Home ព័ត៌មានជាតិ ពលរដ្ឋខ្មែរប្រតិកម្មខ្លាំងៗ ក្រោយថៃបង្ហើបថាចង់បញ្ជូនទូតឲ្យមកជានានឹងកម្ពុជាវិញដូចដើម

ពលរដ្ឋខ្មែរប្រតិកម្មខ្លាំងៗ ក្រោយថៃបង្ហើបថាចង់បញ្ជូនទូតឲ្យមកជានានឹងកម្ពុជាវិញដូចដើម

95
0

គិតថាកម្ពុជាជាសួនសាធារណៈមែនទេទើបចង់ចេញ-ចូលស្រេចតែចិត្តបែបនេះ? ក្រោយដកទូតទៅអស់ជាច្រើនខែ ពេលនេះសុខៗថៃក៏នឹកឃើញចង់បញ្ជូនទូតខ្លួនត្រឡប់វិញដូចគ្មានរឿងអ្វី ដែលធ្វើឲ្យបងបងប្អូនប្រជាពលរដ្ឋខ្មែរលឺហើយទប់អារម្មណ៍មិនខឹ.ងមិនបាន នាំគ្នាបញ្ចេញមតិរិះគ.ន់ព្រោងព្រាត និងផ្ដាំថាដាច់ខាតមិនស្វាគមន៍ទូតថៃត្រឡប់មកវិញនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEbxq42X8K2dTqk-aDoqw5RDp03bpRx8sroTIMIN8n8uf2F2arvGKpkGoNgB3K6KBTCD8mXeyKPcXeGxve4ylVpgjRI9Yz-rT91cNXBsZHqn-1eTR9jpUJFRNvJf1uYmD69iDPvpQwdmbVOzYy3PUFam5qjwPnLSHzq4xWmGnsoPK8sYFgXBvVlap3Gs/s1008/photo_2026-05-08_13-48-44.jpg

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានថៃ នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ បានចេញផ្សាយអំពីពាក្យសម្ដីរបស់លោក Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលបាននិយាយថា ឆាប់ៗខាងមុខនេះ គណៈរដ្ឋមន្រ្តីថៃនឹងធ្វើការពិភាក្សា ក៏ដូចជាពិនិត្យទៅលើលទ្ធភាព ក្នុងការបញ្ជូនមន្រ្តីទូតថៃត្រឡប់មកធ្វើការងារនៅស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ដើម្បីឈានដល់បើកបណ្តាញទំនាក់ទំនងឡើងវិញផ្លូវការជាមួយកម្ពុជា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbjQ2pC1Xf8vpIieVJ5jmsnk2UNNqRDb7MFC8xu_aTSx7W5WGppPrWDqq6LI1sAWAv0eBxmFqw5FRlfbEOy1EZpDhO06Y3p4yoLqXEFu_ZmAxyvJh_ppG5ZZB_D8-sENuG5axAXlSD-zel3rK1PDMsmO_8RbXkNbk-C6DwgEpC35_lAbtgTfZzR1hZszE/s1280/photo_2026-05-09_10-11-49.jpg

រដ្ឋាភិបាលថៃបានចាត់ទុកផែនការនេះថា ជាយុទ្ធសាស្ត្រ “ដើរមួយជំហានម្ដង” តាមរយៈការស្ដារឡើងវិញនូវកិច្ចសន្ទនាផ្នែកការទូត ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការជជែកដោះស្រាយបញ្ហាសន្តិសុខព្រំដែនដ៏ស្មុគស្មាញ ព្រោះថៃយល់ឃើញថា បើគ្មានអ្នកតំណាងទូតនៅនឹងកន្លែងទេ ការដោះស្រាយបញ្ហាការយល់ច្រឡំនៅតាមព្រំដែននឹងកាន់តែពិបាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4FCDi4S_J1sgdNC9-oJFmoCITGyp2KKTCB-uZN1KFx-PpEbBcccxI3fshhZWhHIhwbzaSiwrE6B5JZluAgaOu-ckA0cYqBI4DscoVJ7HWBMF1TzAMbtQUnaIWH6pFTz3GiTWs-WMQc5Cr4LaXsggCTZJ4bsCAhKXaBj95us1OWo__C2uP729FdPEqcsA/s750/photo_2026-05-09_16-29-05%20(3).jpg

