មានមាត់ចេះតែនិយាយ! ឆ្លៀតក្នុងឱកាសឡើងថ្លែងសន្ទរកថាក្នុងកិច្ចប្រជុំត្រីភាគី នៅចំពោះមុខប្រធានអាស៊ាន លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ បាននិយាយឡើងយ៉ាងដូច្នេះថា៖ លោកសំណូមពរឱ្យប្រជាជនខ្មែរ កុំឱ្យមានការរើសអើងទៅលើពលរដ្ឋថៃ ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាអី ព្រោះទំនាស់ព្រំដែនគឺបញ្ហារវាងរដ្ឋនិងរដ្ឋប៉ុណ្ណោះ»។ តើមានជនជាតិថៃប៉ុន្មាននាក់ហើយដែលត្រូវពលរដ្ឋខ្មែរព្រួតធ្វើបាប ទើបលោក អនុទីន មកធ្វើជាស្នើសុំយ៉ាងកំសត់បែបនេះ?
.jpg)
យោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថៃ ដែលដកស្រង់ពាក្យសម្ដីពីលោក អនុទីន នៅល្ងាចថ្ងៃព្រហស្បត្តិ៍ ទី៧ ខែឧសភា ដែលបានបង្ហាញក្ដីបារម្ភចំពោះជនជាតិថៃ ដែលរស់នៅក្នុងប្រទេសកម្ពុជា ដោយបានស្នើសុំឱ្យប្រជាជនកម្ពុជាកុំមានការរើសអើងចំពោះពួកគេ និងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរស់នៅជាមួយគ្នាដោយសន្តិវិធី។.jpg)
លោក អនុទីន បានលើកឡើងថា បើទោះបីជាកម្ពុជា-ថៃ កំពុងដោះស្រាយបញ្ហានេះមិនទាន់ដាច់ស្រេចក៏ដោយ ប៉ុន្តែលោកសង្ឃឹមថាប្រជាជនខ្មែរនឹងមិនពង្រីកបញ្ហានេះឲ្យក្លាយជាការរើសអើងពូជសាសន៍នោះទេ ដោយលោកបានបញ្ជាក់យ៉ាងច្បាស់ថា «ជម្លោះដែលកើតឡើងគឺជាបញ្ហារវាងរដ្ឋាភិបាល និងរដ្ឋាភិបាល មិនមែនជាជម្លោះរវាងប្រជាជន និងប្រជាជននោះទេ»។
.jpg)
សូមជម្រាបថា បច្ចុប្បន្នជនជាតិថៃដែលកំពុងរស់នៅ និងប្រកបរបររកស៊ីនៅកម្ពុជាមានចំនួនប្រមាណ ៣,៣០០០ នាក់ នេះបើយោងតាមទិន្នន័យពី នាយកដ្ឋានសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)។ ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ នៅខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់បច្ចុប្បន្ន ពុំមានសេចក្ដីរាយការណ៍អំពីករណីជនជាតិថៃរស់នៅកម្ពុជាត្រូវពលរដ្ឋខ្មែរធ្វើបាបសូម្បីតែម្នាក់។
របាយការណ៍នេះផ្ទុយស្រឡះពីស្ថានភាពជនជាតិខ្មែរដែលកំពុងរស់នៅក្នុងប្រទេសថៃ ដែលកាលពីកន្លងធ្លាប់មានការបង្ហោះក្នុងបណ្ដាញសង្គមថា ត្រូវបានពលរដ្ឋថៃជ្រុលនិយមមួយចំនួនជិះជាន់ធ្វើបាប ប្រើអំពោះហិង្សាដាក់ទាំងមិនមានកំហុសអ្វីទាល់តែសោះ។ ចំណែកការលើកឡើងរបស់នាយករដ្ឋមន្រ្តីថៃដូចខាងលើនេះ ហាក់សបញ្ជាក់ឲ្យឃើញពីចេតនាដែលចង់បង្កឲ្យមានការយល់ច្រលំនៅចំពោះមុខសមាគមន៍អន្តរជាតិ៕










