Home តារាជាតិ មានគេចោ.ទថាជាជនបំពុលសង្គម លីវ ជីលី ឆ្លើយតបទៅវិញមិនសំចៃមាត់

មានគេចោ.ទថាជាជនបំពុលសង្គម លីវ ជីលី ឆ្លើយតបទៅវិញមិនសំចៃមាត់

85
0

បវរកញ្ញា លីវ ជីលី ក្តៅស្លឹកត្រចៀកយ៉ាងខ្លាំងក្រោយពីមានអ្នករិះគន់ថានាងជាជនបំណុលសង្គមប្រាប់ព័ត៌មានគ្មានប្រភពច្បាស់លាស់បង្កើនការយល់ច្រឡំ។ ជីលី បានផ្តាំទៅអ្នករិះគន់ឱ្យឆែកការបង្ហោះរបស់នាងឡើងវិញពីព្រោះភាគច្រើននាងបង្ហោះទាក់ទងនឹងសង្គមជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzJfe_8BVBs-21cnbJoHZ5VDdGYLgpA0eYSbFq1WQUH7VhT_9TWmvSfRtRG7LHYsB0YDBuFSuq8efrqHxJTxGAH-nK7fL358VwzfqPF1qajNnFmu5SCxr4pZXX5RB2Q3u9-Qv8_S5oji1osaRfFuvaJs1Y9d9Bs9KNR59kTZHLydZUvb0obs3sOLO3Bqg/s2048/image_2026-05-08_09-12-10.png

នៅល្ងាចថ្ងៃទី៧ ខែឧសភា លីវ ជីលី Miss Supranational Cambodia 2023 បានបង្ហោះសំណេរមួយថា «ក្តៅៗមីលឿង ផលិតនៅVN (លាយថ្នាំចាក់សាកសព)ដើម្បីទុកបានយូរនិងធ្វើឱ្យ សរសៃមីស្វិតល្អ ចែកចាយនិងប្រើប្រាស់តាំង២០១៤មកម្ល៉េះ។ នេះជាមូលដែលខ្ញុំមិនសូវហូបរបស់បែបនោះ មិនថាមី គ្រឿងកំប៉ុងអីហ្នឹងខ្ញុំកម្រញុំាណាស់។ ឱ្យតែចេញពីផ្ទះលេខ១ខ្លាចម៉ង លេខ២ក៏មិនធម្មតាដែរ ពហិការឱ្យណាណីមើល ទុរេនវាចាល់(សុំបងប្អូនខ្មែរកុំនាំចូលទៀតអី)»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-H9-Hmtva1Ye9a-j5FNy2jCetOw41KjkWmjsVYfeiQMyFH_oximdNwQyYhbZ_qTq7QweRaBZUTcMU36oKwmLOYfFcUDFtX9RN6BiHZpG8VKsBDmf2JWbixvR0UCgCvmKrqJC5sHbnyrvzNJXITlff_WDZwRxAk1MJgqjGkClRsYYoHtfcPnzc9-ZfyU/s2048/image_2026-05-08_09-12-14.png
ការបង្ហោះនេះបានទាក់ទាញការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ដោយអ្នកខ្លះខ្លាចរអារជាខ្លាំងចំពោះអាហារហូបចុកសព្វថ្ងៃដែលពោរពេញដោយសារធាតុគីមីធ្វើឱ្យប៉ះពាល់សុខភាពធ្ងន់ធ្ងរ។ ទោះយ៉ាងណា សំណេរខាងលើនេះរបស់ លីវ ជីលី ក៏បណ្តាលឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនរិះគន់ថានាងបំណុលសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHVGS_1PJdoTf-5wnRK1clbjXjR5bpvwIO7Ldvvk_aJkZPBZwWCB69jVcBgH-s9UVtjFwzvUdTF8LFtThNVjNjDvDiRtr6lX6wPSCQSlGTGVEqfJXS_X2kxG5-0OGR_ex1fV3gkxnkul1PzAUz0ZeyjVDSOcKNQs55ClGG_Q8Iw5fPKGbPsa9bxinPETM/s2048/image_2026-05-08_09-12-15%20(2).png

ភ្លាមៗមិនបង្អង់យូរក្រោយរងនូវមតិចោទប្រកាន់បែបនេះ លីវ ជីលី បានចេញវីដេអូឆ្លើយតបតែម្តងដោយបញ្ជាក់ថានាងមិនមែនជាជនបំណុលសង្គមនោះទេ។ បវរកញ្ញារូបនេះបានផ្តាំឱ្យអ្នករិះគន់ពិនិត្យឡើយវិញនូវការបង្ហោះរបស់នាងមិនមែនចេះតែផុសបាតណាបាតណីនោះទេ។ ជីលី ថាភាគច្រើននាងបង្ហោះគឺផ្តោតទៅលើសង្គមជាតិ មិនងាយនឹងផុសបំណុលសង្គមនោះទេ ហើយនាងស្រលាញ់សង្គមជាតិនាងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjCBkj9R2wG7ruHkWH9x2jKipXDv6PQoA072Co8jpzEfs0l1e3CwY_bo8tlKqB8-wyoLLzealZNezi1fWIw-65bDpirHgTLSWbGcPNJQCKzg12zYULwTTd6M_TBxtqJYY7SsqkEbiwU95Ur9b9fh0iFgIm8eQh4nsiHfV7-chjSqfHFKKvZ9vZMniZRxI/s2048/image_2026-05-08_09-12-16.png
លីវ ជីលី ថាមុននឹងមានការបញ្ចេញមតិសូមឱ្យពិចារណាបន្តិចកុំឱ្យមានដៃចេះតែសរសេរមានអណ្តាតចេះតែក្រលាស់ តាមដានព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយ កុំតាមដានតែការគ្រវីគូទនៅលើបណ្តាញសង្គមទិកតុក។ បវរកញ្ញារូបនេះក៏បានបញ្ជាក់ទៀតថាក្នុងនាមជាប្រជាជនខ្មែរគួរតាមដានប្រទេសជាតិ តាមដានព័ត៌មានសុខភាពឱ្យច្បាស់លាស់ជាជាងតាមដានរឿងឥតប្រយោជន៍៕