ដោយឡែកងាកមកខាងកម្ពុជា ប្រជាជនខ្មែរភាគច្រើនហាក់មិនពេញចិត្តចំពោះការប្រកាសរបស់រដ្ឋមន្រ្តីថៃដូចខាងលើនេះឡើយ ដោយមតិយោបល់របស់បងប្អូននៅក្នុងបណ្ដាញសង្គមសឹងតែ ៩៩% បានអះអាងថា ពួកគាត់មិនស្វាគមន៍ទូតថៃត្រឡប់មកវិញជាដាច់ខាត ដរាបណាជម្លោះ និងដីរបស់កម្ពុជាដែលបានបាត់បង់ទៅមិនទាន់ត្រូវបានដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIkF9OMxpNUXdEzakh8xMTgToO9UDT4aXp3B6Vg8TUm5ij6Rlkrt5EqXMarpkJ8QKt5aGlCNYkZtoArJkg2vx28SJZ4pyGcC0zGLbnnqtADq2kPeImF7iwx5Ffno1OdSINlKE0J6TXKh6iV5sdqFtAXhbjymYHcrbjA79S2BTDtyWzzC9junU8SILnjds/s616/photo_2026-05-09_16-29-05%20(2).jpg

យោងតាមមតិមួយនៅក្នុងចំណោមមតិជាច្រើនដែលបងប្អូនខ្មែរបានខម្មិននៅខាថក្រោមអត្ថបទដែលមានចំណងជើងថា «ថៃមានគម្រោងបញ្ជូនឯកអគ្គរាជទូតខ្លួនមកកាន់តំណែងនៅកម្ពុជាវិញក្នុងពេលឆាប់ៗ» របស់សារព័ត៌មាន KBN News បានលើកឡើងថា «បើចង់ដាក់ទូតនៅខ្មែរវិញ ថៃត្រូវដកទ័ពនិងសងថ្លៃខូចខាតឲ្យខ្មែរជាមុនសិន» រីឯមតិមួយទៀតបានលើកឡើងថា «អស់ផ្លូវហើយមែនទេបានជាវិលមករកប្រទេសអ្នកក្រដែលពួកឯងមើលងាយ? ពួកឯងនេះថោ.កតាំងពីរក្រោមដល់លើមែន! ចង្រៃដូចពួកឯងនេះគ្មានអ្នកណាចង់នៅជិតទេពួកអាកំពូ.ជចោ.រ»។ ក្រៅពីនេះនៅមានមតិរាប់ពាន់ខម្មិនផ្សេងទៀតដែលបង្ហាញការយល់ឃើញដូចៗគ្នាថា ប្រជាជនកម្ពុជាមិនពេញចំពោះការវិលមកវិញរបស់ទូតថៃឡើយ ហើយក៏មិនចង់ស្ដារទំនាក់ទំនងអ្នកជិតខាងល្អអ្វីដែរ បើថៃនៅតែប្រកាន់គំនិតឈ្លានពានកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFOyGVGDg62N7pRNarA27YmwxwoBwhrr5JdiWATI-7pdai2Irw66rboENoCj7aEZdXFXcf_krgNEjWg00ifdovApNhgchUhyo5YG0NhuKICseqrtS8Uxv4c35gfsF_4Yg1QJ7ezZqnzC6BmWU_AgL6LvrrVcKPJYyKQv9wPwZmuvgh1Ve1LAAmMD-j3UA/s706/photo_2026-05-09_16-29-05.jpg

តែទោះជាយ៉ាងណា ក៏មានមតិមួយចំនួនដែលបង្ហាញពីការយល់ឃើញវិជ្ជមានចំពោះការស្តារទំនាក់ទំនងនេះផងដែរ ព្រោះក្នុងនាមជាប្រទេសដែលនៅជាប់ព្រំទល់គ្នាមិនយូរមិនឆាប់គង់តែត្រូវការការប្រាស្រ័យទាក់ទំនង ជាជាងការបង្កជម្លោះដែលនាំឲ្យខាតបង់រៀងៗខ្លួន។ យ៉ាងណាក៏ដោយ ការសម្រេចចិត្តចុងក្រោយថាព្រមឬមិនព្រម ឲ្យថៃបញ្ជូនទូតត្រឡប់វិញគឺជាស្ថិតនៅក្រោមការត្រួតពិនិត្យរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះក្នុងនាមជាប្រជាពលរដ្ឋ យើងត្រូវជឿទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី និងសុខសុវត្ថិភាពជូនប្រជាជនកម្ពុជា៕