ពាក្យសាមញ្ញសាបៗតែល្មមចុ.កចាប់ដល់ជាតិក្រោយ! ប្រធានពន្ធនាគាព្រៃស ឯកឧត្តម នុត សាវនា បានបង្ហោះសារជាមួយពាក្យសម្ដីខ្លាំងៗទៅកាន់លោក ស៊ី សុជាតិ ស្នងការរងខេត្តបន្ទាយមានជ័យ ថាមិនចេះស្ដីប្រដៅកូន និងបានផ្ដាំផ្ញើទៅកាន់កូនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ហើយរត់គេចខ្លួននោះ ឲ្យចូលជួបលោកនៅក្នុងគុ.កព្រៃស ដើម្បីឲ្យលោកធ្វើការអប់រំជំនួសវិញ។

យោងតាមសំណេរដែលបានបង្ហោះ នាយប់ថ្ងៃអង្គារ ទី៣១ ខែមីនា ឯកឧត្តម នុត សាវនា អគ្គនាយករង និងជាប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារ ដែលជ្រកក្រោមក្រសួងមហាផ្ទៃតែមួយ ជាមួយលោកផ្កាយ១ ស៊ីវ សុជាតិ ឪពុករបស់យុវជន ស៊ីវ ជ័យសិដ្ឋ បានចេញសារបែបឌឺបញ្ឈឺចិត្តទៅកាន់ឪពុកកូនទាំងពីរនាក់ថា «បើឪពុកក្មួយឯងមិនចេះប្រដៅក្មួយឯង ក្មួយឯងចូលខ្លួនមក ចាំពូជួយអប់រំជំនួស»។
.jpg)
ការបង្ហោះសារនេះធ្វើឡើង ក្រោយពេលដែលលោក ស៊ីវ សុជាតិ បានចូលទៅបំភ្លឺនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង់ដោយបញ្ជាក់ថា កូនប្រុសរបស់ខ្លួនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជាម្ចាស់រថយន្តដែលបុ.កមនុស្សស្លា.ប់៦នាក់ ពេលនេះកំពុងបាត់ខ្លួនទៅណាក៏មិនដឹង ។ .jpg)
ទោះជាយ៉ាងណា បើតាមរបាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបង្ហាញការសន្និដ្ឋានថា បុគ្គលឈ្មោះ ស៊ីវ ជ័យសិដ្ឋ អាយុ ២០ឆ្នាំ ដែលត្រូវជាកូនរបស់លោកស្នងការរងខេត្តបន្ទាយមានជ័យ ពិតជាអ្នកបើករថយន្តបុកម៉ូតូបណ្តាលឱ្យស្លាប់មនុស្ស៦នាក់ រួមទាំងកូនក្នុងផ្ទៃអាយុ៣ខែ។ ការសន្និដ្ឋាននេះធ្វើឡើង បន្ទាប់ពីប្រមូលភស្តុតាងពីកាមេរ៉ាសុវត្ថិភាព និងប្រភពនានា។

គួរជម្រាបថា គិតមកត្រឹមថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ នេះ ជនសង្ស័យខាងលើមិនទាន់ចូលខ្លួនមកបំភ្លឺ និងទទួលខុសត្រូវចំពោះមុខច្បាប់នៅឡើយទេ ខណៈឈ្មោះរបស់គេ ត្រូវបានក្រសួងមហាផ្ទៃដាក់ក្នុងបញ្ជីខ្មៅ ហាមមិនឱ្យគេចខ្លួនចេញទៅក្រៅប្រទេសជាដាច់ខាត៕










