb55UtbpPPRY26ESd6YnKzaAmdm5-RkAGFrlBzg0-QSBWX3t-91KDJA8ZWv1qGAMgcNNPsYgZE3mXhKAL6K5s8NVmYyyJYBJBkVHW6Y8X7abqpo__ssm4Ds9OKeojtb_9COcKzQ0/s2048/698272697_1607071007441347_7167401137767568837_n.jpg

បន្ថែមលើនោះ សម្ដេចបានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានណែនាំដល់មន្ត្រីគ្រប់រូប មិនគួរយកគំរូតាមមន្ត្រីរូបនេះនោះឡើយ។ សម្រាប់មន្ត្រីបែបនេះ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរចាត់វិធានការផ្លូវច្បាប់ ដើម្បីព្រមានមន្ត្រីខិលខូច ដែលមិនគួរកើតមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpuWbO_q4KCio1OEk0xdSFaaMs9iICi_yrpOVn6HT1J3O0B_uxDhVjZKQZPddKobFqddyYsI1Ll96njSw5Qk0HVMzOlMXIxVvdelUNsRjERgj44nJ7_Z1wzIZ9fKtK829IuaX_aAN9_E4f2TfScNCLw8ZJpFQHgxn1F60dO3Vh_lr9TaDVtyGzhqdElSs/s1280/photo_2026-05-14_11-07-34.jpg
គួរជម្រាបថា ការស្នើរបស់សម្ដេចតេជោដូចខាងលើធ្វើឡើងបន្ទាប់ពីមានករណីលួចនាំចូលទុរេនពីថៃតាមខេត្តបាត់ដំបង ដែលករណីនោះ មន្ត្រី ក.ប.ប. នៅបាត់ដំបង បានចុះពិនិត្យ ប៉ុន្តែរកពុំឃើញការលួចនាំចូលឡើយ។ ផ្ទុយពីការអះអាងរបស់មន្ត្រី ក.ប.ប. ក្រោយមកសមត្ថកិច្ចនគរបាលសេដ្ឋកិច្ចខេត្តបាត់ដំបង បានស្រាវជ្រាវរកឃើញអាជីវករ ២នាក់ដែលជាប់ពាក់ព័ន្ធ និងឃាត់ខ្លួនបានរម្នាក់ឈ្មោះ អឿន សាក់ឡែន (ហៅអាឡែន) ដែលបានសារភាពថាខ្លួនពិតជាបានលួចនាំចូលទុរេនពីថៃ តាមច្រករបៀង (ច្រកកាប៊ីន ស្រុកភ្នំព្រឹក) ចំនួន ៣ លើកពិតប្រាកដមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLulYqDBaoLe_P3t2_o9gI1dd_aG6KvUSYsl5Zq1U6axWVfnrlihldHHiXl3wFU4FRdc67mXUYdJoJ8W5vGV2xZXK_qsgngYTcqzeYGlY1TB39x1xrOb5dBIofTCtishVNG-yqu8lT4Ve6Eep6VjdAR7CmdKfagd9JEASLbnf2Vmfek4knoFkE-KpjT90/s626/photo_2026-05-14_11-07-36%20(2).jpg

ជុំវិញបញ្ហានេះ មហាជនបានរិះគ.ន់យ៉ាងចាស់ដៃ និងបានសម្តែងការមិនពេញចិត្តយ៉ាងខ្លាំង នៅពេលដែលឃើញតុលាការចាត់វិធានការច្បាប់ និងចោទប្រកាន់តែលើភាគីអាជីវករ។ ផ្ទុយទៅវិញ មន្ត្រីជំនាញ ក.ប.ប. ដែលចុះទៅស្រាវជ្រាវបែបលំអែកាលពីដំបូង និងរកមិនឃើញកំហុស បែរជាមិនទាន់មានការទទួលខុសត្រូវ ឬទោសទណ្ឌអ្វីសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJyxZ_UcdgEtixZfTfxHWyaFFMTPhfy7Zt3xzetqcg78OQJkyl9mftAESodvpjUPAp_DlNtZ1ckvJmUZP88Ram6nA94ehxih5CXH5DBX5_XTs9G6gUTJbdGxdxvy9NQHXuyZxrInb_Ou7g3VJMlfUCnTvdsdeLtgb7PagrXEn5eYsY7D78X5M268AWqKo/s960/photo_2026-05-14_11-07-36.jpg

ហេតុដូចនេះ ក្រោយពេលសម្តេច ហ៊ុន សែន បញ្ជាឱ្យដកតំណែងមន្ត្រី ក.ប.ប ខេត្តបាត់ដំបង មហាជនជាច្រើនបានសម្តែងការសាទរយ៉ាងខ្លាំង ដោយចាត់ទុកថាជាសារព្រមានដ៏មានប្រសិទ្ធភាពមួយ កុំឱ្យមន្ត្រីថ្នាក់ក្រោមទម្លាប់ធ្វើរបាយការណ៍ភូតភរថ្នាក់លើ និងប្រជាជនបន្តទៀត៕