Home តារាជាតិ វណ្ណដា ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាប្លែកក្នុងឈុតមួយនេះ

វណ្ណដា ត្រូវបានអ្នកគាំទ្រសរសើរថាស្រស់សង្ហាប្លែកក្នុងឈុតមួយនេះ

96
0

យូរៗមានការសម្តែងម្តងម្កាលតារាចម្រៀងរ៉េប វណ្ណដា បានធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្រទៅចូលរួមយ៉ាងច្រើនកុះករនៅឯផាប់មួយកន្លែង។ អ្វីដែលកាន់តែពិសេសវត្តមានរបស់ វណ្ណដា នាពេលថ្មីៗនេះបានទាក់ទាញចិត្តអ្នកគាំទ្រជាច្រើនជាមួយនឹងពាក្យសរសើរថាស្រស់សង្ហាប្លែកហើយតុបតែងខ្លួនខុសពីរាល់ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgICHkxNIElrB9eWrjkEJ9QAulvVu8eS7yd7RimeuYDPY7sakk6lLJ__b5GpbYVuN09k7rOcju9QQI3We8m-RUjEw5GwFtWhXW4HJ5EMzoc4HFflbAtSlvL5B2XyExai57qemgPEMjsipxhp7nqFcC-93LeyCwQW3lhov-uk1W9L6mlN8F26dmHhGLImfI/s2048/image_2026-04-27_14-44-58%20(2).png
បន្ទាប់ពីបាត់មុខពីការប្រគំតន្រ្តីអស់រយៈពេលជាច្រើនខែមួយរយៈចុងក្រោយនេះ តារារ៉េប វណ្ណដា បានបង្ហាញមុខកាន់តែញឹកញាប់ជាមុនដូចជាមានការប្រគំតន្រ្តីនានាទាំងឆាកតូច ឆាកធំ រួមទាំងផាប់ជាដើម ខណៈលោកគ្រោងនឹងមានការប្រគំតន្រ្តីបន្ថែមទៀតនាពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះដែរនៅយប់ថ្ងៃទី២៦ ខែមេសា ម្ចាស់បទ «JO» មានការសម្តែងនៅឯផាប់មួយកន្លែងនៅរាជធានីភ្នំពេញដោយបំពេអារម្មណ៍ទស្សនិកជនជាមួយនឹងបទចម្រៀងល្បីៗរបស់លោកទាំងថ្មី ទាំងចាស់ ទាំងបទសប្បាយរីករាយ និងបទខូចចិត្តដោយសារស្នេហាជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7p2_3xO2sUZbflLcM3EVaWzU3vIpcEKkIHC9u063VlcFyY072_qDbthMlDyOYvBbqpaKSOzx5SBkbZCsF5aevGeIT4yBO483KV0HYQ5RC4IgD38VI8MleNe19RfszRNt5cFixNO2yBeQPkRhaY2_LGNrtlroIQ4a84X72H6vKvhw8BUIJqV9hVwbsIGo/s1920/image_2026-04-02_09-06-28.png

អ្នកគាំទ្រកាន់ឆ្នាំរបស់ វណ្ណដា បានកត់សម្គាល់ឃើញថា វណ្ណដា បានបកស្រាយបទចម្រៀងចាស់មានចំណងជើងថា «កុលាបខ្មៅ» ខណៈដែលអ្នកគាំទ្រខកខានស្តាប់បទនេះផ្ទាល់ជាយូរមកហើយ ហើយ វណ្ណដា កម្រនឹងមានការសម្តែងបទនេះដូចគ្នា។ ក្រៅពីនេះ វណ្ណដា បានបកស្រាយបទចម្រៀងសេដផ្សេងទៀតហាក់ដូចជាបង្ហាញអារម្មណ៍ខូចចិត្តរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRAHXrkhkip1FR88oXukjl5BnmQ71ydpNUxoh80NZl5wHC6K-dwpSh108UTbClJdmou_BytO_GpcDsFCc1UQZ2mlmaV5NEZde2WvDFIM4b2NH4eZv-wje1NPHpl3fuEV7eFzISJnosnZX8vd5PRCKInp_aKlWdP0vyGPQmkUGq_EwHY4R7PPO4oP-5cTU/s1759/image_2026-04-02_09-06-29.png

ទោះយ៉ាងណាជាមួយនឹងការបកស្រាយបទចម្រៀងជាច្រើនបទ វត្តមានរបស់ វណ្ណដា លើកនេះបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ជាពិសេសទៅលើការតុបតែងខ្លួនរបស់លោក។ វណ្ណដា បានពាក់មុខសម្រាប់ការសម្តែង មានទាំងបន្ថែមអាវក្រៅពណ៌បៃតង និងលេងស្ទាយ៍សក់ឡើងស្រស់សង្ហាដូចតារាកូរ៉េ។ មនុស្សជាច្រើននៅលើអ៊ីនធឺណិត បានសរសើរ វណ្ណដា ថាតារារ៉េបរូបនេះស្រស់សង្ហាប្លែកហើយតុបតែងខ្លួនខុសពីរាល់ដង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS59F2B0LmsTUdkufbeVeRfsGBr9DXOFz8dJYzQjU6HFvUJpth3X-8ym5TLXFAYZAQgc-L_4HPT8o09mDpcKJg-ZV21KuNVbHPL8oqg1eRBqHL3vqTd4nujHoS3U1BuBIrmVdidtHK-1Bj9UaUbp0abfBhWYAIKB0GHKjOjD2C1_N090KXduZMSsGidGw/s2048/image_2026-04-02_09-06-30.png
គួរឱ្យដឹងថា ការសម្តែងរបស់ វណ្ណដា នៅតាមផាប់បានប្រមូលផ្តុំអ្នកគាំទ្រជាច្រើនហើយពេលវេលានោះស្ទើរតែប្រែក្លាយទៅជាការប្រគំតន្រ្តីផ្ទាល់របស់លោកដោយមានមនុស្សជាច្រើនឡើងឈរសម្រុកថតលោកសឹងតែគ្រប់គ្នា។ សំឡេងភ្ញៀវដែលចូលរួមនៅទីនោះគឺបានស្រែកច្រៀងឡើងស្រុះគ្នាធ្វើឱ្យអ្នកទស្សនាតាមបណ្តាញសង្គមក៏សប្បាយរីករាយទៅជាមួយ៕