Home ព័ត៌មានអន្តរជាតិ ថៃអនុម័តលុយ ២០លានបាត ដើម្បីជួសជុលប្រាសាទតាក្របីរបស់ខ្មែរនិងដាក់កងទ័ពការពារបន្ថែមទៀត

ថៃអនុម័តលុយ ២០លានបាត ដើម្បីជួសជុលប្រាសាទតាក្របីរបស់ខ្មែរនិងដាក់កងទ័ពការពារបន្ថែមទៀត

121
0

មិនរង់ចាំយូរក្រោយដណ្ដើមបានយកទៅកាន់ក្នុងដៃ ប្រទេសថៃបានរៀបចំគម្រោងជាច្រើនរួចស្រេច ដោយក្នុងនោះពួកគេបានអនុម័តកញ្ចប់ថវិកា ២០ លានបាត (ប្រហែល ៦១ ម៉ឺនដុល្លារ) ដើម្បីបែងចែកទៅលើការជួសជុលប្រាសាទតាក្របី និងអភិវឌ្ឍន៍តំបន់នោះឲ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងបង្កើនកម្លាំងយោធាដើម្បីការពារបរិវេណប្រាសាទ។ នេះបើតាមការចុះផ្សាយរបស់កាសែត ថៃប៉ុស្តិ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3PrWmRt6MfLFczHEtaR0dL1b9-Zr_K9erBx4v1Z0d2WNNYaQ1_69Z-Y5o5o6ge904glDZdlbPn03bZDLYQ8rEu0x2HAePWYtKWrXA_fx5KtIUa7hkLiSJdVtkd9HVXxec7zIjOoQ33ctY235yHr2fRQ0aSmheviREliwIH9DV5m67Hi6OZlvC2bAlbt8/s1200/photo_2026-04-28_09-32-31%20(2).jpg
យោងតាមលោក ផានុមបុត្រ ច័ន្ទថារោជ អគ្គនាយកនៃនាយកដ្ឋានវិចិត្រសិល្បៈថៃ នៅថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៦ បាននិយាយថា បន្ទាប់ពីរៀបចំពិធីសាសនាដើម្បីគោរពបូជាដល់បារមីអ្នកថែរក្សាប្រាសាទតាក្របី ក្រសួងវប្បធម៌ និងក្រសួងការពារជាតិថៃ បានសម្រេចអនុម័តថវិកាចំនួន ២០ លានបាត ដែលត្រូវបានប្រគល់ភារកិច្ចឱ្យនាយកដ្ឋានវិចិត្រសិល្បៈជាអ្នកបែងចែក និងចាប់ផ្តើមការងារជួសជុលប្រាសាទដើម្បីឲ្យវិលមកសភាពដើមវិញទាំងស្រុងក្នុងរយៈពេល ២ ឆ្នាំ។

តាមផែនការខាងលើនេះ អ្នកជំនាញរបស់ថៃនឹងធ្វើការរុះរើថ្មទាំងអស់របស់ប្រាសាទ ហើយទើបធ្វើការប្រមូលផ្គុំឡើងវិញឲ្យចេញជារូបរាងតាមរចនាសម្ព័ន្ធដើម។ លោក ផានុមបុត្រ បានបង្ហាញក្ដីរំពឹងចំពោះដំណើរការជួសជុលនេះថា ពួកគេមានទំនុកចិត្ត 100% ថានាយកដ្ឋានវិចិត្រសិល្បៈនឹងអាចជួសជុលទីតាំងនេះ ហើយអ្វីៗនឹងវិលទៅរកភាពរុងរឿងដូចដើមវិញ។ ហើយក្នុងអំឡុងពេលនៃការជួសជុលនេះ បុគ្គលិកយោធាជាច្រើននឹងត្រូវដាក់ពង្រាយដើម្បីជួយ និងធានាសុវត្ថិភាពរបស់ក្រុមជួសជុលរហូតដល់ដំណើរបញ្ចប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxVQ1S-jFzIqtAiGnxJbJXQtgTMzziYOgTb__WmYztwyrlscmL4RPIqaXmkZzsG3DlqtoB7Bd_LyBrqwqem7reISNgQQXBCFsJF-6XKeXx7aS7SFc2p5VyWtLVkFUG77CxOtAsS1E9b6Fb43v93kmAYnEKpl2urOTpHrFTerAOuFFK0uCYPxefAPCuGVg/s1200/photo_2026-04-28_09-32-31.jpg

បើទោះបីជាបានដឹងយ៉ាងច្បាស់ថាប្រាសាទនេះគឺកម្មសិទ្ធិរបស់កម្ពុជា ប៉ុន្តែមន្រ្តីរួមទាំងប្រជាជនថៃនៅតែអះអាងដោយមិនអៀនខ្មាសថា ប្រាសាទតាក្របីគឺជាវិមាននៃដួងព្រលឹងស្នេហាជាតិរបស់ប្រជាជនថៃ ដែលមានតម្លៃខាងវិញ្ញាណដ៏ធំធេង។ ហើយយោធាបានលះបង់ជីវិតរបស់ពួកគេដើម្បីការពារវា ដូច្នេះយើងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រមូលផ្តុំធនធានពេញលេញរបស់យើងសម្រាប់ការជួសជុល»។

ជុំវិញការប្រកាសរបស់ថៃក្នុងជួសជុល និងកែច្នៃទីតាំងបុរាណដ្ឋានដែលស្ថិតក្នុងដែនអធិបតេយ្យកម្ពុជាដូចខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការជាច្រើនលើក ដើម្បីប្រឆាំងនឹងសកម្មភាពរបស់ថៃនៅប្រាសាទតាក្របី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwdWow7rWU5874RlREHaRfELxIY0SJW_zdwr0EOvh8A-YO5Yf-zecjERWutpYbb1Fc4_1v8AdU5bSvqw-cO6FdHEIWPGefgP6S2Mw0FtJplFq-QQ0cayMt8tLYwrqCGqeeDX-R-0XTMHuwthDvXur5LlG1FcZ2g9tBGI0Wwi6FR9VY7gY3GCn6a2LI2Ps/s800/photo_2026-04-28_11-32-21.jpg

កម្ពុជាចាត់ទុកសកម្មភាពជួសជុល និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ថៃថាជា “ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដី” និងជាការប៉ុនប៉ងបង្កើតឱ្យមាន “តថភាពជាក់ស្តែងនៅលើដី” (fait accompli) ដើម្បីគ្រប់គ្រងតំបន់នោះដោយខុសច្បាប់។ ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌កម្ពុជាបានប្រកាសយ៉ាងច្បាស់ថា មិនទទួលស្គាល់រាល់ការជួសជុល ឬការកែប្រែណាមួយដែលធ្វើឡើងដោយភាគីថៃឡើយ។ កម្ពុជាសង្កត់ធ្ងន់ថា ប្រាសាទនេះគឺជាសម្បត្តិបេតិកភណ្ឌរបស់ខ្មែរ ដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់កម្ពុជាទាំងស្រុង ផ្អែកលើផែនទីឆ្នាំ១៩០៤-១៩០៧៕