ឈុំ ចាន់ដារ៉ា Miss Supranational Cambodia 2025 បានបង្ហាញអារម្មណ៍រំភើបចិត្តជាខ្លាំងនៅពេលអាយដលរបស់ខ្លួន Haley Kalil ដែលមានអ្នកតាមដានជាង១០នាក់បានចូលខម្មិនសរសើរពីសម្រស់របស់នាងយ៉ាងគួរឱ្យភ្ញាក់ផ្អើល។

កាលពីថ្ងៃទី២០ ខែមេសា ឈុំ ចាន់ដារ៉ា បានបង្ហោះវីដេអូនៅពីក្រោយឆាកនៃការថតរូបរបស់នាងដោយបញ្ជាក់ថាមិនអាចធ្វើដូចជាម្ចាស់ដើម Haley Kalil បាននោះទេ។ Haley គឺជា Influencer និងតារាម៉ូដែលអាម៉េរិកនិងជាអតីតបវរកញ្ញាមួយរូបដែលមានប្រជាប្រិយភាពនិងមានចំនួនអ្នកគាំទ្រជាង១៧លាននាក់នៅលើបណ្តាញសង្គមទិកតុក និងជិត១០លាននាក់នៅលើបណ្តាញសង្គមអ៊ីនស្ត្រាក្រាម។.png)
បន្ទាប់ពីការបង្ហោះអស់រយៈពេលជាច្រើនថ្ងៃនាពេលថ្មីៗនេះតារាម៉ូដែលអាម៉េរិក Haley Kalil បានឃើញការបង្ហោះរបស់ ឈុំ ចាន់ដារ៉ា និងថែមទាំងបានចូលមកបញ្ចេញមតិសរសើរបវរកញ្ញាខ្មែរទៀតផង។ Haley បានសរសេរថា «នាងអាចធ្វើវាបានហើយ នាងមើលទៅស្អាតណាស់»។ ការចូលខម្មិនពីសំណាកបុគ្គលល្បីឈ្មោះរូបនេះបានធ្វើឱ្យ ឈុំ ចាន់ដារ៉ា មានការរំភើបចិត្តជាខ្លាំង។.png)
Miss Supranational Cambodia 2025 ស្ទើរតែមិនជឿនឹងភ្នែកខ្លួនឯងរហូតសួរអ្នកគាំទ្ររបស់ខ្លួនថា នេះជាសុបិនមែនទេនៅពេលអ្នកបំផុសគំនិតឱ្យនាងចូលមកនិយាយបែបនេះដាក់នាងនោះ។ អ្នកគាំទ្រដទៃទៀតក៏បានបង្ហាញការសប្បាយចិត្តនិងភ្ញាក់ផ្អើលជាមួយនឹង ឈុំ ចាន់ដារ៉ា ផងដែរដែលមានកិត្តិយសត្រូវបានអាយដលរបស់ខ្លួនចូលមកខម្មិនបែបនេះ។
គួរឱ្យដឹងថាក្រៅពីការសម្តែង ឈុំ ចាន់ដារ៉ូ បានតស៊ូលើវិស័យបវរកញ្ញាចំនួនពីរដងទម្រាំនឹងបានទៅប្រកួតតំណាងប្រទេស។ ទោះយ៉ាងណាបន្ទាប់ពីការបរាជ័យលើការប្រកួត Miss Supranational 2025 មានហ្វេនៗជាច្រើនបានជំរុញឱ្យនាងវិលមកវិស័យនេះម្តងទៀត ប៉ុន្តែកន្លងមក ឈុំ ចាន់ដារ៉ា ធ្លាប់បានបដិសេធហើយថានាងនឹងមិនវិលមកប្រកួតវិញនោះទេ៕










