Home តារាអន្តរជាតិ វត្តមានរបស់ Sandara Park លើកទី២នៅប្រទេសកម្ពុជាមានឥទ្ធិពលអ្វីខ្លះ?

វត្តមានរបស់ Sandara Park លើកទី២នៅប្រទេសកម្ពុជាមានឥទ្ធិពលអ្វីខ្លះ?

106
0

មហាជនមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង Sandara Park សមាជិក 2NE1 បានមកសម្តែងនៅក្នុងប្រទេសកម្ពុជាម្តងទៀតនៅក្នុងអំឡុងពេលចូលឆ្នាំខ្មែរប្រកបដោយភាពសប្បាយរីករាយនិងទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនជាច្រើន។ វត្តមានរបស់ Dara គឺពិតជាជះឥទ្ធិពលគួរឱ្យកត់សម្គាល់ដោយមានសារព័ត៌មានធំដាក់ឈ្មោះប្រទេសកម្ពុជាចំៗ ហើយការចុច Like របស់សមាជិក BTS ក៏ទាញផលប្រយោជន៍ដោយប្រយោលដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijyLFn1AJdXXHrGb5DkGXcBFEeG7kZLO1wYqceuMmHkujtVFBarTXAekQwcLIbIpt5vQ3S5AsODwOhS-1_fnG4Ujm5r6ADFU4LsS17AQA3LIipuSXEf0F-ej6hZ7zF0-nnyqhNkTHHE64jILRAn_3zmtgM4oRfRvQemF3thdS8lMLhu9hBd-AWxAQlA6vI/s2048/image_2026-04-21_10-08-05.png

Sandara Park ត្រូវបានទស្សនិកជនដឹងថាតារាចម្រៀងរូបនេះនិយមតែងខ្លួន Fashion រាល់ការស្លៀកពាក់របស់នាងត្រូវបានអ្នកគាំទ្រជាច្រើនទូទាំងពិភពលោកចាប់អារម្មណ៍មិនតិចនោះទេ។ ជាក់ស្តែងនៅពេល Dara បង្ហោះរូបនៅព្រលានយន្តហោះធ្វើដំណើរមកប្រទេសកម្ពុជាសំលៀកបំពាក់របស់តារាចម្រៀងរូបនេះត្រូវបានសារព័ត៌មានចាប់អារម្មណ៍ជាពិសេសដោយបានចុះផ្សាយពី Dara និងបានបញ្ជាក់ពីប្រទេសកម្ពុជាដែលតារាចម្រៀងរូបនេះត្រូវមកបំពេញការងារ។ គេហទំព័រដែលចុះផ្សាយពី Sandara Park គឺជាបណ្តាញព័ត៌មានដ៏ធំមួយដែលមានឈ្មោះថា Allkpop ហើយមានទស្សនិកជនរាប់លាននាក់ជុំវិញពិភពលោកបានតាមដានគេហទំព័រនេះដែលផ្តោតជាចម្បងខាងវិស័យសិល្បៈ Kpop។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkifG30SfQq7wszjHrlDY1_wwsHh50NNPE383sOWfDRBnXzDVVU9x2POdewdRNWnEmN_TE2PfQYescCDOLVROb58LZSAuVjUKALgoKIfUyujZLxST94Wf3P73Wyb_WbmoZfHZqoFKBuKRdgOMDEUs9YjxmsnoeXjfC2HH8sjIR_ZpSgCcvxGauK206rzMU/s1350/image_2026-04-21_09-29-50.png

ក្នុងពេលមកដល់ទឹកដីប្រទេសកម្ពុជា Dara បានបង្ហោះវីដេអូមួយដែលកំពុងតែហែលទឹកនៅសណ្ឋាគារក្នុងខេត្តសៀមរាបដោយបានដាក់បទ «Swim» របស់ BTS ខណៈសមាជិក J hope , RM និង Jung Kook បានចុច Like វីដេអូមួយនេះហើយ Jung Kook ក៏បាន Repost វីដេអូនេះដូចគ្នា។ សកម្មភាពរបស់សមាជិកទាំង៣របស់ BTS ទោះបីជាមិនធំដុំក៏ដោយប៉ុន្តែវាក៏ទាញផលប្រយោជន៍ដោយប្រយោលពីតារាចម្រៀង Kpop ល្បីឈ្មោះរូបនេះព្រោះរាល់សកម្មភាពនីមួយៗរបស់ក្រុម BTS តែងតែទទួលបានការចាប់អារម្មណ៍ទូទាំងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYvAZKbdxWiMv_unNkjEsqqFR0DY-6XXh2BYWg5TM9GGPxsVKc8JTNf0IrTJcQDjMlwE2f6pwbYUh5rrjQAOZga6e1mDpNLmskhxdeJRe_-kAkraHFyvQP8UgukH1i8h03fLAqYv5RVaybvMhLTNhjGx39nDKwAiW80_Cn0hudfzm7QxwCmzFzQmR92EiA/s1037/image_2026-04-20_14-23-28.png

នៅពេលសម្តែងរួច Dara បានចំណាយពេលវេលារបស់ខ្លួនទៅទស្សនាប្រាសាទអង្គរវត្តប្រកបដោយក្តីពេញចិត្តទោះបីជាប្រឈមនឹងអាកាសធាតុក្តៅក៏ដោយ។ តារាចម្រៀងរូបនេះនៅតែផ្តល់ស្នាមញញឹមហើយវត្តមានរបស់ Dara ទៅទស្សនាប្រាសាទអង្គរវត្តបានទាក់ទាញអ្នកគាំទ្រអន្តរជាតិជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrrGsNEiiXYLd28WJPU0mpx3UF3aUMs5WhemgH5hU-QFPGET12nsVuX4zbaM1jMzuexNlg31DRuBt3cWVNSRGB-vBD_KpFEWmdJF0j60IrjallTYhMIm1EoQ1-HRC24B7dQrhZI489dpXkdt9Jpn-F5_WH44qaNES5joYMXP8cjwfBBVmwyXfG6Osbq3g/s1350/image_2026-04-21_09-29-51%20(3).png

បន្ទាប់ពីបញ្ចប់ការប្រគំតន្រ្តីនិងវិលត្រឡប់ទៅកាន់ប្រទេសកូរ៉េខាងត្បូងវិញ Sandara Park ក៏បានបង្ហោះរូបភាពការសម្តែងរបស់ខ្លួនដោយថ្លែងអំណរគុណមកកាន់ប្រទេសកម្ពុជា អរគុណ Ganzberg និងពាក្យរីករាយចូលឆ្នាំខ្មែរផងដែរ។ វត្តមានរបស់ Sandara Park មកសម្តែងនិងដើរកម្សាន្តនៅប្រទេសកម្ពុជាលើកនេះពិតជាជះឥទ្ធិពលយ៉ាងខ្លាំងទៅបណ្តាអ្នកគាំទ្រដទៃទៀតនិងបានផ្សព្វផ្សាយពីប្រទេសកម្ពុជាយ៉ាងផុសផុលនៅលើបណ្តាញសង្គម ដែលនេះហើយគេហៅថាឥទ្ធិពលនៃវិស័យ Kpop ៕