Home តារាជាតិ អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបនឹងការរិះ.គ.ន់របស់ ម៉ុង វិមាន ទៅលើបទ «កាឌិនហយ»

អ្នកនិពន្ធ សោម ដូរ៉េ ឆ្លើយតបនឹងការរិះ.គ.ន់របស់ ម៉ុង វិមាន ទៅលើបទ «កាឌិនហយ»

123
0

លោក ម៉ុង វិមាន អតីតបេក្ខជន The Voice Cambodia រដូវកាលទី១ បានចេញមុខរិះគ.ន់បទ «កាឌិនហយ» របស់តារាចម្រៀង សុគន្ធ និសា និង រ៉ូលីន ដោយលើកឡើងថាព្រោះតែបែបនេះទើបសិល្បៈខ្មែរមិនអាចរីកដុះដាលទៅកាន់ឆាកអន្តរជាតិបាន។ ការរិះគន់របស់លោក ម៉ុង វិមាន ត្រូវបានអ្នកនិពន្ធ សោម ដូរ៉េ ដែលជាអ្នកនិពន្ធបទនេះផ្ទាល់ចេញមកឆ្លើយតប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWwN6krotanpQ8mZAoe-mxC4aBsEJzC2W3bNq8eB1AmBddd88iTfHHbFhMAFQnKmPf3K4AH0xB8T6YY6RbLqN4tASjdSIFqsxv1wfKcSTUruzKnb5UvMgVdZnK8akKvnsE195QOU2f_Z3HbEVVcghm8clt60sLF3Fhj6xnrP3Bx_JKLx0zeShKfUak-FRz/s1280/image_2026-04-03_15-22-45.png
ការលើកឡើងរបស់លោក វិមាន ដែលថាបទ «កាឌិនហយ» ជាប្រភេទបទឆ្កួតលីលា លោក ដូរ៉េ បាននិយាយថាលោកមិនអាចទទួលយកពាក្យនេះបានទេ។ អ្នកនិពន្ធរូបនេះបានបញ្ជាក់ថាការនិពន្ធបទនេះគឺលោកបានឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីរៀមច្បង និងសាស្រ្តាចារ្យដែលធ្វើការនៅក្រសួង។ លោកបញ្ជាក់ថាស្នាដៃរបស់ខ្លួនគឺតែងតែថ្មី ប្លែកត្រចៀក ហើយពាក្យ «កាឌិនហយ» គឺជាពាក្យប្រជាប្រិយគ្រាមភាសាប្រើទៅលើមនុស្សស្រីដែលខឹងចំអន់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYtaod64ar6zmdy64IcnJY6DVkpFqXkFIZVhmQjohqRewsqFNwj2vpEwQWnsuB6bGjG5YCbuw6mczfHb0Gd0fTVCdZNij4e0W3b7QpzfRpo_ODZ_6SaW3nk4BZqFcrpMRzs30EqAMF3nuwjqkmDneiPf5ocAOGnT1KeA80qnomeXXZ0IezrWsx7RmtmSI/s2048/292720601_1035050117113810_8544274248735265431_n%20(2).jpg

