Home តារាជាតិ ជី ដេវីត ឆ្លើយតបបែបនេះក្រោយមានអ្នកគាំទ្រព្រួយបារម្ភគម្រោងការប្រគំតន្រ្តីផ្ទាល់ខ្លួននៅហ្វីលីពីន

ជី ដេវីត ឆ្លើយតបបែបនេះក្រោយមានអ្នកគាំទ្រព្រួយបារម្ភគម្រោងការប្រគំតន្រ្តីផ្ទាល់ខ្លួននៅហ្វីលីពីន

88
0

ដូចទស្សនិកជនជ្រាបមកហើយថាតារាចម្រៀង ជី ដេវីត និងទេព បូព្រឹក្ស ទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងការសម្តែងនៅលើឆាកអន្តរជាតិកាលពីពេលថ្មីៗនេះ ខណៈ ទេព បូព្រឹក្ស ក៏ធ្លាប់បានបង្ហើបដែរថានឹងមានការសម្តែងម្តងទៀតនៅឯប្រទេសហ្វីលីពីន។ ទោះយ៉ាងណា ការបញ្ចេញមតិនិងការឆ្លើយតបរបស់ ជី ដេវីត ទៅកាន់អ្នកគាំទ្រម្នាក់ព្រួយបារម្ភទាក់ទងនឹងគម្រោង Tour concert ផ្ទាល់ខ្លួននៅហ្វីលីពីនធ្វើឱ្យមានការចាប់អារម្មណ៍ជាពិសេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio2DtDqAySMCmzUgJMfgl4kXHsYCvVDGKsinxU3zMwm5ybM-0fEMnoe_pjh3q3zPwL5dvoGFSlSe8JAytAGTKI0oeYaVZTyfYSUSzgyDuF-K0Q3G48rD1KoB550Rci68yrCl-1N6hAfLXEVv9lMeELcfKHi8Cd1HOH4FR2zbNGEm8Qapf74z9QBIHtq7U/s1759/image_2026-05-07_09-44-38.png

តាមការចែករំលែករបស់ផេកអ្នកគាំទ្ររបស់តារាចម្រៀង ជី ដេវីត នាពេលថ្មីៗនេះបានបង្ហាញពីការសន្ទនារបស់អ្នកគាំទ្រម្នាក់និងតារាចម្រៀងរូបនេះផ្ទាល់ទាក់ទងនឹងគម្រោងការប្រគំតន្រ្តីនៅក្រៅប្រទេស។ គណនីនោះបានបញ្ចេញមតិថា «ជាហ្វេនបង ខ្ញុំសូមមានមតិយោបល់បន្តិចចំពោះបងមានគម្រោង ទៅធ្វើ tour នៅ Philippines បើទៅក្នុងនាមជា Artist គេអញ្ជើញចូល Festival អ្វីមួយបងទៅជារឿងល្អ ប៉ុន្តែបើចង់ទៅធ្វើ Tour concertផ្ទាល់ខ្លួន សូមបងគិតម្តងទៀតបានទេ? បើទៅមានហ្វេនច្រើន Credit បងកាន់តែកើនឡើង ប៉ុន្តែបើទៅមិនសូវមាន ហ្វេន Credit បងអាចនឹងធ្លាក់ ហើយ Hater ក៏ចាំជាន់បងមួយតង់ ទៀត ខ្ញុំសង្ឃឹមថាបងនឹងបានអានបន្តិច ហើយនឹងគិតវាម្តងទៀត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjD8wUmYMCSRSqum5qzFklALwtfUIEDct-Rj5mwJtncXjBRRrQZPXAqswZqiBPqehXZ1mPlGN-kD4Y_uxK-KZYbvMFRaO3aOdQLa3g_H2XBl6HfwW7Jr4D89Mb02rRhZ92z7H27-UOByrnWE5auu6cc9fjKkmnrlokzDcWltVs5cWIPceoWt-KJJ-wZIvo/s2048/image_2026-05-07_09-44-40.png

ការបញ្ចេញមតិរបស់អ្នកគាំទ្រក្នុងន័យព្រួយបារម្ភនេះ តារាចម្រៀង ជី ដេវីត បានឆ្លើយតបដោយសេចក្តីអំណរនិងមុះមុតថា «មិនថាជោគជ័យ ឬមិនជោគជ័យ តើមានម្តងណាដែលថាគេមិនមានបំណងជាន់ ឬចង់ លុបបំបាត់ខ្ញុំ? សូមអរគុណចំពោះបំណងល្អ តែបញ្ហាខ្លះដេក មួយកន្លែងមិនអាចបង្កើតមេឃបានទេដោយក្តីស្រលាញ់ជូនពរសុខភាពល្អ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLziX7zmSWRUplt0DcNAkVmEZ3fYWZ96OuUFhzp4EgequgFxKvnUiRG-sGiEcGFPLjTgv5WB7-SUlGMEuk1XXrSXllOJsYv4H-VF3gefQzcrusLqx5D6PQmeo2f0Nppckd02vIA1-dO0ak_8rU5MS9wLQMkU-O2IeXwo7b8ZQfg-WBCFpMNmcobOcSZwg/s1920/image_2026-05-07_09-44-42.png

ការឆ្លើយតបរបស់ ជី ដេវីត ត្រូវបានអ្នកគាំទ្រជាច្រើនពេញចិត្តពីព្រោះអ្វីដែលតារារ៉េបរូបនេះធ្វើមិនដែលធ្វើឱ្យអ្នកគាំទ្រខកចិត្តឡើយទោះបីជាប្រឈមនឹងការរិះគន់ជាន់ពន្លិចយ៉ាងណាក៏ដោយ ជី ដេវីត និងទេព បូព្រឹក្ស មិនដែលចុះចាញ់នោះទេ។ ពួកគេថែមទាំងអះអាងទៀតថាប្រសិនជាអ្នកទាំងពីរចុះចាញ់ទៅតាមសម្តីអ្នកស្អប់នោះម្ល៉េះអ្នកទាំងពីរមិនអាចឈានដល់ចំណុចមួយដែលខ្ពស់ដូចបច្ចុប្បន្ននេះនោះទេ។ ក្រុមអ្នកគាំទ្រក៏បង្ហាញដែរថាមិនថា ជី ដេវីត សម្រេចចិត្តបែបណានោះទេពួកគេនៅតែគាំទ្រជានិច្ច៕