កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ខ្យល់ព្យុះដ៏កំណា.ចបានវាយប្រ.ហារខេត្តស៊ីសាកេត និងខេត្តបឹងកាន ប្រទេសថៃ បណ្តាលឱ្យខូចខាតផ្លូវ បង្គោលភ្លើង ផលដំណាំ ផ្ទះសម្បែង និងអគារជាច្រើន ហើយអ្វីគួរឱ្យកត់សម្គាល់ គឺខ្លោងទ្វារតាមផ្លូវដែលដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃនៅខេត្តស៊ីសាកេត បានបាក់ដួលរលំ ។ បន្ទាប់ពីខ្យល់ព្យុះស្ងប់ស្ងាត់ អាជ្ញាធរក៏ចុះមកពិនិត្យមើលតំបន់រងផលប៉ះពាល់វាយតម្លៃការខូចខាត និងផ្តាំផ្ញើពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ពីព្រោះខ្យល់ព្យុះនឹងវាយប្រ.ហារប្រទេសថៃបន្តបន្ទាប់ទៀត ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី២៨ ខែមីនា ខ្យល់ព្យុះរដូវក្តៅបានវាយប្រហារយ៉ាងខ្លាំងមកលើស្រុកឃុខាន់ ខេត្តស៊ីសាកេត បណ្តាលឱ្យផ្លូវ ផ្ទះសម្បែងពលរដ្ឋ និងអគារផ្សេងៗខូចខាតយ៉ាងខ្លាំង ជាពិសេស នៅមុខផ្សារទីរួមស្រុកដែលជាទីប្រជុំជន ។ អ្វីគួរឱ្យភ្ញាក់ផ្អើលបំផុត គឺខ្លោងទ្វារតាមផ្លូវដែលដាក់តាំងព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រថៃបានដួលរលំបែកបាក់ភ្លាមៗ ដែលធ្វើឱ្យពលរដ្ឋកំពុងដើរទិញអីវ៉ាន់ក្នុងផ្សារភ្ញាក់ផ្អើលកើតចលាចលយ៉ាងខ្លាំងរត់ទៅកន្លែងសុវត្ថិភាព ខណៈអាជីវករលក់ដូរប្រមូលអីវ៉ាន់ទុកដាក់យ៉ាងរហ័សដើម្បីកុំឱ្យខូចខាតច្រើនជាងនេះ ។.jpg)
អភិបាលស្រុកឃុខាន់ លោក សុវណ្ណ ណេតនេទិគុន បានឱ្យកងកម្លាំងស្រុកចុះពិនិត្យមើលការខូចខាត និងជួយសង្គ្រោះអ្នករងផលប៉ះពាល់ជាបន្ទាន់ ។ តាមការត្រួតពិនិត្យបឋម គឺតំបន់ជាច្រើនខូចខាតដោយសារខ្យល់ព្យុះ រួមទាំងខូចខាតផ្ទះ ហាងលក់ដូរ អគារ បង្គោលភ្លើង និងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើនកន្លែង ហើយកងកម្លាំងស្រុកនឹងវាយតម្លៃការខូចខាតលម្អិតឡើងវិញដើម្បីការពារជីវិតពលរដ្ឋ និងការខូចខាតទ្រព្យសម្បត្តិដោយសារសំណង់មិនរឹងមាំ ។.jpg)
គ្រោះធម្មជាតិបណ្តាលឱ្យពលរដ្ឋថៃម្នាក់ស្លាប់ពេលកំពុងដេកឈឺក្នុងផ្ទះ ប៉ុន្តែគ្មានមនុស្សរងរបួស និងខូចខាតយានជំនិះទេ ។ សាលាស្រុកឃុខាន់ បានចេញសេចក្តីប្រកាសទៅកាន់ឃុំទាំងអស់ពន្លឿនការត្រួតពិនិត្យការខូចខាតបន្ថែមយ៉ាងលម្អិត និងរាយការណ៍មកមជ្ឈមណ្ឌលបញ្ជាការស្រុកដើម្បីជួយសង្គ្រោះពលរដ្ឋរងផលប៉ះពាល់ ដូចជា ៖ ជួសជុលផ្ទះ ផ្តល់ប្រាក់សំណងខូចខាត និងស្វែងរកជម្រកបណ្តោះអាសន្នករណីផ្ទះខូចខាតខ្លាំងដោយសារខ្យល់ព្យុះ ។
.jpg)
ជាមួយគ្នានេះ អាជ្ញាធរប្រាប់ឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារប្រទេសថៃនឹងរងការវាយប្រហារពីខ្យល់ព្យុះជាបន្តបន្ទាប់ទៀត ជាពិសេស ពេលផ្លាស់ប្តូររដូវកាល តែងតែមានខ្យល់កន្ត្រាក់ ផ្គររន្ទះ និងធ្លាក់ទឹកកកនៅតំបន់ខ្លះ ។ អាជ្ញាធរក៏បានណែនាំពលរដ្ឋពិនិត្យមើលតើផ្ទះសាងសង់រឹងមាំដែរឬទេ និងចៀសវាងនៅក្បែរសំណង់អគារដែលកំពុងសាងសង់ ។.jpg)
ចំណែកនៅស្រុកជាច្រើនក្នុងខេត្តបឹងកាន កាលពីល្ងាចថ្ងៃទី២៨ ខែមីនា ក៏រងការវាយប្រហារពីខ្យល់ព្យុះកំណាចដែរ ថែមទាំងមានភ្លៀងធ្លាក់លាយឡំជាមួយទឹកកកប្រមាណ១៥នាទី បណ្តាលឱ្យផ្ទះ ផលដំណាំ ដើមឈើ និងបង្គោលភ្លើងខូចខាតយ៉ាងច្រើន ។ ពលរដ្ឋប្រាប់ថា ពួកគេពុំធ្លាប់ជួបប្រទះខ្យល់ព្យុះខ្លាំងក្លាបែបនេះពីមុនទេ នៅឆ្នាំ២០២៦ ប្រទេសថៃមានខ្យល់ព្យុះធ្ងន់ធ្ងរបំផុតពុំធ្លាប់កើតឡើង ៕










