Home ព័ត៌មានជាតិ ហេតុអ្វីបានជាយុវជនសម័យថ្មីនិយមប្តូរពណ៌សក់នៅក្នុងអំឡុងពេលរដូវបុណ្យទាន?

ហេតុអ្វីបានជាយុវជនសម័យថ្មីនិយមប្តូរពណ៌សក់នៅក្នុងអំឡុងពេលរដូវបុណ្យទាន?

87
0

នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញកំណើននៃការប្ដូរពណ៌សក់របស់យុវជនសម័យថ្មី ឬ Gen-Z មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការណ៍នេះភាគច្រើនកើតមាននៅអំឡុងពេលនៃការខិតជិតមកដល់របស់ពិធីបុណ្យជាតិ ឬបុណ្យប្រពៃណីសំខាន់ៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ ឬអុំទូក ជាដើម។ តើនិន្នាការដ៏គួរឲ្យចាប់អារម្មណ៍នេះកើតឡើងដោយសារអ្វី? តើមានកត្តាអ្វីខ្លះដែលជំរុញឲ្យការប្ដូរពណ៌សក់ទទួលបានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យដូចនេះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgq-35aBnetAN1T9PvEwAkaC-ulxzFTP0_IRxjFg6HPFe9IEanKnra5yDNPfMSI_-nl509ioVdMkEvRj_rVbhz5O7xR6VysaAf2HIIwebUzqZrK2im1PDeYICPt59jSF98WZB9HYouJrp7U_fVTC6_BWf_lCRfiLDUTKneYLwZB4bVEX0ILjuvlRdWOsp-7/s728/photo_2026-04-04_15-21-18%20(3).jpg

ជាការពិតណាស់ នៅក្នុងប្រទេសកម្ពុជា រដូវបុណ្យទានមិនត្រឹមតែជាពេលវេលាសម្រាប់ប្រពៃណី និងការជួបជុំគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាពេលវេលាសម្រាប់ការផ្លាស់ខ្លួនឯងផងដែរ ជាពិសេសក្នុងចំណោមយុវជន ឬក្រុមមនុស្សដែលកំពុងពេញវ័យ។ សម្រាប់យុវជនជាច្រើន ការផ្លាស់ប្តូរពណ៌សក់បានក្លាយជាផ្នែកមួយនៃការរៀបចំខ្លួននៅថ្ងៃឈប់សម្រាក ដូចជាការទិញសម្លៀកបំពាក់ថ្មី ឬការរៀបចំផែនការដើរលេងជាមួយមិត្តភក្តិជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGMQYbrnAFoonqXD7Svh6fqHFYJqCEtVLU79ewzRGnSsUANX6lOVa2Tp2dr5HnqhFjiibpLbMyjAhaWWpy-tuVdA_5ai8gau_o6dTelZ8QC6Xs_xgECApG03Sh2emlyxx0N_kLIPpbmNbt1um2Pdk5yQoYokTSWyR5AXYiVGnnrN-LfSLtVDNWEv5lecTe/s800/photo_2026-04-04_15-21-18%20(4).jpg
បច្ចុប្បន្នខណៈដែលពិធីបុណ្យចូលឆ្នាំខ្មែរកំពុងខិតជិតមកដល់ សាលារៀនទូទាំងប្រទេសមិនថាកម្រិតទុត្តេយ្យភូមិ ឬឧត្តមសិក្សា បានប្រកាសពីការឈប់សម្រាក ឬវិស្សមកាលម្រាករយៈពេលខ្លី។ កត្តានេះបានផ្ដល់នូវលក្ខខណ្ឌអំណោយផលដល់សិស្សនិស្សិត ឲ្យអាចធ្វើការផ្លាស់ប្ដូរស្ទាយល៍តុបតែងខ្លួនតាមចិត្តចង់ ដោយមិនមានការបារម្ភពីការដាក់ពិន័យ ឬហាមឃាត់ពីសាលា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUb8Qk23AHZn8UQToLLj26H7cmIp60pQyv_7qSpJn8Vre2hr0qsf2hyphenhyphenXNHkId5hciQSLc5RWoLzvxzPU5Lsh1rGAc7bm-jRaJ6oeL2lFc2OD7yFJ0osPwG7CciUG6l82kwBI7E3ruFFquXX-kaMCznc4tfZSeG-sf_WlWNMrxP9ytERoe5LwIqVZhoViC8/s681/photo_2026-04-04_15-21-18%20(5).jpg
ទោះជាយ៉ាងណា កត្តានេះត្រូវបានជំរុញដោយឥទ្ធិពលនៃបណ្ដាញសង្គមដូចជា Facebook, TikTok, Instagram ដែលយុវវ័យជាច្រើនត្រូវបានបំផុសគំនិតដោយអ្នកមានឥទ្ធិពល និងមិត្តភក្ដិនៅក្នុងប្រព័ន្ធអនឡាញទាំងនោះ តាមរយៈការលេងស្ទាយល៍ម៉ូដសក់ និងលាបថ្នាំពណ៌ឲ្យទាន់សម័យ ដែលធ្វើឲ្យពួកគេមានភាពជឿជាក់ជាមួយនឹងរូបរាងរបស់ខ្លួនឯងជាងពេលធម្មតា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aR8RRHy-Wkx0XVIViET6Ai6YVrHOWsFhC-3vGaz9amFJC070Kqp9Xf-G3HbtS5tf3zKMcobQrMW1nEoYizZgMqAr8QoCk2wFvtCJp_pxPoej4w_nViuycocdGfZY3MKVKaDqJ5_C-0tys45E2RmBaOtCpmP_eYRRADwEdVxFenUPBVatuNN4WUfOEt7f/s646/photo_2026-04-04_15-21-18.jpg

ហេតុផលមួយទៀត គឺដោយសារតែភាពសម្បូរបែបនៃផលិតផលថ្នាំលាបសក់ តម្លៃសមរម្យ និងអាចធ្វើបានដោយខ្លួនឯងនៅផ្ទះយ៉ាងងាយស្រួលនាពេលបច្ចុប្បន្ន បានចូលរួមចំណែកយ៉ាងខ្លាំងដល់ការកើនឡើងនៃនិន្នាការថ្មីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDa5qPUkRSGAHg9jvdrIYC_mtucg4fEepYHGFuBvICbdHD_cbkmX9pchnX7lOjGoaWqS5KH3H9M_IiMez4JZ7yhQDKFWDNRv7VThyC0JbWVyJrA5Kj9oMBnV5Hf1WROyrXmlojvzJ0xxDOocgRjnUZSyjLYH5INn08BamKzIM4hf_NQ_d6cEq5CH6of1qN/s639/photo_2026-04-04_15-21-18%20(2).jpg

និន្នាការនេះឆ្លុះបញ្ចាំងពីការលាយបញ្ចូលគ្នានៃឥទ្ធិពលសង្គមទំនើប និងការប្រារព្ធកម្មវិធីបុណ្យទានជាតិក្នុងពេលដំណាលគ្នា។ សម្រាប់យុវជនកម្ពុជា ការផ្លាស់ប្តូរពណ៌សក់ក្នុងរដូវបុណ្យទាន គឺជាវិធីមួយដែលជួយឲ្យពួកគេមានអារម្មណ៍ស្រស់ស្រាយ បង្ហាញពីភាពជាខ្លួនឯង និងរីករាយយ៉ាងពេញលេញជាមួយកម្មវិធីបុណ្យទាន៕