Home ព័ត៌មានអន្តរជាតិ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃនេះ

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញនៅព្រឹកថ្ងៃនេះ

87
0

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានដោះលែងឱ្យចេញពីពន្ធនាគារ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ បន្ទាប់ពីជាប់ពន្ធនា.គារអស់រយៈពេល២៤៣ថ្ងៃ (៨ខែ) ក្រោមលក្ខខណ្ឌការត្រួតពិនិត្យផ្នែកច្បាប់តម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ។ លោកបានឱបក្រុមគ្រួសាររបស់ខ្លួន និងស្វាគមន៍ទៅកាន់មន្ត្រីគណបក្សភឿថៃ រួមទាំងក្រុមគាំទ្រអាវក្រហមដែលមករង់ចាំផ្តល់កម្លាំងចិត្ត បន្ទាប់មក ឡើងជិះរថយន្តត្រឡប់ទៅផ្ទះដោយមិនផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnSJZxMi2wY1R5XH7YrbyUXZFTiiBzE1KJunl36vsbG3rjpzZ7JMuTpNJgr8SrEzQRsX8PDr6x3wYfQSs4hr8yUZ79kouac898EIgjLU91XTE39p_-bjCu7q7IGWRUeLWYLfYKBIF74Pia6H4gTZexRrguUMKXwMwnRwEB6z7hnfcLHQ8SGNEZIY1ol58/s1280/photo_2026-05-11_10-36-38.jpg
តាមការចុះផ្សាយរបស់សារព័ត៌មាន Thai PBS លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ ត្រូវបានដោះលែងឱ្យមានសេរីភាពនាវេលាម៉ោង៧ និង៤០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា បន្ទាប់ពីជាប់ពន្ធនាគារអស់រយៈពេល៨ខែ ដោយមានក្រុមគ្រួសារ និងមន្ត្រីសំខាន់ៗមកពីគណបក្សភឿថៃ មករង់ចាំទទួលនៅខាងមុខពន្ធនាគារក្នុងតំបន់ចាក់តុចាក់ ទីក្រុងបាងកក ។ ពលរដ្ឋគាំទ្រគណបក្សភឿថៃ បានពាក់អាវក្រហមមករង់ចាំផ្តល់កម្លាំងចិត្តឱ្យលោកនៅមុខពន្ធនាគារតាំងពីថ្ងៃម្សិលមិញ (ថ្ងៃទី១០ ខែឧសភា) ហើយលោកបានឈរគោរពភ្លេងជាតិនៅមុខពន្ធនាគារ និងធ្វើដំណើរចាកចេញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7uaUjBu8mHOpzzGI-FnhIgxzXpqcxhQ7q34qk5YMePqHpV_5Dpnjl9uRWZ6GTM8sMjfiXF4mwwmRmO5rbN2hgUpT4XHwJfTkYIhUEQP6Wx4AWyxkRlUn_Fn70fcBKzkG_d1bKxzIn5YiM6MpZKHqeORml61xvkZMPxlBPQZQOY5gdgmU3ShNoaL_t94g/s1280/photo_2026-05-11_10-36-39%20(2).jpg
ទោះជាដោះលែងក៏ដោយ ប៉ុន្តែលោកត្រូវបានតម្រូវឱ្យពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង និងស្ថិតក្រោមការត្រួតពិនិត្យរយៈពេល៤ខែ រហូតដល់បញ្ចប់ទោស១ឆ្នាំរបស់លោកជាស្ថាពរនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ។ ការដោះលែងឱ្យនៅក្រៅឃុំមុនពេលកំណត់ ដោយសារលោកមានវ័យចំណាស់ (៧៦ឆ្នាំ) មានបញ្ហាសុខភាព និងបានបង្ហាញពីឥរិយាបថល្អក្នុងអំឡុងពេលជាប់ពន្ធនាគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKe8A5hMOsRLkZfo2DAbmLD_pV56agR0mO3dcf-0tbd4q4CpNVCkJ1Az5GDujGvemueiY4Rn_yL-lfx4UIaPUKPkW6zp7YoW11b4zeQg7LQF70NsQTidnGHL0lOYBgDd-N1vFhEnvrkxKi884r_kkfrO5VMxxniX0DzP0v2KIjD1gPTRM2rMvF9fzpkE/s1280/photo_2026-05-11_10-36-39.jpg

នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្ន លោក Anutin Charnvirakul បានបង្ហាញក្តីរីករាយចំពោះការដោះលែងលោក ថាក់ស៊ីន នៅថ្ងៃទី១១ ខែឧសភា ដោយលោករំលឹកថា ធ្លាប់បានបម្រើការងារក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះអស់រយៈពេលជាង២០ឆ្នាំ ដែលធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង២មានភាពជិតស្និទ្ធដូចជាសាច់ញាតិ ហើយលោកនឹងជួបគ្នាជាមួយលោក ថាក់ស៊ីន ពេលមានឱកាសសមស្របនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgexD3FKeZZob2OPaoaFzv2HFxiEy3Q1U5Vd3TOnewz849zIUxMTMjo5PPu3JzKXPL8PcTPuz1YhkZRc22HG1Jv72wh38PIeTB2X_CG_dsfnEj1HPYAbYD39w3YC1XYuf596EayEVrctDfmULYkXkrq_khLP1EDgAEBYWdR2SVG0IJuZBkRcIhWYN0AwkY/s1280/photo_2026-05-11_10-36-43.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តុលាការកំពូលថៃបានសម្រេចឱ្យលោក ថាក់ស៊ីន ជាប់ពន្ធនាគារយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថា លោកបានស្នាក់នៅក្នុងមន្ទីរពេទ្យដោយខុសច្បាប់ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ។ នៅថ្ងៃទី១១ ខែឧសភា តុលាការកំពូលថៃបានសម្រេចដោះលែងលោក រួមទាំងអ្នកទោសរាប់រយនាក់ទៀតឱ្យនៅក្រៅឃុំ ប៉ុន្តែកំណត់លក្ខខណ្ឌតម្រូវឱ្យលោកពាក់ឧបករណ៍តាមដានអេឡិចត្រូនិក (EM) នៅកជើង សម្រាប់ការអនវុត្តទោសនៅសេសសល់ ៕