រាជរដ្ឋាភិបាល នឹងបើកដំណើការអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ឱ្យពលរដ្ឋចូលលេងកម្សាន្តនិងហាត់ប្រាណប្រចាំថ្ងៃនៅពេលឆាប់ៗខាងមុខ ក្រោយបើកសាកល្បងក្នុងអំឡុងពេលចូលឆ្នាំថ្មីកន្លងទៅ។
រដ្ឋាភិបាលបានធ្វើការវាយតម្លៃ ដើម្បីធ្វើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការដាំដើមឈើ ដើម្បីប្រែក្លាយមុខមាត់អាកាសយានដ្ឋានពោធិ៍ចិនតុង ឱ្យកាន់តែប្រសើឡើង។
បើតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖”អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ នឹងមិនលក់ឱ្យក្រុមហ៊ុនឯកជនណានោះទេ ហើយរាជរដ្ឋាភិបាល គ្រោងនឹងចំណាយថវិកា៣លានដុល្លារក្នុងមួយឆ្នាំ លើការថែទាំ ព្រលានចាស់ពោធិ៍ចិនតុង ជាទ្រព្យសម្បត្តិរដ្ឋផងដែរ”។

-
- សម្តេចធិបតី ក៏បានសង្កត់ធ្ងន់ថា៖” ព្រលានពោធិ៍ចិនតុង ជាទីតាំងប្រវត្តិសាស្រ្ដ បន្សល់ទុកពីស្នាដៃព្រះបរមរតនកោដ្ឋ ដូច្នេះមិនលក់ជាដាច់ខាត”។

មិនតែប៉ុណ្ណោះ ព្រលាននេះ នឹងត្រូវទុកសម្រាប់បម្រុងកន្លែងចុះចត ប្រសិនបើព្រលានថ្មី ជួបប្រទះនូវបញ្ហាណាមួយ ជាយថាហេតុ៕










