Home ព័ត៌មានអន្តរជាតិ ចិនជំទាស់តៃវ៉ាន់ចូលរួមក្នុងសន្និបាតសុខាភិបាលពិភពលោករបស់អង្គការ WHO ​

ចិនជំទាស់តៃវ៉ាន់ចូលរួមក្នុងសន្និបាតសុខាភិបាលពិភពលោករបស់អង្គការ WHO ​

95
0

ចិនមិនអនុញ្ញាតឱ្យតៃវ៉ាន់ចូលរួមក្នុងមហាសន្និបាតសុខាភិបាលពិភពលោក (WHA) លើកទី៧៩ របស់អង្គការសុខភាពពិភពលោក (WHO) ដែលនឹងចាប់ផ្តើមឡើងនាសប្តាហ៍ក្រោយទេ ខណៈតៃវ៉ាន់បញ្ជាក់ថា នឹងបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមក្នុងមហាសន្និបាតនេះក្រៅផ្លូវការ បើទោះជាចិនមិនអនុញ្ញាតក៏ដោយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI1KOfuHuQURldf-fXgKz0EKn8XkVIp4kJ1CGErtK_CuLiqAM8WIqt94h9TvOnPo_IeN8MsuSzXOwSkR2hPT9L3FT1OGjHyHoQBmnxWS6eNy2vvDudDExVrLTFxCJ3plXbO7Grk9ukLVR7Gjo3l83u1aWeJtAfmrdMKSpKDVNST84MMi8FNuT7tQbEjIc/s1280/photo_2026-05-12_16-59-16%20(2).jpg

សារព័ត៌មាន Reuters បានរាយការណ៍ពីទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ ថា ចិនបានជំទាស់វត្តមានតៃវ៉ាន់ក្នុងមហាសន្និបាតសុខាភិបាលពិភពលោក (WHA) របស់អង្គការសុខភាពពិភពលោក (WHO) ដោយសារចិនចាត់ទុកតៃវ៉ាន់គឺជាទឹកដីស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmPBwbR1fP1nl1r3bPPuj1EsFNOGFmnk_mm4FwlH68sS8efxC8L46BJFK4wAEBDrpD52yIiu0LW3fnkQbmo_gjfyfz8BXIatVALmu_tEj06lwdfAYZDVdeeSGyhPsUSnEc2b-n_QmnwUfi_lG5jPnk285RomfXJGmx1RrLHP1Sd73OkTocVVlgHoZsTp4/s1280/photo_2026-05-13_09-28-28.jpg

តៃវ៉ាន់ ធ្លាប់បានចូលរួមក្នុងមហាសន្និបាតសុខាភិបាលពិភពលោក (WHA) របស់អង្គការសុខភាពពិភពលោក (WHO) ក្នុងឋានៈជាអ្នកសង្កេតការណ៍ ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ ក្នុងអាណត្តិប្រធានាធិបតី Ma Ying-Jeou ដែលមានទំនាក់ទំនងល្អជាមួយចិន ។ ប៉ុន្តែក្រោយមក នៅឆ្នាំ២០១៧ រដ្ឋាភិបាលចិនក៏ចាប់ផ្តើមជំទាស់មិនឱ្យតៃវ៉ាន់ចូលរួម បន្ទាប់ពីប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen ឡើងកាន់តំណែងពេលនោះ បដិសេធមិនគាំទ្រឱ្យចិនបញ្ចូលតៃវ៉ាន់ជាប្រទេសតែមួយ ។ រីឯប្រធានាធិបតីតៃវ៉ាន់បច្ចុប្បន្ន លោក Lai Ching-te នៅតែប្រកាន់តាមគោលជំរបស់របស់លោកស្រី Tsai Ing-wen រហូតមក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioYA63l58o8l9bf_VtaP2aa5FKk129yClSG5G34RI35fT1ZxOJd-M5T_K1dSKRtuEfno4bFvA40wF4AVGbESpsJ2bqfQ8u8i-JSdDJ9VkxALz2YfYZEPMzUrEzS0uRXvparN3ArLS_F2QVdiko1s_nzboz4nAquZs9k3ExxZkymY8MGkcSdlfyS5foItw/s960/photo_2026-05-12_16-59-16.jpg

មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ឱ្យដឹងថា រដ្ឋាភិបាលចិន គឺជារដ្ឋាភិបាលស្របច្បាប់ដឹកនាំប្រទេសទាំងមូលដោយប្រកាន់ភ្ជាប់នូវគោលការណ៍ចិនតែមួយ និងមានអំណាចក្នុងដំណោះស្រាយពាក់ព័ន្ធនឹងកិច្ចប្រជុំអង្គការសហប្រជាជាតិ ក៏ដូចជាកិច្ចប្រជុំរបស់អង្គការ WHO ។ ហេតុនេះ ចិនសម្រេចចិត្តជំទាស់ការចូលរួមរបស់តៃវ៉ាន់ក្នុងមហាសន្និបាតសុខាភិបាលពិភពលោក (WHA) លើកនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnoLRZwqQZ9CpAqppiVpbpwH0_2w9rr9QbIz6IY2kEwfLj2D0Vin4Ye9lfdfJ2g1gG7KVgVLUSp5VMvA0x5dtd3TRwGe1Bdhhr0R174sRx0mzj5lxQltqIoAnHVo7iUO5KKgwCAbtvj4AieK5swTthWbnyxWWAJJ18Xgs8DpxRRuz8_zyZFM8ZMHOpP58/s1200/photo_2026-05-12_16-59-17.jpg

ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាលតៃវ៉ាន់ លោក Shih Chung-liang សោកស្តាយយ៉ាងខ្លាំងចំពោះការជំទាស់នេះ ស្របពេលពិភពលោក កំពុងប្រឈមនឹងបញ្ហាសុខភាព តៃវ៉ាន់មិនគួរត្រូវបានហាមឃាត់ក្នុងកិច្ចពិភាក្សាសំខាន់ៗទេ ការជំទាស់នេះមិនសមហេតុផល ។ ទោះជាចិនជំទាស់ក៏ដោយ ក៏តៃវ៉ាន់នៅតែបញ្ជូនមន្ត្រីរបស់ខ្លួនទៅចូលរួមមហាសន្និបាតសុខាភិបាលពិភពលោក (WHA) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដើម្បីជួបពិភាក្សាជាមួយអ្នកជំនាញសុខភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR2FLMsC3L8Ir6xAsO1xNCx0e6ZO-a4YZa4fPykkGR40ZI-cEGGrdQ77_NQDkDTnHDtH1snongXI1pf1B1LcADoVjof0Y8Rj_YPZOow88eqztryjxVURFan3ns_XzMygGQD_N29ST5RIbcW6dfVReCsjI4jF1H-MHsUj2bhakJIzupfh-dTcZCIWyWDlU/s768/photo_2026-05-13_09-28-28%20(2).jpg
គួរបញ្ជាក់ថា តៃវ៉ាន់ ត្រូវបានស្ថាប័នអន្តរជាតិធំៗរារាំង ចាប់តាំងពីអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចក្នុងឆ្នាំ១៩៧១ ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់ ។ តាំងពីពេលនោះមក ចិនបានប្រើសេចក្តីសម្រេចនេះអះអាងថា តៃវ៉ាន់គ្មានសិទ្ធិចូលរួមក្នុងស្ថាប័ននានារបស់អង្គការសហប្រជាជាតិ ក្នុងនាមជាសមាជិកឡើយ ៕