ផន ស្រីពី Miss Cosmo Cambodia 2025 ទទួលរងនូវមតិប្រតិកម្មយ៉ាងខ្លាំងបន្ទាប់ពីបង្ហោះរូបទន្ទឹមជាមួយនឹង Jennie សមាជិក BLACKPINK ក្នុងពេលដែលតារា K-Pop ល្បីឈ្មោះរូបនេះចូលរួមកម្មវិធី Met Gala ។ មិនត្រឹមតែល្បីក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែការបង្ហោះរបស់ ស្រីពី ក៏ល្បីនៅតាមប្រទេសជិតខាងកម្ពុជាផងដែរ។
កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ ផន ស្រីពី បានបង្ហោះរូបភាពមួយសន្លឹកដែលមានកាត់តរូបភាពនាងនិង Jennie ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា « Jennie COPY style ឈុតពី JennPii ទៅចូលរួមកម្មវិធី MetGala»។ រូបភាពនិងប្រយោគខ្លីនេះបានទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រភ្លាម ប៉ុន្តែមនុស្សមួយចំនួនបានរិះគន់មកកាន់ ស្រីពី ដែលបញ្ចេញនូវមតិយោបល់ជាច្រើនព្រមទាំងឌឺដងជាមួយនឹងសំណួរថា «នាងជានរណា?»។
អ្នកមួយចំនួនក៏បានសង្កត់ធ្ងន់ថានេះគ្រាន់តែជាការលេងសើចប៉ុណ្ណោះដោយកុំឱ្យពួកគេគិតជ្រុលហួសហេតុពេក។ ជាមួយនឹងមតិប្រតិកម្មអវិជ្ជមាន Miss Cosmo Cambodia 2025 ក៏បានខម្មិនបញ្ជាក់បន្ថែមថាកុំយកការបង្ហោះនាងធ្វើជារឿងធ្ងន់ធ្ងរពេកអី វាគ្រាន់តែជាការលេងសើចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ ផន ស្រីពី ក៏បាននិយាយប្រាប់ទស្សនិកជនកុំឱ្យប៉ាន់ស្មានហួសហេតុផងដែរ។
ប្រយោគខ្លីរបស់ ស្រីពី ដែលនិយាយលេងសើចថា Jennie Copy នាងមិនត្រឹមតែទទួលរងនូវមតិប្រតិកម្មពីអ្នកលេងបណ្តាញសង្គមប៉ុណ្ណោះទេប៉ុន្តែរូបភាពដែលនាងបានបង្ហោះក៏បានល្បីនៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួននៅប្រទេសវៀតណាមផងដែរ។.png)
នៅក្នុងផ្នែកខម្មិនអ្នកខ្លះក៏យល់ពីអ្វីដែល ផន ស្រីពី បង្ហោះគ្រាន់តែជារឿងលេងសើច ប៉ុន្តែអ្នកខ្លះទៀតបានរិះគន់ដោយគិតថានាងមានភាពជឿជាក់ខ្លួនឯងជ្រុល ទាំង Jennie ស្ថិតនៅលំដាប់ពិភពលោកទៅហើយ៕










