លោក Kevin Smith ជាអ្នកផលិតមាតិកាជនជនបរទេស ដែលតែងចុះទៅផ្ដិតយករូបភាព និងវីដេអូអំពីសកម្មភាពឈ្លានពានរបស់ទាហានថៃនៅតាមព្រំដែន បានបង្ហោះវីដេអូមួយដែលបង្ហាញពីការផ្ទុះអាវុ.ធរបស់ទាហានថៃក្នុងអំឡុងពេលលោកចុះយកព័ត៌មានត្រង់ចំណុចដែលពួកគេព័ទ្ធបន្លាលួសនៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ។ ក្រោយហេតុការណ៍នេះភាគីថៃមិនត្រឹមតែមិនទទួលស្គាល់ថាវាជាការពិតនោះទេ តែថែមទាំងចោ.ទកម្ពុជាថាបានបា.ញ់គំរាមខ្លួន ចំនួន១១គ្រាប់ទៅវិញ។.jpg)
យោងតាមវីដេអូដែលបានបង្ហោះនៅលើផេក Kevin Smith KH នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមានទាំងរូបភាពនិងលាន់លឺសម្លេងកាំភ្លើងពិតៗ លោក Kevin បានឲ្យដឹងថា យោធាថៃបានបា.ញ់ចំនួន ៤ គ្រាប់ នៅតំបន់ព្រំដែនអូរស្មាច់ ជាទីតាំងដែលថៃកំពុងកាន់កាប់ដោយខុសច្បាប់លើដែនដីកម្ពុជា។ ប៉ុន្តែភាគីថៃបានអះអាងថា មានការបាញ់តែ ២ គ្រាប់ប៉ុណ្ណោះ។ ភស្តុតាងបង្ហាញផ្ទុយពីការអះអាងនោះ។ នេះគឺជាឯកសារពេញលេញអំពីអ្វីដែលបានកើតឡើង។
លោក Kevin បានគូសបញ្ជាក់ថា គ្មានការញុះញង់ទេ! ខ្ញុំគ្រាន់តែទៅតំបន់នោះដើម្បីធ្វើការរាយការណ៍ប៉ុណ្ណោះ។ ខ្ញុំមិនបានចូលទៅជិតទីតាំងព្រំដែនខុសច្បាប់ដែលថៃអះអាងនោះទេ។ ខ្ញុំមិនបានបង្កបញ្ហា ឬបង្កការគំរាមកំហែងសន្តិសុខណាមួយឡើយ។ ប្រសិនបើការធ្វើសារព័ត៌មានដោយសន្តិវិធី និងការរាយការណ៍ធម្មតា ត្រូវបានឆ្លើយតបដោយការបាញ់កាំភ្លើង នោះវាមិនមែនជាកង្វល់សម្រាប់ប្រទេសកម្ពុជាតែប៉ុណ្ណោះទេ ប៉ុន្តែជាសារព្រមានដល់ពិភពលោកទាំងមូល។.jpg)
បន្ទាប់ពីលោកបានបង្ហោះវីដេអូបង្ហាញពីការបា.ញ់គំរាមរបស់ទាហានថៃបានបន្តិច សារព័ត៌មានថៃបានចាប់ផ្ដើមផ្សាយព័ត៌មានបំភ្លៃថាកងកម្លាំងកម្ពុជាបានបា.ញ់ចំនួន ១១គ្រាប់ នៅច្រកអូស្មាច់។ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបដិសេធចោលទាំងស្រុង គឺចាត់ទុកថាជាព័ត៌មានមិនពិត ជាការមួលបង្កាច់ធ្ងន់ធ្ងរ។

ការផ្សព្វផ្សាយនេះ ក៏ត្រូវបានមើលឃើញផងដែរថា គឺជាការបង្កើតព្រឹត្តិការណ៍បំភាន់ ដើម្បីបិទបាំងរឿងពិតមួយផ្សេងទៀត ដែលភាគីថៃធ្លាប់ប្រើជាញឹកញាប់មកហើយកន្លងមក ព្រោះតាមការពិត គឺកងកម្លាំងយោធាថៃទៅវិញទេ ដែលបានបាញ់កាំភ្លើងគំរាមចំនួន ៤គ្រាប់ នៅក្បែរលោក Kevin Smith (ជនជាតិអង់គ្លេស និងជាអ្នកផលិតមាតិកា) ខណៈពេលដែលលោកកំពុងថតវីដេអូបង្ហាញពីសកម្មភាពរំកិលរបងបន្លាលួសចូលដីខ្មែរដោយខុសច្បាប់របស់យោធាថៃ៕










