Home ព័ត៌មានអន្តរជាតិ ទីក្រុងបាងកកប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតក្នុងតំបន់អាស៊ាននាថ្ងៃអនាគត

ទីក្រុងបាងកកប្រឈមនឹងអាកាសធាតុក្តៅខ្លាំងបំផុតក្នុងតំបន់អាស៊ាននាថ្ងៃអនាគត

74
0

បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេបំផុតក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ខាងមុខនេះ ដោយមានសីតុណ្ហភាពកើនឡើងខ្ពស់រហូតដល់៣៨.១អង្សាសេ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ សំណង់បេតុង និងខ្វះតំបន់បៃតង ។ បន្ទាប់មក ទីក្រុងហូជីមិញ របស់វៀតណាម ស្ថិតក្នុងលំដាប់ទី២ ជាទីក្រុងមានអាកាសធាតុក្តៅបំផុតនៅឆ្នាំ២០៥០ ខណៈទីក្រុងម៉ានីល របស់ហ្វីលីពីន ស្ថិតក្នុងលំដាប់ទី៣ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation ដកស្រង់ពីរបាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvLZHq15V4sYtV0DR6lZPkZGsQcYs4QN9-I-PKcvJJ-OryAjIb_r4BZq3hNhJOTrIFCDBzWq1Aov7GL2FI9DBmB3FAQRi23jSOpltdicR_9kkNWN3glRucVpNhC2wdm0MFHqCT22iNjbq3uq7k4640btnPD0sVqr0uT0fKBEKXRCATHu5hR2MrLSFmSc/s810/2016_04_13_3024_1460549486._large.jpg

ការផ្សព្វផ្សាយរបស់សារព័ត៌មាន The Nation កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ កំដៅកើនឡើងយ៉ាងខ្ពស់នៅទីក្រុងបាងកក បាននិងកំពុងគំរាមកំហែងយ៉ាងខ្លាំងដល់សុខភាពពលរដ្ឋ, បង្កហានិភ័យដល់ការដាច់សរសៃឈាមខួរក្បាលដោយសារកំដៅ ព្រមទាំងប៉ះពាល់សេដ្ឋកិច្ចថៃផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBR57vdUricLDj8tTkg5grhDTOVBNJx_ppHJ_4BRKnA2WFPCKvBUPTUDVUQqUUh4i_663xGEsW6LjH_niewxlJFX-qASiGVKvbzK4oh_fiG8iVtwWZwrot5mVCQI2llRsMVZq-FZHX6t4z7JMaEROzM1hItnbfjCXVHq_9upJNd42c5bRtR3GQdz0TgxA/s800/bangkok-thailand-heat_2024-04-25_16-14-36.jpg

របាយការណ៍របស់មជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) បញ្ជាក់ថា កាលពីឆ្នាំ២០២៥ ទីក្រុងបាងកកមានអាកាសធាតុក្តៅខ្លាំងដែលមានសីតុណ្ហភាពខ្ពស់ជាង៣៥អង្សាសេ (ដែលសីតុណ្ហភាពនេះបានកើតឡើងក្នុងរយៈពេល៤៥ថ្ងៃនៃឆ្នាំ២០២៥) ប៉ុន្តែនៅឆ្នាំ២០៥០ ខាងមុខ បាងកកនឹងក្លាយជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន ហើយចំនួនថ្ងៃដែលក្តៅខ្លាំងនឹងកើនឡើងដល់១២០ថ្ងៃក្នុង១ឆ្នាំ ។ នៅឆ្នាំ២០៥០ ទីក្រុងនេះនឹងមានអាកាសធាតុក្តៅខ្លាំងលើសបច្ចុប្បន្នរហូតដល់៣ដង គឺពេលនោះ សីតុណ្ហភាពនឹងកើនឡើងដល់៣៨.១អង្សាសេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOoqfzLmKZFGE137sf2uXU9LLMxPvEkztB3LAsvl2uTWx5tXsf-bnjF_SI8P_74bPeWguRSR46MFo9HFXoi4mYlIPzUSQcJEEMXcxqPFP3-mS0wJMcwleHwra2IWzF72Lj5m9zUMQP3vHBbSS_FewyRcgQVuYodCNSUR1KRIrfY1XpzIOAtVDKfPBJjR4/s767/download.jpg

