Home ព័ត៌មានអន្តរជាតិ វៀតណាមជំរុញឱ្យពលរដ្ឋងាកមកជិះរថយន្តក្រុងដើម្បីកាត់បន្ថយផ្សែងពុល

វៀតណាមជំរុញឱ្យពលរដ្ឋងាកមកជិះរថយន្តក្រុងដើម្បីកាត់បន្ថយផ្សែងពុល

84
0

មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយវៀតណាម កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ បានជំរុញឱ្យពលរដ្ឋគ្រប់រូបដែលធ្វើដំណើរតាមម៉ូតូនៅទីក្រុងហូជីមិញ ងាកមកជិះរថយន្តក្រុងដោយឥតគិតថ្លៃដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ខ្លាំងនៅតាមដងផ្លូវ និងកាត់បន្ថយការបំពុលបរិយាកាស ។ ការជំរុញនេះបន្ទាប់ពីមើលឃើញពលរដ្ឋវៀតណាមភាគច្រើនមិនសូវនិយមជិះរថយន្តក្រុង ដោយសារគ្មានភាពងាយស្រួល សេវាកម្មគ្មានគុណភាព និងមានតែសិស្សសាលាប៉ុណ្ណោះដែលធ្វើដំណើរតាមរថយន្តក្រុង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXRlmTay5qpN8B0d0h8Ew6IfM_atZ6NocLsmrdxu4bOhl1aQVeyMveE_CXtlwJ_uc70oyUcqT6dBF6Tqoelebfl5ACVtzvixkWunGsvQWEcClJqeakqHFqL2SXR2Eh4r3CV9l-hDJEu0QO4309uzSJgHGl1W8smKu26Oxw5ewENaWYBryYoL8cLbHbO_Z3/s640/photo_2026-04-03_14-30-34%20(2).jpg

ហូជីមិញ ស្ថិតក្នុងចំណោមទីក្រុងជាច្រើនដែលប្រឈមនឹងបញ្ហាខ្យល់ពុលយ៉ាងខ្លាំងជារៀងរាល់ឆ្នាំបណ្តាលមកពីមូលហេតុចម្បង គឺការធ្វើចរាចរយ៉ាងណែនណាន់ ដោយសារពលរដ្ឋវៀតណាមភាគច្រើនធ្វើដំណើរតាមម៉ូតូ ។ ហេតុនេះ មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយនៅទីក្រុងហូជីមិញជំរុញឱ្យពលរដ្ឋគ្រប់រូបជិះរថយន្តក្រុងដោយឥតគិតថ្លៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងកាត់បន្ថយការបំពុលបរិយាកាស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjegb754DpzGyAtxNdFPzRST66q2V6SFP8DOGG1-JRNNbPzyI7vcqiVqM8TFkhlc52MGfuulY2M1lweOz1frH1wLMC4PtxbFnFb4jYOotWZhn0pjZQNxj6XLPJj7gJzhyIrKy7Bwcov5RqhyphenhyphenwprlCTLMazGv_cCUB1hMrmyoJvB3c5S4yxCZcvNcp6mY95f/s600/photo_2026-04-03_14-30-34%20(3).jpg
លោក Tran Luu Quang មន្ត្រីជាន់ខ្ពស់គណបក្សនយោបាយ កាលពីថ្ងៃទី១ ខែមេសា បានបង្ហាញសំណើជំរុញឱ្យពលរដ្ឋងាកមកធ្វើដំណើរតាមរថយន្តក្រុង ដោយរំពឹងថា អាចមានការចំណាយថវិកាជាតិប្រមាណ ៧លានលានដុងក្នុង១ឆ្នាំ (ឬជាង២៦៦លានដុល្លារ) ក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBZzUfUz1scJ7eBjkvzh-ZzruIlbegkzrk0TCtB8q8hdmpxnc6dX3fdolHmCTx4pUeyrPxrwoxBgp3rXmTh9WyMbi_WaQCBU9jXTqtg00RR3tP1yWOBu-iZj2rDxNZX1y3paAzxmp9u9Pe9NjbCjHQNMpmgYZ3hpYQYO6N7rgqfWLp6iRu_mDHuZ01pKm0/s1280/photo_2026-04-03_14-30-34%20(4).jpg

