ឆ្លៀតក្នុងឱកាសដែលអរិភាពរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងកើនឡើងបង្កឲ្យមានការព្រួយបារម្ភសារជាថ្មី អ៊ីស្រាអែលនៅជ្រុងម្ខាងទៀតនៃជម្លោះ ស្រាប់តែចេញមកប្រកាសក្ដែងៗថា ឥឡូវនេះខ្លួនកំពុងរៀបចំការវាយប្រហា.រលើទីតាំងរោងចក្រថាមពលរបស់អ៊ីរ៉ង់ បន្ទាប់ពីបទឈប់បា.ញ់ដ៏ផុយស្រួយនាពេលបច្ចុប្បន្នត្រូវបិទបញ្ចប់នៅថ្ងៃពុធខាងមុខ។

សារព័ត៌មានអ៊ីស្រាអែល Maariv កាលពីថ្ងៃអាទិត្យនេះ បានរាយការណ៍ថា សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងសម្របសម្រួលការរៀបចំដើម្បីត្រៀមវាយប្រហារ ក្នុងករណីដែលបទឈប់បាញ់រយៈពេលខ្លីមិនត្រូវបានពង្រីក ដែលនេះអាស្រ័យលើការចរចានាពេលខាងមុខរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់ នៅទីក្រុងឥស្លាមម៉ាបាដ ប្រទេសប៉ាគីស្ថាន។
.jpg)
របាយការណ៍ខាងលើនេះបានរំលឹកឡើងវិញថា កន្លងមកយោធាអ៊ីស្រាអែលធ្លាប់បានវាយប្រហារទីតាំងថាមពលសំខាន់របស់អ៊ីរ៉ង់ រួមទាំងវាលឧស្ម័ន South Pars ដែលជាកន្លែងផ្ទុកឧស្ម័នដ៏ធំជាងគេបំផុតរបស់ពិភពលោក ក៏ដូចជាទីតាំងប្រេង និងគីមីឥន្ធនៈផ្សេងៗទៀត។ បន្ថែមលើនោះ រោងចក្រថាមពលនុយក្លេអ៊ែរ Bushehr ក៏ធ្លាប់ត្រូវបានវាយប្រហារចំនួនបួនដងផងដែរ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម ។
.jpg)
ក្រៅពីការប្រកាសដ៏ក្លាហានរបស់អ៊ីស្រាអែល ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ឯណោះក៏បានបបញ្ចេញសារគំរាមកំហែងដ៏តឹងរឹងផងដែរ ដោយលោកព្រ.មានថានឹងបំផ្លា.ញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ីរ៉ង់ ប្រសិនបើពួកគេមិនចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាថ្មីជាមួយអាមេរិក។ ថ្លែងទៅកាន់សារព័ត៌មាន Fox News លោក ត្រាំ បាននិយាយយ៉ាងខ្លាំងៗថា “ប្រសិនបើអ៊ីរ៉ង់ហ៊ានបដិសេធមិនចុះហត្ថលេខា ប្រទេសទាំងមូលនឹងត្រូវបំផ្ទុះ”។
.jpg)
ទោះជាយ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា រដ្ឋាភិបាលអ៊ីរ៉ង់មិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេ ដោយលើកឡើងពីការបិទផ្លូវកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលកំពុងបន្ត ដែលទីក្រុងតេអេរ៉ង់និយាយថា ជាការរំលោភលើបទឈប់បាញ់។ ប្រធានសភាអ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf ក៏បាននិយាយផងដែរថា មានភាពខុសគ្នាជាច្រើននៅក្នុងជំហរចរចារវាងភាគីទាំងពីរ។
.jpg)
សូមជម្រាបថា ប្រសិនបើបទឈប់បាញ់នេះពិតជាត្រូវដួលរលំ នោះវានឹងធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសការបិទច្រកសមុទ្រ Hormuz ដែលកំពុងរារាំងករដឹកជញ្ជូនប្រេង និងឧស្ម័ន 20 ភាគរយរបស់ពិភពលោកទៅក្នុងទីផ្សារពិភពលោក ហើយនឹងបណ្តាលឱ្យមានវិបត្តិថាមពលជាសកលរយៈពេលវែង៕









