Home ព័ត៌មានអន្តរជាតិ សិង្ហបុរីកំណត់វិធានការជួយពលរដ្ឋដែលរងផលប៉ះពាល់ និងសំណូមពរឱ្យអាជីវកម្ម ពលរដ្ឋ សហការចូលរួមជួយសន្សំសំចៃថាមពល កាត់បន្ថយការប្រើប្រាស់មិនចាំបាច់

សិង្ហបុរីកំណត់វិធានការជួយពលរដ្ឋដែលរងផលប៉ះពាល់ និងសំណូមពរឱ្យអាជីវកម្ម ពលរដ្ឋ សហការចូលរួមជួយសន្សំសំចៃថាមពល កាត់បន្ថយការប្រើប្រាស់មិនចាំបាច់

86
0

កាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានបង្ហោះវីដេអូបារម្ភពីសង្គ្រា.មនៅមជ្ឈិមបូព៌ា ដែលប៉ះពាល់យ៉ាងខ្លាំងដល់ប្រភពថាមពល និងការដឹកជញ្ជូនលើពិភពលោក ដោយលោកថា ប្រសិនបើស្ថានការណ៍ជម្លោះអូសបន្លាយពេលយូរ នឹងកោះប្រជុំគណៈកម្មការថ្នាក់រដ្ឋមន្ត្រីដើម្បីរកវិធានការដោះស្រាយវិបត្តិនេះ ។ រដ្ឋាភិបាលបានកំណត់វិធានការជួយពលរដ្ឋ និងអាជីវកម្មរងផលប៉ះពាល់ខ្លាំងពីតម្លៃថាមពលកើនឡើងខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy6DsxDAhvwyROIyOk9ELgrL8hdv8_xBljIgCAwAbV6gjQb3HddhnXrbNSMK52p-ETnGA-EaZ1G7Em7C-XkozNKopQwhyphenhyphenfXG3OpKvVne1KB15vnHYwOFJZ7DOpPxvE2B2UOPniAV2s1MxVF1bYix_p4HWxFn-neljxlrx8Yl327TfxwpBcY6JXZbsFAGgp/s1200/photo_2026-04-04_10-15-49%20(2).jpg

នាយករដ្ឋមន្ត្រីសិង្ហបុរីនិយាយថា គណៈកម្មការនេះចាប់ផ្តើមកែលម្អផែនការបន្ទាន់ និងរកវិធីថ្មី ដើម្បីទប់ទល់នឹងស្ថានការណ៍សង្គ្រាមដែលមិនធ្លាប់កើតឡើងពីមុន ហើយគណៈកម្មការនេះជាយន្តការសំខាន់ដែលបង្កើតឡើងបន្ទាប់ពីមានវិបត្តិថាមពល ។ រដ្ឋាភិបាលសិង្ហបុរីកំពុងស្វែងរកប្រភពផ្គត់ផ្គង់ថាមពល គឺក្នុងរយៈពេលខ្លី រោងចក្រចម្រាញ់ប្រេងនឹងកាត់បន្ថយកម្លាំងផលិត ខណៈអាជីវកម្មនឹងស្វែងរកវត្ថុធាតុដើមពីតំបន់ផ្សេងក្រៅពីមជ្ឈិមបូព៌ា រីឯក្រុមហ៊ុននាំចូលឧស្ម័ន LNG កំពុងស្វែងរកប្រភពផ្គត់ផ្គង់ថ្មី ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifDdRebcT5jNTSaVQhPKH3ug8Z4rzTNgtvcnchZEr_y1LQynsczxfkHWHd8yyd9BmxdxOtNWW2m7TpZ_XOfIyrqI65hLIa1K2qdbCPPGhBLQAQpBhjfHD8TkyAJs_OzWFCuP-DeYoGSKsBvrvyap92lPmtwq1xaz0nC_EDGeV8a-Nc_8N2IdUlhku3O8tc/s696/photo_2026-04-04_10-15-49%20(3).jpg

    ចំណែករយៈពេលវែង សិង្ហបុរីនឹងសហការផ្នែកថាមពលជាមួយអូស្ត្រាលី បច្ចុប្បន្ន កំពុងស្វែងរកឧស្ម័ន LNG ឱ្យបាន១ផ្នែកក្នុងចំណោម៣ផ្នែកនៃតម្រូវការ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយនូវែលសេឡង់ក្នុងការដឹកជញ្ជូនទំនិញ និងអាហារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6Z1mWwtnUE6rzwZfj7dvPSKLUJROYTv_u4X1Aa9YQhphotuqImeuoq1liWeJL7U_DA03sWGVNSd_sOGPzqpmx6n0YUyPPJxY-LfXTZMZQoOsFanlqip7p3Z6z0ffRnfSSGBjej-geb8wypdv4NuGmznVqn_0xcWZRanZ5FIab2zeUNi6b4K94qUHSHaWe/s1280/photo_2026-04-04_10-15-49.jpg

    ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានត្រៀមវិធានការជួយពលរដ្ឋ និងអាជីវកម្មបន្ថែមទៀត បន្ទាប់ពីតម្លៃថាមពលកើនឡើងខ្ពស់ ដោយពន្លឿនការអនុវត្តវិធានការចាស់នៅឆ្នាំ២០២៦ និងត្រៀមវិធានការពិសេសសម្រាប់ជួយអាជីវកម្មរងផលប៉ះពាល់ខ្លាំង ហើយនឹងប្រកាសនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhScgzp4B03V_WvgHhKl-C_RCTykTqlY29hgK9yGSXHJ5qRlfAIIQ88xCVtedTBT3qdZ7PviwDH5G5-AL94m64eX2oiXIkwpDOCMbGrppv9_kbkCA6cHLtOnyD4GvnpP3jvZ16lr4Vswfvl5cWymeZ6s2fL8psV9Alk5E-lybvGc9LIqpBZlteh4pf4GCLj/s1000/photo_2026-04-04_15-11-12%20(2).jpg

    ស្ថានការណ៍តានតឹងនៅមជ្ឈិមបូព៌ាប៉ះពាល់ដល់ការដឹកជញ្ជូនថាមពលតាមច្រកសមុទ្រ Hormuz ធ្វើឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងជាង៦០% ដោយបានដាក់សម្ពាធដល់ការផ្គត់ផ្គង់ថាមពលលើពិភពលោក ជាពិសេស នៅតំបន់អាស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBVD6oZ9tRRvCrLYLA50C9xseSd10j0zBm55Q7taY-w4Lkey4KFhcBquF88EkMc3rfzBJ7GY5BE8_WrSiO_JT2M7WK4I10kImbKO3jUNvE_VxOpysgzVl42FMUH88kSJQe1CiH5LP6evpfoUBemnxtBIXw3Vady5dUTGUsnoixbKIRD4FoaoVwkS6qQDRZ/s1140/photo_2026-04-04_15-11-12.jpg

    នាយករដ្ឋមន្ត្រីសិង្ហបុរីបន្តថា ទោះជាមានការព្យាយាមចរចាដោយសន្តិវិធី ប៉ុន្តែសង្គ្រាមនេះនឹងអូសបន្លាយពេលយូរបណ្តាលឱ្យរាំងស្ទះដល់ការដឹកជញ្ជូនសំខាន់ៗតាមផ្លូវទឹក រួមទាំងសមុទ្រក្រហម វានឹងកាន់តែធ្វើឱ្យពិភពលោក មានវិបត្តិថាមពលខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT-S6et4KzOmvaPBxCha90TDnb0NepY-_j3ZkmybRcD1TqX7TeedJB7VPyZq65-JukjMwAmhioSlUs3BksGa8GcsA_SiXGbS41WxN0Jyb8AGtjkuCt14TPXX9vL-ufQ2Yz5LzsrYhU4Xk0OVc-JJXBtaDam0H3jxUcZvXmb2f7eArE1Ri2heEGx4tHLlvn/s1280/photo_2026-04-04_15-11-13.jpg

    លោកសំណូមពរឱ្យអាជីវកម្ម និងពលរដ្ឋជួយសន្សំសំចៃថាមពល កាត់បន្ថយការប្រើប្រាស់មិនចាំបាច់ ពីព្រោះប្រទេសរឹងមាំបានមិនអាស្រ័យលើរដ្ឋាភិបាលតែមួយទេ គឺអាស្រ័យលើគ្រប់គ្នាចូលរួមសហការ ។ ទោះជាស្ថានការណ៍ពិភពលោកមិនប្រាកដប្រជា ប៉ុន្តែបើប្រទេសរឹងមាំផ្នែកហិរញ្ញវត្ថុ និងសហការគ្នាក្នុងសង្គម នឹងអាចជួយឱ្យប្រទេសឆ្លងផុតវិបត្តិនេះបាន ដូចគ្នានឹងការឆ្លងកាត់វិបត្តិកន្លងមក ដូចជា ៖ វិបត្តិហិរញ្ញវត្ថុនៅអាស៊ី និងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ៕