Home តារាជាតិ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ល្អហួស មិនខ្លាចនឹងភាពនឿយហត់និងការលំបាក

ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ ល្អហួស មិនខ្លាចនឹងភាពនឿយហត់និងការលំបាក

88
0

ស៊ូទ្រាំនឹងអាកាសធាតុក្តៅអមដោយមកុដអប្សរាដែលមានទម្ងន់ធ្ងន់ជាមួយនឹងរូបរាងដ៏តូចច្រឡឹង ល្អហួស បានចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរតាមរយៈកេរ្តិ៍ឈ្មោះរបស់ខ្លួនដោយមិនខ្លាចពីភាពនឿយហត់និងការលំបាកឡើយ។ កន្លងមក ល្អហួស បានស៊ូទ្រាំនឹងអាកាសធាតុត្រជាក់នៅប្រទេសចិនដើម្បីបង្ហាញរបាំអប្សរាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF7X7XH889PAPEwwg-KcyFnkBM0lEynPkvRI0O-qFnQWC16uEZcUaJtAUXmue7Wfh7-JgzQEnki7EJyJADJpu2DZ_AGcphfLZlHne0iWQcJ8-LdnJg0SBVZxARTnq_7tjoR_p0mMCiyTY7DveHwbwg0JqWMDW1cxU0y4f5Lgs7k4-noPgxh-_-EuYuOXal/s2048/image_2026-04-04_09-49-02.png
ថ្មីៗនេះទស្សនិកជនមួយចំនួនបានឃើញមកហើយថា ល្អហួស បានគ្រងឈុតមានរូបប្រាសាទអង្គរវត្តដ៏ស្រស់ស្អាតជាមួយនឹងមកដុអប្សរាដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរឱ្យពិភពលោកបានដឹងថានេះជាសម្បត្តិរបស់ដូនតា« ខ្មែរ » មានតែមួយគ្មានពីរនៅលើលោកនេះ ។ មិនត្រឹមតែប៉ុណ្ណោះ ល្អហួស បានបន្ថែមមថាកូនខ្មែរគ្រប់ៗរូបចូរនាំគ្នាថែរក្សាសម្បត្តិមួយនេះឱ្យគង់វង្សតរៀងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-yRJo9k_TgvHrkEn9bBUkyq2I-xtXNMqin7m5InlYjLD-1eqxLHQ7g7_UmLeXrjmyZ8oTPuVJtc8KB3GX_pwTel1f_nB_YYW6gAVPmzGhpdDhBp2XaX1utrUmtqpDC_j0UyLkuA-_5sUUOiwakBqNYMDXzc5S3lF-y-dTzwN3K5gIr-XJKE8O5lYj3Paq/s2048/image_2026-04-04_09-49-03.png
ក្រៅពីចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរនៅប្រាសាទអង្គរវត្តដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ល្អហួស បានចូលរួមថតបទ «ពង្សាវតារខ្មែរ» ឡើងវិញដែលជាស្នាដៃនិពន្ធដោយ សាស្ត្រាចារ្យ « នួន កន»។ នេះក៏ជាបទចម្រៀងដែលដាស់ស្មារតីកូនខ្មែរថា ខ្មែរមានអរិយធម៌ មានពូជពង្សល្អប៉ុណ្ណា ដែលកូនខ្មែរគ្រប់ជំនាន់ត្រូវចូលរួមថែរក្សាការពារទាំងអស់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiae9AWp0i6nVmqqnYtxfuXcHvAphR1CAa5FiDSyeJpj0S2LXrgrtDp1eq6r1xMgMAFlkEs7X3LC3fHYS0mPUbU0gjQDqPCr_2sQItCRhaLErXJ9EuKXLPhSp23ih5sx0zYMmP8q499Du9BdBejf2qtejqWSFITAdSaD1SDs0MIGuiXUN2lJJye0SIh0VXz/s2048/image_2026-04-04_09-48-55%20(2).png

សកម្មភាពរបស់ ល្អហួស បានជំរុញឱ្យមហាជនកោតសរសើរនាងយ៉ាងខ្លាំងមិនត្រឹមតែល្អតែឈ្មោះប៉ុន្តែសកម្មភាពរបស់នាងក៏ល្អដូចឈ្មោះទៅទៀតពោលគឺបានមួយចប់តែម្តង។
ជាមួយនឹងសកម្មភាពចូលរួមផ្សព្វផ្សាយវប្បធម៌ខ្មែរទៅកាន់ពិភពលោក ល្អហួស បានបង្ហាញពីសកម្មភាពក្រៅឆាកដែលស៊ូទ្រាំនឹងអាកាសធាតុក្តៅ និងគ្រឿងអប្សរាដែលពាក់នៅលើក្បាលដែលមានទម្ងន់ធ្ងន់ ហើយវាពុំមែនជារឿងងាយស្រួលនោះទេទម្រាំនឹងបានចេញជាលទ្ធផលផ្លែផ្កាឱ្យទស្សនិកជនបានទស្សនា។ យ៉ាងណាមិញ ដ្បិតតែមានការលំបាកបន្តិចក្តី ប៉ុន្តែ ល្អហួស មិនចុះចាញ់នោះទេដើម្បីចូលរួមផ្សព្វផ្សាយវប្បធម៌ជាតិខ្លួនក្នុងនាមជាកូនខ្មែរមួយរូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJQQo0L4ImViHVTK0-AVrfgVRyQ4apF4nR2h-nLiYDNgsEzhKZJ8z1F6Xb72AkGy9R9woqEnegY7dlzMYSs2jz-H-aV5yCCJR4KNEioYdF6QgDUURiDIFCgn90R2Z3LJFgK6nBIL8320JbwNRjAK4KLqRctd6v-zQ8EOBJe2FFeGgoVWLFTwKInO-iOPc_/s2048/image_2026-04-04_09-48-55.png

កន្លងមកនេះ ល្អហួស ក៏មានសកម្មភាពជាច្រើនចូលរួមផ្សព្វផ្សាយពីវប្បធម៌ខ្មែរ តួយ៉ាងកាលពីដើមឆ្នាំ២០២៥ ល្អហួស បានអត់ធ្មត់ ពុះពារនឹងអាកាសធាតុត្រជាក់ក្នុងការរាំរបាំអប្សរាពីមុខផ្ទាំងទឹកកកនៅប្រទេសចិន។ វីដេអូរបស់ ល្អហួស មានការទស្សនារាប់លាននិងល្បីរន្ទឺយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqBh9n8U84z_DZJTE4edwZaSF_3a38s79bmUJuhgcFAvX1yhUbY7IB1D_BJRUR8SgVigSNCiMEptCTlzt2Ygt-Ewu4TVKFknQdCd43tlg3NMSSP-yWksGtviPdEoWg6-LDn1ukdph4dBaQpfGlvmuj_AO6rGLxj48bRIPPANgviiAEee7gEnx_pBOz-w_r/s2048/image_2026-04-04_09-48-57.png

នាពេលខាងមុខនេះក្នុងនាមជាម្ចាស់មកុដ Miss Teen Cambodia 2025 ល្អហួស ក៏ត្រៀមតំណាងប្រទេសកម្ពុជាប្រកួតនៅលើឆាកអន្តរជាតិដោយត្រៀមលក្ខណៈជាច្រើនក្នុងការឈរតំណាងជាតិខ្មែរ៕