លោក សោម ដូរ៉េ ក៏បានច្រានចោលដោយអះអាងថាការប្រើពាក្យ «កន្ធីង» ពុំមែនជាភាសាស្រើបស្រាល ភាសាអាក្រក់នោះទេ ហើយពាក្យខ្លះមានពាក្យ «ព្រះ» ពីមុខ ពុំមែនជាភាសារាជសព្ទទាំងអស់នោះទេ ប៉ុន្តែគឺជាភាសានិយាយដូចជាពាក្យ «ព្រះអើយ» ជាដើម។ ចំណុចទី២ ដែល ម៉ុង វិមាន បាននិយាយថាអ្នកនិពន្ធខ្មែរទាំងអស់ Copy ពីស្រុកគេហើយនៅពេលចាប់ផ្តើមធ្វើ Original គ្មានការគាំទ្រក៏បញ្ឈប់សកម្មភាពនោះ លោកបានឆ្លើយតបថា អាជីពសិល្បៈរយៈពេល២០ឆ្នាំមកនេះលោកបានបង្ហាញស្នាដៃជាច្រើនដែលសុទ្ធសឹងមានការទទួលស្គាល់ ហើយបទល្បីៗមួយចំនួនគឺសុទ្ធសឹងតែជាស្នាដៃថ្មី ខណៈលោកបានប្រកាសថាឈប់និពន្ធបទចម្លងកាលពីឆ្នាំ២០១៣។ អ្នកនិពន្ធរូបនេះបន្តទៀតថា បច្ចុប្បន្ននេះលោកនៅតែបន្តអាជីពតែងនិពន្ធសម្រាប់ឆ្នាំងបាយរបស់ខ្លួន ដូច្នេះពាក្យសម្តីរបស់លោក ម៉ុង វិមាន គឺយល់ខុសចំពោះលោកហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfSjVTyPrqTUdLXBGGhCgJObzUap274ifqanZWy7luE8UpE4LaOCzdVaAEpIvjD3xrbDM1ZLskjfenBDixiIDiqBjCtwW09CSRJ_NLIzhchAeN9GH4Nf20oEXaYWVY_sGl1vRDaqdhEdlSwm00kHzoDhMh7Hhsf483I8yVUZqRd8CAxdUhvorfMifqhKhZ/s2048/image_2026-04-03_15-22-40.png
ចំណុចទី៣ ដែលលោក ម៉ុងវិមាន ថាប្រទេសជាតិមិនរីកចម្រើន លោក សោម ដូរ៉េ បានឆ្លើយតបថា ធាតុផ្សំនៃការរីកចម្រើនគឺមានការចូលរួមជាច្រើនវិស័យ ខណៈលោកបានឱ្យអ្នករិះគន់រូបនេះកែសំណេររបស់ខ្លួនដែលសរសេរខុសមុននឹងទៅរិះគន់អ្នកដទៃ ពីព្រោះការរីកចម្រើនក្នុងសង្គមគឺចាប់ផ្តើមដំបូងពីខ្លួនឯង។ អ្នកនិពន្ធ សោម ដូរ៉េ ទទួលស្គាល់ថាការរិះគន់គឺមិនខុសនោះទេដោយចង់ឱ្យល្អ ប៉ុន្តែការរិះគន់គឺបង្ហាញពីឆន្ទៈនិងមនសិការ តែគំនិតនិងបញ្ញាគឺបង្ហាញពីតម្លៃ ដូច្នេះគិតឱ្យបានគ្រប់ជ្រុងជ្រោយមុននឹងរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6wPa9rZbghsbT4D0kdCHz_iJrdqcDpRszOaH6ue0KHxPUS0X6CA0G7wnPVxZLyNbfgVHHWMcCKCH0mF7VmUxM-X8yo5QmJe_rreYUie4VsnsD29I4TTsIUP2BhTOXCdJeGZxQyEOvIsnYrNNPlqAftWmk0gAu_crRnirE_sO7FekYgQQjS5JBTeDb-n-J/s2048/image_2026-04-03_15-22-45%20(2).png

លោក សោម ដូរ៉េ បានបញ្ជាក់ថាលោកមិនខឹងចំពោះការរិះគន់បែបស្ថាបនានោះទេហើយលោកតែងតែធ្វើការឆ្លើយតបទៅនឹងការរិះគន់ដោយមិនឱ្យគេបន្ទាបតម្លៃអ្នកនិពន្ធឬភាន់ច្រឡំនោះទេ ពីព្រោះលោកច្បាស់ខ្លួនឯងរាល់ការងារនីមួយៗគឺដឹងថាលោកកំពុងធ្វើអ្វី៕