ទាំងនេះជាទីក្រុងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាន នៅឆ្នាំ២០៥០ ៖

១-ទីក្រុងបាងកក ប្រទេសថៃ សីតុណ្ហភាពនឹងកើនដល់ ៣៨.១អង្សាសេ
២-ទីក្រុងហូជីមិញ ប្រទេសវៀតណាម សីតុណ្ហភាពនឹងកើនដល់ ៣៧.៧អង្សាសេ
៣-ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន សីតុណ្ហភាពនឹងកើនដល់ ៣៧.២អង្សាសេ
៤-ទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.៩អង្សាសេ
៥-ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេ
៦-ប្រទេសសិង្ហបុរី សីតុណ្ហភាពនឹងកើនដល់ ៣៦.១អង្សាសេhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTbwY7ed2CzZj7rkzAjY5S-xenVd88DtNU9rJW10gdAyY6-BY3jgFPcsD-3HSI67dzKhnt2jFjKMuZmECXBRb-35D5Cge3h23IZz9BrtIWYAgh_uScVdMapZaLkaWuDIDRj8jDE8h-ZjiFKn8W5O42ZAKiPQ4E2B5Smxce6_XPq88MLRvJOLYqWoYlrDSJ/s990/photo_2026-02-21_09-07-17%20(2).jpg

មូលហេតុបណ្តាលឱ្យទីក្រុងបាងកកនឹងមានអាកាសធាតុក្តៅជាងគេក្នុងតំបន់អាស៊ាននៅឆ្នាំ២០៥០ ដោយសារទីក្រុងនេះស្រូបកំដៅពីសំណង់បេតុង, អគារខ្ពស់ៗបាំងខ្យល់, ខ្វះតំបន់បៃតង និងការឡើងកំដៅដោយសារសកម្មភាពរបស់មនុស្ស ។ តំបន់នៅកណ្តាលក្រុងបាងកក ដែលសម្បូរដោយសំណង់បេតុង និងអគារខ្ពស់ នឹងមានសីតុណ្ហភាពកើនឡើងខ្ពស់បំផុតបណ្តាលឱ្យប៉ះពាល់សុខភាពពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLZGi448FvwXJQlC5nmuDaNxYZSgbmfGWgB_OnG5VSf000cy_-1XaZDOeTelMNCLn7t1BPd_-1-zqtw9ZL3uWQ9uaER2a7zl-tbgsttc1gDzGR8xkgFE6C-bxB9-XI_e0XGNLCNAeKCBpCACVkUw7Rc6TVODsmJrxMGreqDdMm6WhtK_CdRDIdP2gTIg_4/s1280/photo_2026-02-21_09-07-19.jpg

អាកាសធាតុក្តៅខ្លាំងនេះក៏ប៉ះពាល់ដល់ផលិតកម្មរបស់ប្រទេសថៃដែរ ជាពិសេស ប៉ះពាល់សុខភាពអ្នកធ្វើការក្រោមកំដៅថ្ងៃនៅទីក្រុងបាងកក រហូតដល់ជាង១លាន ៣សែននាក់ ។ របាយការណ៍បញ្ជាក់ថា ប្រសិនបើរដ្ឋាភិបាលថៃគ្មានវិធានការដោះស្រាយ ឬបង្កើតតំបន់បៃតងទេនោះ អាកាសធាតុក្តៅខ្លាំងនឹងធ្វើឱ្យខាតបង់ផលិតផលក្នុងស្រុកសរុប (GDP) របស់ថៃ រហូតដល់៦% ៕