យោងតាម Sohu នៅថ្ងៃទី៦ ខែមេសា វីដេអូមួយដែលបង្ហាញពីតារាសម្តែង Dylan Wang គ្រវាសទូរសព្ទអ្នកគាំទ្រម្នាក់ទៅលើដីមិនឱ្យថតលោកបានរីករាលដាលពាសពេញបណ្តាញសង្គមដែលបង្កឱ្យមានប្រតិកម្មចម្រុះ។

យោងតាមរូបភាពពីកន្លែងកើតហេតុនិងប្រភពជាច្រើនហេតុការណ៍នេះបានកើតឡើងនៅពេលដែល Dylan Wang កំពុងចាកចេញពីព្រឹត្តិការណ៍បាល់បោះមួយ។ នៅពេលនោះ អ្នកថតរូបជាច្រើនបានឡោមព័ទ្ធលោក រួមទាំងអ្នកគាំទទ្រម្នាក់ដែលស្ទើរតែរុញទូរសព្ទរបស់ខ្លួនចំមុខរបស់តារាសម្តែងរូបនេះដើម្បីថត ដែលរំលោភលើកន្លែងផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះយ៉ាងខ្លាំង។

Dylan Wang បានបង្ហាញការមិនពេញចិត្ត ហើយបានប្រើដៃរបស់ខ្លួនដើម្បីយកទូរសព្ទរបស់អ្នកថតរូបនិងគ្រវាសចេញមិនឱ្យថតលោក។ សកម្មភាពនេះទទួលបានប្រតិកម្មចម្រុះ។ អ្នកលេងអ៊ីនធឺណិតមួយចំនួនបានរិះគន់តារាសម្តែងរូបនេះដោយនិយាយថាលោកមានអាកប្បកិរិយាដូចជាតារាល្បី ហើយមិនសមហេតុផលជាមួយអ្នកគាំទ្ររបស់ខ្លួន។
ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនដែលមានវត្តមាននៅកន្លែងកើតហេតុក្រោយមកបាននិយាយការពារតារាសម្ដែងរូបនេះ។ 
ពួកគេបានបង្ហាញថា អ្នកដែលថតវីដេអូដែលត្រូវបាន Dylan Wang គ្រវាសទូរសព្ទចោលគឺអ្នកគាំទ្រងប់ងល់ឈ្លក់វង្វេងខ្លាំងដែលបានតាមដានតារាសម្ដែងរូបនេះជាយូរមកហើយ។
ទោះបីជានេះជាកាលវិភាគឯកជនរបស់ Dylan Wang ក៏ដោយ ក៏មនុស្សម្នាក់នេះនៅតែខិតជិតលោកឥតឈប់ឈរ ដោយថតមុខរបស់លោកដោយគ្មានការអត់ធ្មត់។ ការយាយីបែបនេះធ្លាប់បានកើតឡើងច្រើនដងមកហើយ។ អ្នកគាំទ្ររូបនេះតែងតែបង្ហាញខ្លួននៅលើឈុតភាពយន្ត នៅតាមពហុកីឡដ្ឋាន និងសូម្បីតែនៅខាងក្រៅតំបន់លំនៅដ្ឋានរបស់សិល្បកររូបនេះដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវិតធម្មតារបស់លោក។
.png)
បន្ទាប់ពីហេតុការណ៍នេះបានរីករាលដាល សហគមន៍អ្នកគាំទ្រសកលរបស់ Dylan Wang បានបង្ហោះសេចក្តីថ្លែងការណ៍មួយភ្លាមៗប្រឆាំងយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយារបស់អ្នកគាំទ្រ ដោយថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហួសហេតុដូចជាការដើរតាម ការថតដោយសម្ងាត់ ការដើរតាមពីក្រោយ និងការតាមដានកាលវិភាគហោះហើរ ដែលរំខានដល់ការងារ និងជីវិតរបស់សិល្បករ និងថែមទាំងគំរាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនរបស់ Dylan Wang ទៀតផង។.png)
ការរំលោភបំពានធ្ងន់ធ្ងរនឹងបណ្តាលឱ្យមានការហាមឃាត់ជាអចិន្ត្រៃយ៍មិនឱ្យចូលរួមក្នុងសកម្មភាពសហគមន៍អ្នកគាំទ្រផ្លូវការ។ ប្រសិនបើមានសញ្ញានៃការរំលោភបំពានផ្លូវច្បាប់ វិធានការសម្របសម្រួលនឹងត្រូវធ្វើឡើងស្របតាមបទប្បញ្ញត្តិ។ ជាចុងក្រោយ ពួកគេបានជំរុញឱ្យអ្នកគាំទ្ររក្សាព្រំដែននៅពេលតាមដាន Idol របស់ពួកគេ រក្សាភាពស្ងប់ស្ងាត់ និងធ្វើការរួមគ្នាដើម្បីកសាងបរិយាកាសអ្នកគាំទ្រដ៏ស៊ីវិល័យ និងមានបរិយាកាសល្អ៕










