Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតីបារាំងអំពាវនាវដល់ប្រទេសនានាកុំនៅក្រោមឥទ្ធិពលមហាអំណាចអាមេរិក ឬចិន

ប្រធានាធិបតីបារាំងអំពាវនាវដល់ប្រទេសនានាកុំនៅក្រោមឥទ្ធិពលមហាអំណាចអាមេរិក ឬចិន

104
0

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ បានអំពាវនាវដល់ប្រទេសនានាកុំនៅក្រោមឥទ្ធិពលមហាអំណាចអាមេរិក ឬចិន ដែលការអំពាវនាវនេះបន្ទាប់ពីលោកមានជម្លោះពាក្យសម្តីយ៉ាងបើកចំហជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ពាក់ព័ន្ធនឹងសង្គ្រា.មនៅអ៊ីរ៉ង់ និងសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) មិនជួយបើកច្រកសមុទ្រ Hormuz ។ លោកជំរុញឱ្យប្រទេសទាំងអស់កុំព្រងើយកន្តើយនឹងការចលាចលលើពិភពលោក ត្រូវរួមគ្នាការពារច្បាប់អន្តរជាតិ និងលទ្ធិប្រជាធិបតេយ្យ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYDo28Lb6S-W9juum9PMVC9BnSw6jrua2kawlvizBNmLl0pKjI2zrn2fqRVOlHs6Gy2Gr3Vp6UfCSxBhAyOTMEafMs29LTHKdQOfFdAMtmXj8E7PPbz20PfVToqaIuZ07Bi0Lord4rfGA7PEAUAWvFRgxqfAbSsh7M_utzpMQmTFqvUr1StuTYfwL7kIc8/s600/photo_2026-04-06_08-22-20.jpg
ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូល កាលពីសុក្រ ថ្ងៃទី៣ ខែមេសា លោកប្រធានាធិបតី Macron បានអំពាវនាវដល់ប្រទេសនានាលើពិភពលោក រួមទាំងកូរ៉េខាងត្បូង ជប៉ុន ប្រេស៊ីល ឥណ្ឌា អូស្ត្រាលី និងកាណាដា បង្កើត «សម្ព័ន្ធភាពឯករាជ្យ» ដោយប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរួមក្នុងប្រធានបទផ្សេងៗ ដូចជា ៖ ច្បាប់អន្តរជាតិ លទ្ធិប្រជាធិបតេយ្យ និងការប្រែប្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-6m5RFZ57qCgnhrDccgtEeBhVmp7K5mYH6rndhP9EdYeEZPh_kixvpiqTvYwbeiHQa_kD3vIXD_iahpW3N08Y5KWTHmrBNwX-GfT4Cf9EB4f_2Kai7wpE3Ksq3FYmWQ4POhZmhUVY8AFIEubpSQ5nYR1pGf8X9dIFIuOXoPC5n3mOFmw8vVXOyJnBoodo/s1280/photo_2026-04-06_08-22-21.jpg
ពេលថ្លែងសុន្ទរកថានៅសាកលវិទ្យាល័យ Yonsei ប្រធានាធិបតីបារាំងថា ៖ «ជាច្រើនទសវត្សរ៍មកនេះ យើងរីករាយនូវអ្វីហៅថាស្ថិរភាព ដែលបង្កើតឡើងលើសណ្តាប់ធ្នាប់អន្តរជាតិ និងភាពជាក់លាក់ ។ ប៉ុន្តែពេលនេះ អ្វីៗប្រែប្រួល យើងមិនគួរព្រងើយកន្តើយនឹងការចលាចលលើពិភពលោក ដូច្នេះ ត្រូវតែបង្កើតច្បាប់ថ្មីដែលមិនក្រោមឥទ្ធិពលមហាអំណាចអាមេរិក ឬចិន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9wfxrikuEti7bsLwClz2jhACGOGj3V5fWt6AWuXRrRT2iQ48dvS8yz37oZym85VhxauzNUCm06aeo3KjU4-fKChleAOZSqqojSbVFjGXvGwbn7dXouoDoYM0M5pF3euBuHU98uwq19ImoAgcPZiXu0NCBwlTSKPJe_IdGesWv5ONDuyW_y9oCJjv3HiGv/s864/photo_2026-04-06_08-22-20%20(3).jpg
លោក Macron មិនគាំទ្រសង្គ្រាមរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែលទេ ព្រមទាំងនិយាយទៅកាន់លោកប្រធានាធិបតី Trump ដែលបានចំអកអង្គការ NATO ជាខ្លាក្រដាសព្រោះតែសមាជិកអង្គការនេះមិនជួយបើកច្រកសមុទ្រ Hormuz ថា ៖ «ខ្ញុំមិនជឿលើការដោះស្រាយបញ្ហាដោយគ្រាន់តែទម្លាក់គ្រាប់បែក និងប្រើប្រាស់កម្លាំងកងទ័ពនៅមជ្ឈិមបូព៌ាទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSTe5f0ttsa4sz_MwvpZrmQbk2Vppn8nfUJy5uKpvZPCnnJLJTeA75dz8YjzixlmHETCNGx8rwFHGQKcFi3jyKH36yxHHXxwxL6z6ZrDXgOAimXjkg1AL79SdHjIHTKMEmT5v_CnvaclNpnMK3uEa7srUFdnaZmJ6gjbRwHmtoedQ2w_DZMXWtv0kcioG0/s1200/photo_2026-04-06_08-22-20%20(4).jpg
លោកធ្លាប់បានលើកឡើងពីភាពតានតឹងរវាងអាមេរិក-ចិន កំពុងតែជះឥទ្ធិពលអវិជ្ជមានដល់សន្តិសុខ និងសេដ្ឋកិច្ចពិភពលោក ដោយលោកជំរុញឱ្យគ្រប់ប្រទេសដើរតួនាទីឯករាជ្យ ពង្រឹងកិច្ចសហការក្នុងតំបន់ ជាជាងការលម្អៀងទៅរកភាគីណាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih8wsi4JVNKov6_NeuaaNOSOgk95Mg6QTGqd_TCO5tmYlCN6ItgggSi2ws2lDvrFkZBzZ5gsocx9ArxprqernA-pwImOQTOPjye1GdCvD7ycvnoCa-MYb0v4lIxtK1hkxoL9NEw4LFJYQdL-al8TW681EptZjGYzNTkARcEjRQMcNYpjzZtYDqgzKGw_U5/s1280/photo_2026-04-06_08-22-20%20(2).jpg

គួរបញ្ជាក់ថា បារាំងបានគាំទ្ររុស្ស៊ី និងចិន ដែលប្រឆាំងក្រុមប្រឹក្សាអង្គការសហប្រជាជាតិអនុញ្ញាតឱ្យធ្វើប្រតិបត្តិការកងទ័ពលើអ៊ីរ៉ង់នៅច្រកសមុទ្រ Hormuz ។ រយៈពេលប៉ុន្មានឆ្នាំមកនេះ លោក Macron បានបង្កើនថវិកាវិស័យការពារជាតិដើម្បីបង្កើនសមត្ថភាពមីស៊ីល ដ្រូន និងនាវាមុជទឹក ដោយលោកថា បារាំងអាចនឹងពង្រីកសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនដើម្បីការពារអាល្លឺម៉ង់ និងបណ្តាប្រទេសអឺរ៉ុប ៕