កន្លងមកនេះមានអ្នកគាំទ្រជាច្រើនមានការសង្ស័យថា ប៊ី សុធារី និង អ៊ិន លក្ខិណា មានបញ្ហាល្អក់កករចំពោះគ្នា លែងស្និទ្ធស្នាលគ្នាដូចកាលពីមុនទោះបីជាអ្នកទាំងពីរចូលរួមកម្មវិធីតែមួយក៏មិនបានភ្ជាប់ទំនាក់ទំនងជាមួយគ្នាឡើយ។ ក្រោយមានការសង្ស័យថាមិនចុះសម្រុងនឹងគ្នាបវរកញ្ញាទាំងពីររូបបានបង្ហាញទំនាក់ទំនងជាមួយគ្នាឡើងវិញ។.png)
អស់រយៈពេលជាច្រើនខែមកហើយដែល អ៊ិន លក្ខិណា និង ប៊ី សុធារី ប្រឈមនឹងពាក្យចចាមអារ៉ាមនៅលើអ៊ីនធឺណិតអំពីប្រធានបទអ្នកទាំងពីរដែលបានបែកបាក់គ្នា លែងល្អូកល្អន់ដូចមុន ខណៈ ប៊ី សុធារី មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងបវរកញ្ញាផ្សេង។ កន្លងមក ប៊ី សុធារី និង លក្ខិណា ពុំដែលនិយាយចេញជាផ្លូវការណាមួយនោះទេក្រៅពីអ្នកទាំងពីរបានចូលខម្មិនលើការពន្យល់ថាពួកគេមិនបានឈ្លោះគ្នាឡើយដោយសារតែអ្នកទាំងពីររវល់ការងាររៀងៗខ្លួន។.png)
ការមិនចេញមកបញ្ជាក់ សម្ព័ន្ធភាពរបស់ លក្ខិណា និងសុធារី នៅតែស្ថិតការសង្ស័យពីមនុស្សមួយចំនួនចំណែកឯអ្នកខ្លះទៀតក៏បង្កើតទៅជាប្រធានបទដែលមិនសមទំនងសោះឡើយ។ យ៉ាងណាមិញ ពាក្យចចាមអារ៉ាមផ្សព្វផ្សាយជាច្រើនខែកន្លងមកនេះពេលនេះ ប៊ី សុធារី និង អ៊ិន លក្ខិណា បង្ហាញទង្វើកាន់តែច្បាស់ដើម្បីឱ្យអ្នកគាំទ្រអស់ចិត្ត។.png)
កាលពីពេលថ្មីៗនេះ អ៊ិន លក្ខិណា Miss Cosmo Cambodia 2024 និង ប៊ី សុធារី លំដាប់រង Miss Cosmo Cambodia 2025 បានចូលរួមក្នុងកម្មវិធីតែមួយ។ នៅក្នុងវីដេអូនោះ លក្ខិណា និង សុធារី បានកៀកកិតជិតគ្នាយ៉ាងខ្លាំង ខណៈ លក្ខិណា បាននិយាយថាអ្នកទាំងពីរមិនមានបញ្ហាអ្វីនឹងគ្នានោះទេ។ តាមរយៈវីដេអូផ្សេងទៀតគេនៅតែបានឃើញបវរកញ្ញាទាំងពីររូបលេងសើច និងនិយាយគ្នាជាធម្មតាដែលអាចបំបាត់ពាក្យចចាមអារ៉ាមអវិជ្ជមានកន្លងមកនេះ។.png)
ក្រោយពីវីដេអូនេះចែកចាយនៅលើបណ្តាញសង្គមអ្នកគាំទ្រទាំងសងខាងបានបង្ហាញការសប្បាយចិត្តរបស់ខ្លួនឡើងមកដែលពួកគេបានឃើញអ្នកទាំងពីរមិនមានបញ្ហាអ្វីនឹងគ្នាពីព្រោះមិត្តភាពអ្នកទាំងពីរបានជ្រួលជ្រាតក្នុងបេះដូងអ្នកគាំទ្រខ្លាំងនារយៈពេលកន្លងមកនេះ៕










