Home ព័ត៌មានជាតិ តើកត្តាអ្វីដែលជំរុញឲ្យប្រេងម៉ាស៊ូត កើនឡើងតម្លៃខ្ពស់ជាងសាំង?

តើកត្តាអ្វីដែលជំរុញឲ្យប្រេងម៉ាស៊ូត កើនឡើងតម្លៃខ្ពស់ជាងសាំង?

103
0

នៅដើមឆ្នាំ ២០២៦ តម្លៃប្រេងម៉ាស៊ូតស្ថិតនៅក្នុងចន្លោះពី ៣,០០០៛ ទៅ ៤,០០០៛ តែប៉ុណ្ណោះនៅក្នុង ១លីត្រ ប៉ុន្តែគិតមកត្រឹមថ្ងៃទី៤ ខែមេសានេះ តម្លៃប្រេងម៉ាស៊ូត បែរជាកើនឡើងរហូតដល់ ៨,១០០៛/លីត្រ វ៉ាដាច់តម្លៃប្រេងសាំង ធ្វើឲ្យប្រជាពលរដ្ឋដែលប្រកបរបរដឹកជញ្ជូនទំនិញ កសិកម្ម និងឧស្សាហកម្ម ត្អូញត្អែនិងព្រួយបារម្ភជាខ្លាំង ដ្បិតប៉ះពាល់ដល់ជីវភាព។ តើការហក់ឡើងយ៉ាងខ្លាំង និងឆាប់រហ័សនៃតម្លៃប្រេងម៉ាស៊ូតនៅពេលនេះបណ្ដាលមកពីកត្តាអ្វី?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLJHQpovlp7RVAsxZYXKHONRkgsmHITGNSScbhO2j5wWyyFevGqVF-6uyBwFjdAoC81FM5CBEVmjgb_gmYp1SN1vw5_uxDBpMuJTWC7yim44h1D11_DKdG2R5ZSr6VWy0x1Phu5FD7tNIrqEmcu7bl9zPpTXAwJhr1wtPVK4IizcDzBRmMosItOmUeDFRq/s830/photo_2026-04-04_13-46-16%20(3).jpg

យោងតាមអត្ដបទដែលចេញផ្សាយដោយសារព័ត៌មាន CNA (Channel News Asia) បានពន្យល់ថា មូលហេតុសំខាន់ៗ ដែលធ្វើឲ្យប្រេងម៉ាស៊ូតឡើងថ្លៃលើសប្រេងឥន្ធនៈដទៃ ដោយសារការផ្គត់ផ្គងរងផលប៉ះពាល់ខ្លាំងជាងគេបន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ា។ ជាទូទៅគេដឹងថា ប្រេងម៉ាស៊ូតផលិតពីប្រេងឆៅប្រភេទធ្ងន់ ដែលពឹងផ្អែកខ្លាំងលើតំបន់មជ្ឈិមបូព៌ា ដែលកំពុងតែមានជម្លោះ ស្របពេលដែលរោងចក្រចម្រាញ់ អាចមានសមត្ថភាព បំប្លែងវាមិនបានទាន់តម្រូវការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXOm6JTAdTTnWYt8cBxbDoCidVDBwYdWEA3dFw7fL6vNviK70PW8WjvsTX9C9YAO0BTkDgum0_WFhUW1rDW2fwtNqEW2Kd7fKE_FgKfpqfhyvLguEYbsJ7B99z56hxJ7fcdOLzPp0JPH4k21LaRY_BB4YaWBppyO4TDHlbRuwVJPK5LardDOlVZfkLmgF9/s1280/photo_2026-04-04_13-46-16.jpg

