Home តារាអន្តរជាតិ តារាសម្តែងហុងកុង Owen និង Tiffany នឹងមកប្រទេសកម្ពុជាចូលរួមកម្មវិធីមួយ

តារាសម្តែងហុងកុង Owen និង Tiffany នឹងមកប្រទេសកម្ពុជាចូលរួមកម្មវិធីមួយ

93
0

តារាសម្តែងហុងកុង Owen និង Tiffany ដែលជាតួអង្គ ជុងឡាង និង ចាលី ក្នុងខ្សែភាពយន្ត TVB មានចំណងជើងថា «តម្រុយមរណៈ» នឹងមកចូលរួមកម្មវិធីមួយនៅក្នុងប្រទេសកម្ពុជានាថ្ងៃទី២៣ ខែឧសភា។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងចំពោះវត្តមានអ្នកទាំងពីរខណៈកន្លងមកតារាសម្តែងហុងកុង Owen និង Tiffany បានបង្ហោះសារអរគុណអ្នកគាំទ្រកម្ពុជាចំពោះការចូលចិត្តរឿងរបស់ពួកគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxCRcG_My-R_i_VFsLb-YcQMMHkHgnUUO7CAqVJ7jwOROsMZiCCO-cp5Q0qFoxdur14CbQKfEIUsvHpmknwbrVaRSciF837Bj8cRAfeCDDj302GqCl9_LO1HRo-IcynQ9ck2W4zbDIAgPZ4Uz4Zlae39Sm5yUqHOVO3eP2ty_1d0Ow9X-snZjxDHuq50g/s1920/image_2025-07-08_16-02-27%20(2).png
គេចាំបានថាខ្សែភាពយន្ត TVB មានចំណងជើងថា «តម្រុយម.រណៈ» (Anonymous Signal!)ដែលមានឈុតឆាកអាថ៌កំបាំងវាយតប់ ស៊ើបអង្កើត រួមបញ្ជូលជាមួយនឹងបច្ចេកវិទ្យា AI ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកទស្សនាក្នុងប្រទេសកម្ពុជាដែលបានចាក់ផ្សាយកាលពីចុងខែមិថុនា ឆ្នាំ២០២៥។ ភាពល្បីល្បាញរឿងនេះត្រូវបានអ្នកគាំទ្របង្ហោះវីដេអូរបស់ពួកគេចូលទៅក្នុងបណ្តាញសង្គមអ៊ីនស្តា្រក្រាមព្រមទាំងបានមេនសិនតារាសម្តែងក្នុងសាច់រឿងផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5YIx0kr5CdffoNxHOQo79CljUimsohh6YbU5GpACp3HwNh5W-OsJo8Kc9zfLDQ3jNsQn2NC-_nkbfY6_yydtfl65R6AUSNVFolWww8cIfzql4wB85luyZY1QUxZv7Vi-PBxVYsM80EhgXDvKlX3Q7Wg22ZV-fgTUIR9pW9Oq5x20BlfBovX9xj6K-Jwk/s1919/image_2025-07-08_16-02-30%20(2).png

នៅក្នុងរឿងនេះតារាសម្តែង Owen Cheung ជាតួអង្គ ជុងឡាង និង Tiffany Lau សម្តែងជាតួអង្គ ចាលី គឺជាតួអង្គរងក្នុងសាច់រឿងដែលទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំងចំពោះការសម្តែងដ៏ស៊ីសង្វាក់គ្នារបស់ពួកគេ។ ការគាំទ្ររបស់ទស្សនិកជនចំពោះរឿងនេះ Tiffany និង Owen ធ្លាប់បានចេញមកថ្លែងអំណរគុណអ្នកគាំទ្រកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយពួកគេបានបង្ហាញអារម្មណ៍សប្បាយចិត្ត និងរំភើបយ៉ាងខ្លាំងចំពោះការគាំទ្រខណៈអ្នកទាំងពីរបានផុសរូបថ្មីៗនៅក្នុងឈុតឆាករឿងខាងលើនេះជាកាដូតបស្នងដល់អ្នកគាំទ្រកម្ពុជាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYuAq2_z_3juUCADOq24W9g_r22Co-rAIr7bd_C7FajfMc6TE7fiyl2VGGrMU1VOOVnmmtlRH5etMgh5_UvJVifYv_D6nbBQvNSt7P8u78PbavSV_VdXJIIM28_z7-Jd0Fmo0IXFgkPc5PQ8mkZmpHf77S3PHMgJb3K0dxJeeHafbVM_kcatjeOJsxxew/s900/image_2025-07-08_16-02-32%20(3).png

អ្វីដែលធ្វើឱ្យអ្នកគាំទ្រកាន់តែរំភើបចិត្តជាងនេះទៅទៀតគឺថាតារាសម្តែងទាំងពីររូបនឹងមកចូលរួមកម្មវិធីនៅក្នុងប្រទេសកម្ពុជានាពេលខាងមុខនេះ។ តាមការបង្ហោះរបស់ផេកអ្នកគាំទ្រ TVB បានបញ្ជាក់ថា Owen Cheung និង Tiffany Lau រួមទាំងតារាពីររូបទៀតនឹងមានវត្តមាននៅក្នុងកម្មវិធី គម្រប់ខួប ៣១ ឆ្នាំរបស់ Naga World ដែលនឹងប្រព្រឹត្តឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។ ទោះយ៉ាងណាកម្មវិធីនេះមានសម្រាប់តែភ្ញៀវដែលត្រូវបាន Naga អញ្ជើញប៉ុណ្ណោះ ប៉ុន្តែអ្នកគាំទ្រគឺអាចមានឱកាសជួបតារាសម្តែងទាំងពីរនៅឯព្រលានយន្តហោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7fhfjB6O9tTwx1MYQklSQVw2WEzbR66Ql7IytJjFuIJh2zC3vFfd9iis81Fqrgzp1HTxpY3Amn69JK2zA8TuTGBIf6J0gYm6BiqeHULnQlMEds15PEnvfjHw3iZ-IgElDYctGrhFdHtCYWdEo3r6Qdd4i9O3VIz9CJ2rZgZ1J7GzrjKUCyxLdmjSf18/s1191/image_2026-05-12_15-32-20.png

គួរឱ្យដឹងថា កន្លងមកនេះមានតារាហុងកុងល្បីៗមួយចំនួនបានមកកម្សាន្តនិងមកបំពេញការងារជាហូរហែនៅក្នុងប្រទេសកម្ពុជាផងដែរ៕