វាពិតជាដំណឹងដ៏គួរឱ្យរីករាយមួយដែលអ្នកវិទ្យាសាស្ត្រចិនបានកំណត់គោលដៅពន្យារអាយុមនុស្សរហូតដល់១៥០ឆ្នាំ បន្ទាប់ពីធ្វើការសាកល្បងជោគជ័យលើសត្វកណ្តុរ បើតាមអ្នកវិទ្យាសាស្ត្រចិន គឺមិនមែនជាសុបិនទេ គោលដៅនេះនឹងសម្រេចនារយៈពេលប៉ុន្មានឆ្នាំខាងមុខ ។ វាធ្វើឱ្យមានការចាប់អារម្មណ៍លើពិភពលោក និងតាមដាន តើគោលដៅនេះនឹងសម្រេចដែរឬទេ ។
.jpg)
អ្នកវិទ្យាសាស្ត្រនៅលើពិភពលោក កំពុងតែចាប់អារម្មណ៍នឹងការរកឃើញថ្មីរបស់អ្នកវិទ្យាសាស្ត្រចិន បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកស្រាវជ្រាវចិនឈានមុខបង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍសារធាតុដែលអាចពន្យារពេលការចុះខ្សោយនៃកោសិកា និងកំណត់គោលដៅឱ្យមនុស្សមានអាយុវែងជាងមុនរហូតដល់១៥០ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។

ក្រុមហ៊ុន Lonvi Biosciences (ឬ Longevity Biosciences) នៅទីក្រុង Shenzhen បានផលិតថ្នាំផ្សំពីសារធាតុ Procyanidin C1 (PCC1) ដែលជាសារធាតុប្រមូលផ្តុំក្នុងផ្លែទំពាំងបាយជូរ ។ វាមានគុណសម្បត្តិពិសេសក្នុងការស្វែងរក និងបំផ្លាញកោសិកាខូចទ្រង់ទ្រាយ ដែលអ្នកវិទ្យាសាស្ត្រចិនហៅថា «កោសិកា Zombie» ប្រឆាំងនឹងការស្លាប់ ហើយកោសិកាទាំងនេះនឹងបញ្ចេញសារធាតុរលាកបំផ្លាញកោសិកានៅជុំវិញ ដែលជាមូលហេតុចម្បងនៃភាពចាស់ជរា ។
.jpg)
តាមការសាកល្បងរបស់ក្រុមហ៊ុនទៅលើសត្វកណ្តុរ និងការស្រាវជ្រាវនៅទីក្រុងសៀងហៃ គឺអាយុសត្វកណ្តុរដែលទទួលបានសារធាតុនេះមានអាយុកើនឡើងជាមធ្យមរហូតដល់៩.៤% បើធៀបនឹងកណ្តុរមិនទទួលបានសារធាតុ ។ វាមានសុខភាពរឹងមាំជាងមុន, កាត់បន្ថយការរលាកក្នុងអវៈយវៈសំខាន់ និងជួយថែទាំឆ្អឹងបានល្អជាងពេលធម្មតា ។
បន្ទាប់ពីសាកល្បងជោគជ័យលើសត្វកណ្តុរ អ្នកវិទ្យាសាស្ត្រចិនបានកំណត់គោលដៅជំហ៊ានបន្ទាប់នឹងពន្យារអាយុមនុស្សរហូតដល់១៥០ឆ្នាំ ។ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Lonvi Biosciences បាននិយាយយ៉ាងមានទំនុកចិត្តថា ៖ «នេះជារឿងសមហេតុផលផ្នែកវិទ្យាសាស្ត្រដែលមនុស្សនឹងមានអាយុវែងដល់១៥០ឆ្នាំ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មនុស្សនឹងមានអាយុវែងពិតប្រាកដ» ។.jpg)
ចំណែកអ្នកជំនាញមកពីសាកលវិទ្យាល័យផ្សេងៗ ដូចជា ៖ សាកលវិទ្យាល័យ Peking នៅតែធ្វើការរួមគ្នាជាមួយការប្រើប្រាស់បច្ចេកទេស Chemical Reprogramming ឬការប្រើប្រាស់សារធាតុគីមីដើម្បីផ្លាស់ប្តូរកោសិកាមនុស្សឱ្យមានរូបរាងក្មេងជាងវ័យ ។ នេះជាវិធីមួយផ្សេងទៀតដែលជួយគាំទ្រគោលដៅពន្យារអាយុមនុស្សឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត មុនពេលចាប់ផ្តើមសាងល្បងជាមួយមនុស្ស ។
ប្រសិនបើគោលដៅរបស់អ្នកវិទ្យាសាស្ត្រចិនទទួលជោគជ័យមែននោះ វាពិតជាដំណឹងគួរឱ្យរីករាយមួយសម្រាប់អ្នកចង់រស់នៅលើផែនដីបានយូរជាងមុន ។ ចុះលោកអ្នកវិញចង់មានអាយុវែងរហូតដល់១៥០ឆ្នាំទេ ពីព្រោះតាមការអះអាងរបស់វិទ្យាសាស្ត្រចិន គឺរយៈពេលប៉ុន្មានឆ្នាំខាងមុខ មនុស្សនឹងមានអាយុវែងពិតប្រាកដ ៕










