ធ្លាប់តែឃើញផ្លែឈើ ឬផ្លែឪឡឹកធំៗ ដែលជារបកគំហើញថ្មីៗពីអ្នកវិទ្យាសាស្ត្រ តែបច្ចុប្បន្ននេះ មានការចាប់អារម្មណ៍ខ្លាំងពីរបកគំហើញថ្មីរបស់ អ្នកស្រាវជ្រាវអាមេរិក២នាក់ម្តាយនិងកូន បានបង្ហាញលទ្ធផលស្រាវជ្រាវថ្មី អាចធ្វើឱ្យផ្លែឪឡឹកមានទំហំតូចប៉ុនស៊ុតមាន់ តែមិនប្តូររសជាតិឡើយ ដែលយើងអាចនិយាយថា កូនឪឡឹកបាន ព្រោះតូចបំផុត តូចប៉ុនស៊ុតមាន់ តែរសជាតិនៅដដែល ។
.jpg)
វាពិតជាធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងដែលអ្នកស្រាវជ្រាវអាមេរិកអាចផ្លាស់ប្តូរផ្លែឪឡឹកពីទំហំធំៗទៅជាទំហំតូចៗប៉ុនស៊ុតមាន់ សម្រាប់ដាំដុះនៅលើផ្ទៃដីតូចៗ ឬដាំនៅលើត្រើង ខណៈរសជាតិរបស់វាវិញនៅផ្អែមដូចមុន ។ អ្នកស្រាវជ្រាវសង្ឃឹមថា ការរកឃើញរបស់ខ្លួននឹងក្លាយជាប្រយោជន៍សម្រាប់ការដាំដុះរបស់កសិករនាពេលបច្ចុប្បន្នដែលផ្ទៃដីមានកំណត់ និងជាការកាត់បន្ថយកាកសំណល់អាហារ ។.jpg)
ការភ្ញាក់ផ្អើលបានកើតឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីអ្នកស្រាវជ្រាវ២នាក់ត្រូវជាម្តាយកូននឹងគ្នាបង្ហាញលទ្ធផលស្រាវជ្រាវថ្មីមួយ ដោយពួកគេអាចធ្វើឱ្យផ្លែឪឡឹកផ្លាស់ប្តូរពីទំហំធំទៅជាទំហំតូចប៊ុនស៊ុតមាន់ ប៉ុន្តែនៅរក្សារសជាតិផ្អែមដូចមុន ។ ការរកឃើញថ្មីនេះនឹងផ្តល់ភាពងាយស្រួលដល់កសិដ្ឋាននានា ដែលចាប់អារម្មណ៍ចង់ដាំឪឡឹកឱ្យចេញផ្លែខ្ពស់ផុតពីដី ឬដាំឪឡឹកឡើងត្រើង ។
ឪឡឹក គឺជាដំណាំដែលត្រូវបានដាំនៅលើផ្ទៃដីធំទូលាយដោយសារវាចេញផ្លែធំៗនៅនឹងដី ហើយកសិករបច្ចុប្បន្ន មិនអាចដាំឪឡឹកនៅលើត្រើងបញ្ឈរ ឬដាំនៅបរិវេណតូចចង្អៀតនោះទេ ។ ប៉ុន្តែអ្នកស្រាវជាវ២នាក់ត្រូវជាម្តាយកូននឹងគ្នាបានស្រាវជ្រាវពីការដាំឪឡឹកតាមវិធីថ្មីដ៏គួរឱ្យចាប់អារម្មណ៍ ដោយការប្រើប្រាស់បច្ចេកទេសបំលែងពូជឪឡឹករហូតដល់ទទួលបានលទ្ធផល គឺផ្លែឪឡឹកមានទំហំតូចៗប៉ុនស៊ុតមាន់ ប៉ុន្តែនៅរក្សារសជាតិផ្អែម ។
.jpg)
អ្នកនាង Delaney Raptis គឺជាអ្នកស្រាវជ្រាវពីការបំលែងពូជឪឡឹកជាមួយម្តាយរបស់ខ្លួន ហើយកំពុងតែសិក្សានៅថ្នាក់វិទ្យាល័យនិយាយថា លទ្ធផលការស្រាវជ្រាវនេះ គឺនាងទទួលបានទាំងសាច់ឪឡឹកពណ៌ក្រហម និងសាច់ពណ៌ទឹកក្រូច វាងាយស្រួលក្នុងការដឹកជញ្ជូន និងងាយស្រួលបរិភោគផងដែរ ។ គោលដៅចម្បងនៃការស្រាវជ្រាវ គឺនាងចង់កាត់បន្ថយទំហំឪឡឹកដើម្បីងាយស្រួលដាំដុះនៅលើត្រើងបញ្ឈរ ឬដាំដុះកន្លែងតូចចង្អៀត ដើម្បីកុំឱ្យប្រើប្រាស់ផ្ទៃដីច្រើន ។
ក្រៅពីនេះ ឪឡឹកតូចៗក៏អាចជួយកាត់បន្ថយកាកសំណល់អាហារផងដែរ និងអាចបំពេញទីផ្សារនាពេលបច្ចុប្បន្ន ដែលអ្នកពេញនិយមបរិភោគផ្លែឈើមានទំហំតូចល្អម ។ បើទោះជាមហាជនមានចម្ងល់ថា តើអាចបរិភោគសំបកឪឡឹកតូចនេះបានដែរឬទេ ប៉ុន្តែការរកឃើញថ្មីត្រូវបានចាត់ទុកជាជំហានសំខាន់មួយក្នុងការផ្លាស់ប្តូរទំហំបន្លែផ្លែឈើនាថ្ងៃអនាគត ដែលជួយឱ្យកសិករអាចងាកមកដាំដំណាំឡើងត្រើងទាំងស្រុង ៕










