លោក Anutin Charnvirakul ត្រូវបានព្រះរាជក្រឹត្យប្រកាសតែងតាំងឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថៃអាណត្តិទី២ និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ និងត្រៀមខ្លួនចូលរួមក្នុងពិធីស្បថមុនពេលឡើងកាន់តំណែង ។ ទន្ទឹមនឹងនេះ មានរដ្ឋមន្ត្រីចំនួន១៣រូបនៅតែរក្សាតំណែងចាស់ ព្រមទាំងមានរដ្ឋមន្ត្រីថ្មីចំនួន១៤រូប ។.jpg)
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជក្រឹត្យតែងតាំងលោក Anutin ជានាយករដ្ឋមន្ត្រីថៃទី៣២ អាណត្តិទី២ ជាផ្លូវការ ដោយយោងតាមសេចក្តីប្រកាសចុះថ្ងៃទី១៩ ខែមីនា ។ គណៈរដ្ឋមន្ត្រីថៃបានជូនដំណឹងទៅលោក Anutin ឱ្យត្រៀមខ្លួនចូលគាល់ព្រះមហាក្សត្រដើម្បីស្បថមុនឡើងកាន់តំណែងនៅថ្ងៃទី៦ ខែមេសា ខាងមុខ ។
ចំណែករដ្ឋមន្ត្រីសំខាន់ៗក្នុងរដ្ឋាភិបាលថ្មីអាណត្តិថ្មី រួមមាន ៖
១-លោក ផិផាត់ រ៉ាឆាកិច្ចប្រាកាន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងគមនាគមន៍
២-លោក ស៊ុងសាក់ ថងស៊ី ឧបនាយករដ្ឋមន្ត្រី
៣-លោក អេកនិទិ និទិថាន់ប្រាកាត ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ
៤-លោក ស៊ីហាសាក់ ពុងកេតកែវ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការបរទេស
៥-អ្នកស្រី ស៊ុផាជី សុថាំផាន់ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម.jpg)
ទោះជារដ្ឋាភិបាលចម្រុះរបស់ថៃមានការចូលរួមពីគណបក្សចំនួន១៦ ស្មើនឹង២៩២សំឡេង ប៉ុន្តែមានគណបក្សធំៗតែ២ប៉ុណ្ណោះដឹកនាំរដ្ឋាភិបាល គឺគណបក្សភូមិចៃថៃ និងគណបក្សភឿថៃ ។ លោក Anutin បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីរយៈពេល៦ខែក្នុងអាណត្តិដំបូង គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដែលពេលនោះ រដ្ឋាភិបាលគណបក្សភូមិចៃរបស់លោកមានសំឡេងតិចត្រឹមតែ១៤៦សំឡេង បន្ទាប់មក គណបក្សភូមិចៃថៃ ក៏ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលជាការឈ្នះលើកដំបូងតាំងពីថ្ងៃបង្កើតគណបក្ស ។
ក្រោយមានព្រះរាជក្រឹត្យតែងតាំងឱ្យឡើងកាន់តំណែង លោក Anutin និយាយថា នេះជាក្តីមេត្តារបស់ព្រះមហាក្សត្រ ពួកយើងគ្រប់គ្នានឹងប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាពដើម្បីបម្រើពលរដ្ឋ ហើយបន្ទាប់ពីបញ្ចប់ពិធីស្បថឡើងកាន់តំណែង លោកនឹងកោះប្រជុំគណៈរដ្ឋមន្ត្រីជាបន្ទាន់ ។ រួចហើយ លោកនឹងថ្លែងគោលនយោបាយរដ្ឋាភិបាលទៅកាន់រដ្ឋសភា ដែលគោលនយោបាយនេះបានមកពីការប្រមូលមតិយោបល់ពីគ្រប់វិស័យ និងពិភាក្សាជាមួយគណបក្សរដ្ឋាភិបាលចម្រុះ ។.jpg)
នេះជាការឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនយោបាយនៅប្រទេសថៃទាំងស្រុងទៅកាន់រដ្ឋាភិបាលដឹកនាំដោយគណបក្សភូមិចៃថៃ ដែលមានលោក Anutin កាន់តំណែងជានាយករដ្ឋមន្ត្រីផង និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃផង ព្រមទាំងមានរដ្ឋមន្ត្រី១៣រូបនៅតែរក្សាតំណែងចាស់របស់ខ្លួន ជាពិសេស រដ្ឋមន្ត្រីមកពីគណបក្សភូមិចៃថៃកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងគមនាគមន៍ ៕










