អ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំងបន្ទាប់ពីតារាចម្រៀង Jady (ជេឌី) បានបង្ហាញពីបទចម្រៀងថ្មីដែលមានការសហការជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។ មិនត្រឹមតែទស្សនិកជនទេតារាចម្រៀង យូហៃ ក៏បានបង្ហាញការរំភើបចិត្តដូចគ្នា។.png)
Jady ត្រូវបានទស្សនិកជនស្គាល់តាមរយៈបទចម្រៀងជាច្រើនបទនិងមានការសហការជាមួយនឹងតារាចម្រៀងផ្សេងទៀតជាច្រើនដូចជា យូហៃ GMENGz , Meezy
និង YCN Tomie នៃសមាជិក Lacima ជាដើម។ ថ្មីៗនេះលោកបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលបន្ទាប់ពីប្រកាសការសហការលើកដំបូងជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា។.png)
នៅលើបណ្តាញសង្គមរបស់ Jady ម្ចាស់បទ «ស៊ីជម្ជូរ» នាយប់ថ្ងៃទី២៧ ខែមេសា បានទម្លាក់វីដេអូខ្លីមួយជាមួយនឹង អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ដែលអ្នកទាំងពីរកំពុងតែរាំតាមចង្វាក់ភ្លេងនៃបទចម្រៀងថ្មីរបស់ខ្លួន។ បទចម្រៀងថ្មីរបស់ Jady នiងអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា មានចំណងជើងថា «Way You Are» ដែលនឹងចេញជាផ្លូវការនាថ្ងៃទី២៩ ខែមេសា នេះ។.png)
ការប្រកាសនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលនិងស្ទើរតែមិននឹងស្មានថាអ្នកចម្រៀងស្រីដែល Jady នឹងសហការនេះជាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា នោះទេ។ មិនត្រឹមតែទស្សនិកជនទូទៅដែលមានការរំភើបចិត្តប៉ុណ្ណោះទេតារាចម្រៀង យូហៃ ដែលធ្លាប់សហការជាមួយនឹង Jady កន្លងមកក៏បង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នាដោយបញ្ជាក់ថានេះជាអ្វីដែលរូបគេរង់ចាំជាយូរមកហើយ។
គួរបញ្ជាក់ផងដែរថា អ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា បានសហការជាមួយនឹងតារាចម្រៀង អលជ្ជី តាមរយៈបទ «សូរិយា អេតាស៊ីវិល »ហើយទទួលបាននូវការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។ កន្លងមកនេះអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា ក៏បានសាងប្រជាប្រិយភាពតាមរយៈបទ «សារភាពគ្មានន័យ»។ ចុងក្រោយនេះទស្សនិកជនបានកត់សម្គាល់ឃើញថាអ្នកអង្គម្ចាស់ក្សត្រិយ៍ ចេណ្ណា មានការសហការនិងចេញផ្សាយបទចម្រៀងថ្មីៗជាបន្តបន្ទាប់៕