ហេតុផលមួយក្នុងចំណោមហេតុផលធំៗ គឺតម្រូវការសកលកាន់តែខ្លាំងសម្រាប់ប្រេងម៉ាស៊ូត។ មិនដូចប្រេងសាំងដែលភាគច្រើនត្រូវបានប្រើប្រាស់ក្នុងយានយន្តឯកជនដែលត្រូវការប្រេងសមល្មមដើម្បីដំណើរការនោះទេ ប្រេងម៉ាស៊ូតត្រូវបានប្រើដើម្បីផ្តល់ថាមពលដល់រថយន្តដឹកទំនិញធំៗ កប៉ាល់ ឧបករណ៍សំណង់ និងគ្រឿងចក្រឧស្សាហកម្ម ដែលត្រូវការក្នុងបរិមាណច្រើនដើម្បីដំណើរការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFIuckbyYDyEL7sufT_2wUF0u4Sqo07_YursiNls5lqHmJ-htdWuR7YVKoMumLSFwlsBTHKT9g2ELqWZi_2IJi8d25EmrUdZWuvpySalfBKAQVm07cB6PrJxivby_2IsMIQtTXlIxpyiym5cn0pUFKVaeiBtfUIb2UJ2okCsMopM3HoWjD-9ao0YTgIKL9/s1280/photo_2026-04-04_13-46-17.jpg
ក្រៅពីកត្តាទាំងនេះ ការរឹតបន្តឹងការផ្គត់ផ្គង់គឺជាកត្តាសំខាន់មួយទៀត ដែលរំខានដល់ការចែកចាយ និងប៉ះពាល់ដល់តម្លៃ។ ការនេះកើតចេញពីការរំខានដល់ផ្លូវប្រេងសំខាន់ៗ ជាពិសេសនៅជុំវិញច្រកសមុទ្រហ័រមូស បានបង្កើនហានិភ័យនៃការដឹកជញ្ជូន និងកាត់បន្ថយលំហូរផ្គត់ផ្គង់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX18UAOUl26UaXxDmNeEoymdVae89UQI4PS4KYiCK0jziTGGh-5nStEmfvyKmybU5S-7EW34Dhl_yKTKUyKScF5Y4Rh0yWO7NqB50q9cejKad_hc4wC9uxyXWDG3OVhSGEwgE0RsXsIyyR9fvfK38P_UAzvUUU6OToCoaiAJ1C6UOoJH_eshqVNB0YsV49/s1000/photo_2026-04-04_15-11-12%20(2).jpg
សរុបមក ការកើនឡើងនៃតម្លៃរបស់ប្រេងម៉ាស៊ូតនៅពេលនេះ គឺបណ្ដាលមកពីតម្រូវការច្រើនលើសលប់ពិបាកកាត់បន្ថយ ចំពេលដែលការផ្គត់ផ្គង់មានការថយចុះមកនៅបរិមាណតិច។ ដោយឡែកចំពោះមូលហេតុដែលវាមានតម្លៃថ្លៃជាងសាំង គឺដោយសារតែឥឡូវនេះវាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចពិភពលោក ដែលមានតម្រូវការខ្ពស់ ពិបាកផលិត និងងាយនឹងប្រឈមនឹងហានិភ័យភូមិសាស្ត្រនយោបាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQiacpRngTUZ4iPYYgib4LUm79iVUPksYI-B0IXiqfKsrZeYaJnSdRqPBqCj_N4atfwXTWAXodKD3F8HqZL3CH-0R3GxOo68K-IJUQPcWEWT215hyphenhyphenM4XfrfPuXbvyF-IC7-zaYVP0flUyIdWkFO-mKFjuF1cOp8mUCYcUN0GduEd81crx_rnfHml_b718I/s980/photo_2026-04-04_13-46-15%20(2).jpg
ក្នុងនាមជាប្រទេសមួយដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឥន្ធនៈនាំចូល ប្រទេសកម្ពុជាអាចទទួលរងផលប៉ះពាល់ពីធម្យមទៅខ្លាំង ជាពិសេសពាក់ព័ន្ធនឹងតម្លៃប្រេងមានការកើនឡើង ព្រមទាំងប៉ះពាល់ដោយផ្ទាល់ដល់ការដឹកជញ្ជូន កសិកម្ម និងឧស្សាហកម្ម។ តែទោះជាយ៉ាងណា បញ្ហានេះមិនមែនប្រឈមតែនៅក្នុងប្រទេសកម្ពុជានោះទេ ពោលគឺដរាបណាតម្រូវការនៅតែមានខ្ពស់ បញ្ហាប្រឈមនៃការផ្គត់ផ្គង់នឹងនៅតែបន្ត ហើយវានឹងបង្កើតលក្ខខណ្ឌរាំងស្ទះដល់សេដ្ឋកិច្ចនៅទូទាំងពិភពលោក៕