នេះជាវិធានការលើកទឹកចិត្តឱ្យពលរដ្ឋផ្លាស់ប្តូរពីការធ្វើដំណើរតាមម៉ូតូ មកប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈប្រចាំថ្ងៃនៅទីក្រុងហូជីមិញ ដែលមានពលរដ្ឋរស់នៅជិត១៥លាននាក់ ។ កន្លងមក ការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈមានតិចតួចនៅឡើយ ដែលបណ្តាលមកពីសេវាកម្មគ្មានគុណភាព និងមិនងាយស្រួលដូចការធ្វើដំណើរតាមមធ្យោបាយផ្ទាល់ខ្លួន ខណៈបច្ចុប្បន្ន ទីក្រុងហូជីមិញបានផ្តល់ថវិកាសម្រាប់ការជិះរថយន្តក្រុងឥតគិតថ្លៃសម្រាប់ពលរដ្ឋមួយចំនួន រួមមាន ៖ មនុស្សចាស់ កុមារតូច និងជនពិការ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhetXJ4c9ZHcciclSWCZiJ0RQ49wyyhdoDVsAO0DVV29W764Spdd-4__bS1zc2ZueLBzk3HHI_9-F-P3wI_qDgsnmjASTAxSdecmsicOXMS8UD1iuRa-5lVyxpacLVFxfcgGEiawOJhCFpgfN-J7C8lsp6Sm4mA7IGaA8fOmdu9ZAjEp_MtWcM_q1R5wQMc/s1280/photo_2026-04-03_14-30-34.jpg

លោក Luu Quang ជំរុញឱ្យផ្តល់ភាពសំខាន់ទៅលើគុណភាពការធ្វើដំណើរតាមរថយន្តក្រុង ទាំងភាពងាយស្រួល និងទៀងទាត់ពេលវេលាដើម្បីឱ្យអ្នកដំណើរមានទំនុកចិត្ត ។ ការកែលម្អសេវាកម្ម និងពង្រីកផ្លូវរថយន្តក្រុង ត្រូវតែធ្វើឡើងជាមួយការផ្លាស់ប្តូរគោលនយោបាយថ្លៃសំបុត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTCwPsz6B3jbAfOm7BZXsBl4vqOHsuYmb6lV92cIxKqr5xeZGrWoremGQvck7FYAG-iCVfNXi4LkLt4LJlamPLDq9sVQKE_7b8GU-LYT6Eb5Wwt8xdevIkUYDforoTxzIO_tb45UE5LCn6baa2p3Y13ri8YNRwXQH9KyLsSQdBOEcMzEby1Ob-GuOl0c8e/s1151/photo_2026-04-04_08-16-09.jpg

គួរបញ្ជាក់ថា នៅទីក្រុងហូជីមិញ មានរថយន្តក្រុងប្រមាណ ២,៣០០គ្រឿង ក្នុងនោះរថយន្តក្រុងអគ្គិសនី ចំនួន១,៣០០គ្រឿង ដែលមានអ្នកជិះភាគច្រើន គឺជាសិស្សសាលា ។ ក្រៅពីនេះ វៀតណាមក៏មានគម្រោងលើកលែងថ្លៃសេវាដឹកជញ្ជូនមួយចំនួនសម្រាប់ក្រុមហ៊ុនដែលជួបការលំបាកដោយសារប្រេងឥន្ធនៈឡើងថ្លៃ ព្រមទាំងមានគម្រោងពិចារណាច្បាប់ថ្មីជំរុញការអភិវឌ្ឍទីក្រុងដែលប្រឈមនឹងបញ្ហាស្ទះចរាចរណ៍ ៕