Home ព័ត៌មានអន្តរជាតិ ថៃបង្កើតយុទ្ធនាការ «ថៃជួយថៃ» ដោយចម្លងតាមយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ»​

ថៃបង្កើតយុទ្ធនាការ «ថៃជួយថៃ» ដោយចម្លងតាមយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ»​

89
0

បន្ទាប់ពីប្រទេសថៃរងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារការបិទព្រំដែនជាមួយកម្ពុជា និងការឡើងថ្លៃថាមពលព្រោះសង្គ្រា.មនៅមជ្ឈិមបូព៌ា រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul បានបង្កើតយុទ្ធនាការ «ថៃជួយថៃ» ដើម្បីជួយសម្រួលដល់ការលក់មិនដាច់របស់អាជីវករតូចតាច, កាត់បន្ថយបន្ទុកចំណាយក្នុងការរស់នៅ និងទប់ទល់វិបត្តិសេដ្ឋកិច្ច ។ យុទ្ធនាការនេះ ក៏ដើម្បីជំរុញចលនាជាតិនិយមផងដែរ គឺជាការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថៃដើម្បីយកចិត្តពលរដ្ឋជ្រុលនិយម ហើយយុទ្ធនាការនេះចម្លងតាមយុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVDtnP5lWL1sFtEbqeswzaoxk0lvPo_h2wvqP9lkJ5Ne2SKX1fJMeEMXJpqP0vaefZtEV1HczH3-5DPx8z1Ci40Q7Ynismlf__VUJ0AWBfDoqCLEKkczBC_fqKi6oHyHel_plvCQZYW7Fe2vMMJqYA_nG7wJ_zTl-OeG76EDFFCSOkPMvsFuJqTYArhe8/s1280/photo_2026-05-13_13-18-00.jpg
ថៃមើលឃើញថា យុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» មានឥទ្ធិពល ពីព្រោះពេលកម្ពុជាបានអនុវត្តរួច ការលក់ដូររបស់អាជីវករកម្ពុជាមានសន្ទុះកើនឡើង ដែលធ្វើឱ្យផលិតផលថៃចូលទីផ្សារកម្ពុជាលែងចុះ ស្របពេលពលរដ្ឋកម្ពុជាពហិការផលិតផលថៃ ។ យុទ្ធនាការ «ខ្មែរប្រើរបស់ខ្មែរ» របស់កម្ពុជាធ្វើឡើងក្នុងគោលបំណងជំរុញការលក់ផលិតផលក្នុងស្រុក និងបណ្តាលឱ្យឈ្មួញថៃរាប់ម៉ឺននាក់ត្រូវឡុងចុងខាតបង់ដើមទុន ស្តីបន្ទោសរដ្ឋាភិបាលរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqZgOhCt1f-Eccjduml7pGKY0ZexUY6ogVv6OQ7m6V8oIrvYBzlGpb8v2vF8jHTUnetVk7GX9cx6VoL75-ZUU1HP5jJvPNxIoDVKV94LrfR4plZDsFTMJ7x9S_YGsGdrra6QF80n0SgF9qz08z9DJYifyHD_Zwfvr-li3hyphenhyphenaGVW4UQSJw_peZfyMeoFzM/s1280/photo_2026-05-13_13-18-01.jpg

