Home តារាជាតិ ស្នាដៃរចនាម៉ូតរបស់កូនខ្មែរដែលតារាចិនល្បីៗស្លៀកត្រូវបានអ្នកច្នៃម៉ូតបរទេសយកទៅដំឡើងឈុតដោយគ្មានការអនុញ្ញាត

ស្នាដៃរចនាម៉ូតរបស់កូនខ្មែរដែលតារាចិនល្បីៗស្លៀកត្រូវបានអ្នកច្នៃម៉ូតបរទេសយកទៅដំឡើងឈុតដោយគ្មានការអនុញ្ញាត

117
0

ទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីប្រ៊េន ALmée ដែលជាម៉ាកយីហោកូនខ្មែរ បានចេញមកបញ្ជាក់ជាសាធារណៈទៅកាន់អ្នកច្នៃម៉ូតបរទេសដែលយកគំនិតច្នៃម៉ូតដំបូងរបស់ខ្លួនទៅតំឡើងឈុតដោយគ្មានការអនុញ្ញាត។ រឿងនេះកំពុងមានការវែកញែកយ៉ាងខ្លាំងនៅលើបណ្តាញសង្គមអ៊ីនស្រ្តាក្រាម ខណៈដែលអ្នកច្នៃម៉ូតម្ខាងទៀតបានអះអាងថាពួកគេគ្រាន់តែធ្វើតាមអ្វីដែលគំនិតអតិថិជនបានប្រាប់ប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjGODZal2pKYnV9OuJ8FbNxqs54OeS5FCqQRHp9j6DaKkJ7YIR_yaOf4G4MhKQS-PZsbIB2_N-94q6DkZqP5bm7v0sqwBE85s4ux6AMqxDxW1-XJpHxbDs48rnRl02pl0xjcODFdof8WRz8IuKZnaSexeFMltblfek0yhXJoeaECgX4usYXsZ66671EY4/s2048/image_2026-05-12_14-29-33.png
នៅថ្ងៃទី១១ ខែឧសភា ប្រ៊េន ALmée បានចេញមកបញ្ជាក់នៅលើបណ្តាញសង្គមថា គម្រោងនេះត្រូវបានបង្កើតឡើងដំបូងជាមួយអតិថិជនកាលពីឆ្នាំមុនជាផ្នែកមួយនៃស្នាដៃរចនាម៉ូតដែលត្រូវបានបញ្ជាទិញ។ ប្រ៊េនកូនខ្មែរនេះបានទទួលស្គាល់ថាដំបូងឡើយ អតិថិជនបានចែករំលែកគំនិតរូបវិហារជាមួយ ALmée ហើយក្រុមការងារគឺទទួលខុសត្រូវទាំងស្រុងចំពោះការអភិវឌ្ឍចក្ខុវិស័យសិល្បៈចុងក្រោយ គំនូរព្រាងដើម ស្រមោល ព័ត៌មានលម្អិតអំពីរចនាសម្ព័ន្ធ ទិសដៅរចនាម៉ូត និងការប្រតិបត្តិទាំងមូលនៃការរចនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbDlz_Uzout7EnLdFVSdPj8yIrN0l2-YMd0iLOW5Rm5kya4z_qg_idJLJMBKLmjgUzfiwO6D0jmGRAi3fxMUSqQfqch47KSEqr8IrHaL3WR4aV1xOuGZVKnf8OZxRykl4lgcglx0lZYXcCFbM4vn5Bz1gWmoIhlT6bdU1YQ-jd9q7_O3icpO1e2SCmmBQ/s1350/SnapInsta_to_684778200_18090937046209368_1880099434909758001_n.jpg

យ៉ាងណាមិញបន្ទាប់ពីការលុបចោលគម្រោង និងការសងប្រាក់កក់ពេញលេញ និងទទួលស្គាល់គ្នាទៅវិញទៅមកយ៉ាងច្បាស់ថា ALmée Couture នឹងរក្សាភាពជាម្ចាស់ពេញលេញ និងសិទ្ធិផ្តាច់មុខចំពោះការរចនា គំនូរព្រាង និងការបកស្រាយរចនាម៉ូត couture ដែលបានបង្កើតឡើងដោយ ALmée ការច្នៃម៉ូតមួយនេះត្រូវបានអ្នកច្នៃម៉ូតម្នាក់ទៀតយកទៅតំឡើងដោយគ្មានការអនុញ្ញាតពីខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQMYN-20w8nNpnAKhS__DM7nn5Vrse0Ul-32IG5RoJV7wdIHrKceRZwZptuHL-xZD74ZVLF_s1dmpEDfK7hKctq0fWk3JnxKxyXGzG_f7y8u7-8TGr_sqp22VYvaFVAbryFrMdCOyCAs1lCzj9lNaKiytb3B1PFUG2ELt6DAcBaWuemu3e1NRaWKeClJU/s960/image_2026-05-12_14-22-17.png
ALmée Couture បានបញ្ជាក់ថាក្រុមហ៊ុនមិនដែលអះអាងពីភាពជាម្ចាស់លើគំនិតរូបព្រះវិហារខ្លួនឯងទេ។ ការបំផុសគំនិតអាចមកពីកន្លែងជាច្រើន ហើយអតិថិជនអាចចែករំលែកឯកសារយោង ឬប្រធានបទក្នុងអំឡុងពេលដំណើរការច្នៃប្រឌិត។ ALmée ថាការអភិវឌ្ឍការរចនាដើមសមនឹងទទួលបានការទទួលស្គាល់ ការគោរព និងការពិចារណាខាងសីលធម៌ត្រឹមត្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVvE78DXL7yKK9Ba8ro9V-7NzYhiluuSTgj8fhAMXaHz7XCuF-xgitaERpSJF5qK5lPN2LuFdxMilqUJsVZkzP5-w87NgFsR0Af349Aae2pIZ7XoVh5EJo_Ab-dNkywiQO1A6SgZkGn-2XcH974LU0RjyzdSap1OVFOp_KCOkfO77KgXH0QxgYIkALnWA/s2731/image_2026-05-12_14-22-16.png

រឿងដ៏ក្តៅគគុកនេះកំពុងតែរីកសាយភាយនៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម ខណៈដែលអ្នកច្នៃម៉ូតម្ខាងទៀតបានអះអាងថារូបគេមិនបានលួចគំនិតពី ALmée ឡើយប៉ុន្តែបានច្នៃឡើងតាមការចង់បានរបស់អតិថិជនគឺ Nana ដែលជាតារាសម្តែងនិងម៉ូដែលហ្គាណា ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfASuVbPJLFuVUrNAe3L5mKPpKUn6zfbNLKXJWEQcZSqHuACk4FrBiFgYBShvjNtibNie0xzWBNbcxjW2A1JZUcQGuSo5VpGO7Tw45rEiQD0HIGGX1QrwQchfDgCeZESjrTFsUsl4ad8OZKTwuJ8etFvrMBBaDzEfzFIuqE2AUx4b7PRj7w8nc2LTwQTU/s960/image_2026-05-12_14-29-34.png

យ៉ាងណាមិញ ទស្សនិកជនបានចង្អុលបង្ហាញថាអ្វីដែលអ្នកច្នៃម៉ូតនេះយកមើលធ្វើជាគំរូគឺជាផ្ទាំងរូបភាពរចនារបស់ម៉ាកយីហោ ALmée ប្រសិនជាតំឡើងឈុតថ្មីគួរមានការឌីហ្សាញថ្មីមិនមែនយករូបការច្នៃប្រឌិតពីម៉ាកយីហោនេះទៅតំឡើងថ្មីឡើយ៕