ដូចដែលធ្លាប់បានសន្យា! តាមសេចក្ដីរាយការណ៍នៅថ្ងៃទី៣០ ខែមីនា នេះបានឲ្យដឹងថា កប៉ាល់ដឹកប្រេងនិងឧស្ម័នឥន្ធនៈ(LPG) មួយគ្រឿងបានធ្វើដំណើរមកដល់កម្ពុជាហើយ ខណៈកប៉ាល់ផ្សេងទៀតកំពុងបន្តនាំចូលមកកម្ពុជា បើទោះបីសភាពការណ៍សង្គ្រាមនៅមជ្ឍឹមបូព៌ា នៅតានតឹងខ្លាំងក៏ដោយ ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលកម្ពុជា។

ថ្លែងក្នុងឱកាសដែលចុះពិនិត្យស្ថានីយបូមប្រេងរបស់ក្រុមហ៊ុន តេលា ស្ថិតនៅខេត្តព្រះសីហនុ លោកបានបញ្ជាក់ថា បើទោះបីជាស្ថិតក្នុងសភាពការលំបាកក៏ដោយ ប៉ុន្តែក្រុមហ៊ុនបានស្វះស្វែងរកប្រភពផ្គត់ផ្គង់ឱ្យអស់លទ្ធភាព ទាំងប្រេងសាំង ប្រេងម៉ាស៊ូត និងឧស្ម័ន ធ្វើយ៉ាងណាយកមកបំពេញតម្រូវការពលរដ្ឋ។.jpg)
ជាមួយគ្នានេះ បើតាមការបញ្ជាក់របស់ ឯកឧត្តម កែវ រតនៈ នៅលើបណ្តាញសង្គមបានឲ្យដឹងដែរថា កាលចុងសប្តាហ៍នេះ លោកបានបានមកទស្សនាស្ថានីយប្រេង និងឧស្ម័ន តេលា ដើម្បីតាមដានការផ្គត់ផ្គង់ប្រេងឥន្ធនៈពីនាវាLPG ទំហំ ៣,៤០០តោនដែលនឹងមកដល់ដោយផ្ទាល់។

ជាមួយគ្នានេះ ឯកឧត្តមក៏បានឃើញនូវនាវដឹក ម៉ាស៊ូត និងប្រេងសាំងពី Caltex ចូលចតនៅស្ថានីយតែមួយ។ នេះឆ្លុះបញ្ចាំងពីការសម្របសម្រួលបន្តជាមួយអ្នកផ្គត់ផ្គង់ក្នុង និងក្រៅប្រទេស ដើម្បីជួយថែរក្សាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ននៅទូទាំងតំបន់ ខណៈពេលដែលការផ្គត់ផ្គង់កំពុងតឹងណែននៅទូទាំងតំបន់ យើងកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាលំនឹង។.jpg)
ឯកឧត្តម កែវ រតនៈ លើកទឹកចិត្តបងប្អូនទាំងអស់គ្នា ប្រើផលិតផល LPG និងប្រេងឥន្ធនៈ អោយបានត្រឹមត្រូវ និងមានទំនួលខុសត្រូវ ក្នុងគ្រាដ៏លំបាកនេះ ដើម្បីជួយសំរួលបន្ទុកគ្រួសារ និង អាជីវកម្ម រដ្ឋាភិបាលបានកាត់បន្ថយពន្ធ ដើម្បីកុំឲ្យផលប៉ះពាល់ពេញលេញនៃការចំណាយខ្ពស់ជាងនេះ មិនត្រូវបានបញ្ជូនដល់អ្នកប្រើប្រាស់៕