កាលពីព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកនាយករដ្ឋមន្ត្រី Anutin និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី Suphajee Suthumpun បានជិះម៉ូតូកង់៣ ដឹកឥវ៉ាន់លក់ចល័តនៅជុំវិញវិមានរដ្ឋាភិបាល ដើម្បីបើកយុទ្ធនាការ «ថៃជួយថៃ» ជួយសម្រួលដល់ការលក់មិនដាច់របស់អាជីវករតូចតាច និងបំផុសឱ្យពលរដ្ឋគ្មានការងារបង្កើតមុខរបរក្នុងពេលសេដ្ឋកិច្ចថៃធ្លាក់ចុះខ្លាំង ។ យុទ្ធនាការនេះតម្រូវឱ្យលក់ផលិតផល គ្រឿងទេស និងបន្លែផ្លែឈើ ក្នុងតម្លៃទាបជាងទីផ្សារ ចាប់ពី១០% ទៅ៣០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwd5PS9Yqo2k_WbqyIY3dzcYNWG3IlgoVnfE8UXzcnZTXiiU1mHhCmGUbT1LNZBxhyphenhyphenibewnlwBA8V1Uz1qHqJlwxXBXZUvnET6UXktnb_I2HBHlNNY8eW5RAJg5vohCyx4bkOzLttVYB9XMqgWgWKPryRvEHLYBvO2ZC9SNEGAu_B1Fbprlkn8KRFhkj8/s1280/photo_2026-05-13_13-18-02.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thairath កាលពីព្រឹកថ្ងៃទី១២ ខែឧសភា លោកនាយករដ្ឋមន្ត្រី Anutin បានធ្វើជាប្រធានបើកយុទ្ធនាការ «ថៃជួយថៃ» នៅវិមានរដ្ឋាភិបាល ដែលមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងថាមពល និងរដ្ឋមន្ត្រីជាច្រើនរូបទៀត ។ លោក Anutin និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជិះម៉ូតូកង់៣ ដឹកឥវ៉ាន់លក់ចល័តនៅជុំវិញវិមានរដ្ឋាភិបាល ដើម្បីជាការចាប់ផ្តើមបើកយុទ្ធនាការនេះ និងទាក់ទាញចំណាប់អារម្មណ៍ពីពលរដ្ឋ ដោយការលើកបង្ហាញឥវ៉ាន់ផ្សេងៗ ដូចជា ៖ ប្រេងឆា និងបន្លែ-ផ្លែឈើ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyJhQ1wE4FNTzD9Fr7n8j5Kt3mkFVe1hGHQ3QFhaurTyhoAHO-zdpmhugGun6NFmH2AeQotJ19ONVkDVNJiFRexrfZRYmy7xQmIWsJFIJQntSkNashA_B-x-gWWfs2z1Kl00CbOBkLzjM26ad5AbE2_6tXLhgVsJzFWSNSiWPzZ-5dGnHnGC8D1-k47bw/s1280/photo_2026-05-13_13-17-59.jpg

គួរបញ្ជាក់ថា យុទ្ធនាការ «ថៃជួយថៃ» ធ្វើឡើងដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចថៃ និងកាត់បន្ថយបន្ទុកចំណាយក្នុងការរស់នៅ សម្រាប់ជួយពលរដ្ឋមានប្រាក់ចំណូលទាប ចំនួន៤លានគ្រួសារ ។ យុទ្ធនាការនេះត្រូវបានរៀបចំឡើងជាច្រើនដំណាក់កាល និងកំណត់ពេលវេលាអនុវត្ត រួមមាន ៖ វគ្គសាកល្បងដំបូង, យុទ្ធនាការថ្នាក់ស្រុកទូទាំងប្រទេស, គម្រោងទិញសម្ភារៈសិក្សា, គម្រោងលក់ឥវ៉ាន់តាមម៉ូតូកង់៣ចល័ត និងគម្រោង «ថៃជួយថៃ បូក» ។ គម្រោងលក់ឥវ៉ាន់តាមម៉ូតូកង់៣ចល័ត (ស្ថិតក្នុងយុទ្ធនាការនេះ) គឺជាគម្រោងលក់ឥវ៉ាន់ឱ្យពលរដ្ឋដល់ទីកន្លែង អនុវត្តរយៈពេល១ខែ ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCarl0Bn2xl2MbSs5vf9i-tXJgODlX3XkGFfdoq2WA5R6uJDRasfp58L_xelNQ4OjjKFm7XxukfL43EHsBDosNgNP3zE1dp0lawKma68ZQnsRe90NEy3YsrZNjFMtIBucGDAIeg7lzaPH3gYnO3Avn78R8ui7-_huIp5ReHAarUhezQiKgme1nz_7jQqE/s1280/photo_2026-05-13_13-17-59%20(2).jpg
ការបង្កើតយុទ្ធនាការនេះក្នុងគោលបំណងលើកទឹកចិត្តឱ្យពលរដ្ឋថៃគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក បន្ទាប់ពីទំនុកចិត្តអ្នកប្រើប្រាស់នៅប្រទេសថៃបានធ្លាក់ចុះទាបបំផុតដោយសារសម្ពាធសេដ្ឋកិច្ច ។ សេដ្ឋកិច្ចថៃបច្ចុប្បន្នមានកំណើនយឺតយ៉ាវដោយសារការចំណាយក្នុងស្រុកធ្លាក់ចុះ, ពលរដ្ឋមានបំណុលគ្រួសារខ្ពស់, ការចំណាយក្នុងជីវភាពប្រចាំថ្ងៃកើនឡើង, សង្គ្រាមនៅមជ្ឈិមបូព៌ាជំរុញឱ្យតម្លៃប្រេងឥន្ធនៈឡើងខ្ពស់ និងការបិទព្រំដែនជាមួយកម្ពុជា បណ្តាលឱ្យរាំងស្ទះដល់ការនាំចេញទំនិញថៃ ៕