Home ព័ត៌មានអន្តរជាតិ កងទ័ពថៃហាមពលរដ្ឋថតរូបភាព និងចែកចាយពីការចល័តសព្វាវុ.ធ

កងទ័ពថៃហាមពលរដ្ឋថតរូបភាព និងចែកចាយពីការចល័តសព្វាវុ.ធ

117
0

នារសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កងទ័ពថៃភូមិភាគ២ បានស្នើសុំការសហការពីពលរដ្ឋទាំងអស់កុំថតរូបភាព និងចែកចាយពីការចល័តសព្វាវុ.ធរបស់កងទ័ពដាច់ខាត ក្រោមហេតុផលដើម្បីសុវត្ថិភាពកងទ័ព និងពលរដ្ឋគ្រប់រូប ។ ក្រៅពីនេះ កងទ័ពថៃបានប្រកាសអនុវត្តតាមគោលការណ៍ «OPSEC» គឺការពារខ្លួន និងឱ្យពលរដ្ឋអនុវត្តគោលការណ៍នេះដែរ មិនត្រូវចែកចាយរូបភាពការចល័តកម្លាំងទ័ព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU0N_VJDawJCYwCA_epBT3jO9LewYKdAGbDXiJ5qAk8XoEvLKB3Dzho6gnG8_9p90d1IKcsdeIuMSHoIX9_ZDgWY_p6VeRG81eTvK_RBUAO9WaoY16N62cXojdVkDj2etM6FlU9VhUWXbLMHNt0RjOubncWSV6OjjnhhjngfrI16rUY-RRLncmV1D4kvqz/s960/504184937_1162973345635325_8911738831376147191_n.jpg
តាមការបង្ហោះក្នុងហ្វេសប៊ុកផេករបស់កងទ័ពថៃភូមិភាគ២ នាវេលាម៉ោងជាង១រសៀល ថ្ងៃទី៣០ ខែមីនា បញ្ជាក់ថា កងទ័ពថៃស្នើសុំការសហការពីពលរដ្ឋកុំថតរូបភាព និងផ្សព្វផ្សាយពីការចល័តសព្វាវុធរបស់កងទ័ពក្នុងបណ្តាញសង្គម ដើម្បីសុវត្ថិភាពកងទ័ព និងសន្តិសុខជាតិ ។ កងទ័ពថៃប្រកាន់យកនូវគោលការណ៍ «OPSEC» គឺការពារជីវិតកងទ័ព! បើពលរដ្ឋឃើញការចល័តកម្លាំង ពុំគួរថតរូបភាព ពលរដ្ឋដឹងព័ត៌មានបាន ប៉ុន្តែហាមចែកចាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRp5U7EDKjwufvN6hdxSfIFOFIkQh72KPUn5ea5RWodTFIkSl__vs7h2bFrarhpMSZEymugjyWF7QHkOWgyKliQROMXLs3fVOm_-BF-d9KBiMiSefBtQ0Gxe_xxX7UfP-JfREyzkv78yXKcyaZJMWawE5t0xqEoEBmcGn2ozfiQwF9KQ1lQShT99WRP5ta/s960/503403129_1162973455635314_7571739501016223936_n.jpg

កន្លងមក មជ្ឈមណ្ឌលទំនាក់ទំនងសាធារណៈនៃកងទ័ពថៃភូមិភាគទី២៨ បានលើកឡើងពីគោលការណ៍ «OPSEC» ថា ពលរដ្ឋគ្រប់លំដាប់ថ្នាក់ត្រូវតែគោរពគោលការណ៍ «OPSEC» មកពីពាក្យ «Operations Security» យ៉ាងម៉ឺងម៉ាត់ ។ ពលរដ្ឋមិនត្រូវបង្ហាញព័ត៌មានសព្វាវុធកងទ័ព, ផែនការកងទ័ព, ការអនុវត្ត និងចល័តកម្លាំង ព្រមទាំងហាមថតរូបភាពទីតាំង GPS ឬរូបភាពបង្ហាញពីកន្លែងដាក់សព្វាវុធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZzMUE2JggD8Q3k_CqzFmq4VgnFm1W6u4qTHI80xpLYzpyZbbdx13w_X9l8V1d8ArWq2KOlb1Y-LTO7mBqUOH9POcwmeGuGGTQJemPTJTZCxiDGVTIdfv2g-3yp4fEsmoh7pM33l2opV5CqDnIXmA8edTNtqfnhBr51HkrGKrNvJA1UnoQcSd7tDfo8EL0/s960/503689969_1162973412301985_2469132065351138906_n.jpg
ទោះជាព័ត៌មានមួយចំនួនមិនមែនជារឿងសម្ងាត់ ប៉ុន្តែប្រសិនបើរួមបញ្ចូលវាជាមួយព័ត៌មានផ្សេងទៀត វាអាចក្លាយជាទិដ្ឋភាពរួមនៃយុទ្ធសាស្ត្រដែលសត្រូវអាចប្រើប្រាស់ដើម្បីចរចា ឬវាយប្រហារភ្លាមៗ ។ នេះជាមូលហេតុដែលកងទ័ពនៅទូទាំងពិភពលោក រួមទាំងកងទ័ពថៃ ផ្តល់ភាពសំខាន់បំផុតចំពោះគោលការណ៍ «OPSEC» និងជាតួនាទីរបស់គ្រប់គ្នាទាំងកងទ័ព និងពលរដ្ឋត្រូវការពារប្រទេសលើសង្គ្រាមព័ត៌មាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0GEcvzGqEmUJKYzCvC301R9rU7Qtq1QBqFbXueqgldABkZsijjNq5TWHcwW4VW9dKtdYXY2sX1wd8X9wMrf_81vUHfrhj7dECWiJ7dzENIxtODuuFk6LjVXd-BSH2CByU6FyovszCcr2uyvVhZi1Uazg0oIoU2j8FnJA02m3qCUMSxY3imEDOff4X3H1F/s960/504180308_1162973378968655_3771450474069014430_n.jpg
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៩ ខែមីនា ថៃយកលើកឡើងពីហេតុផលមិនសមទំនងថា ការដាក់ទូរកុងទឺន័រ និងបន្លាលួសនៅតាមព្រំដែនដើម្បីកាត់បន្ថយជម្លោះ ក្រោយកម្ពុជាដឹកនាំមន្ត្រីទូតអន្តរជាតិមកពីច្រើនប្រទេសទៅពិនិត្យមើលផ្ទាល់ភ្នែកលើទីតាំងដែលកងទ័ពថៃដាក់ទូរកុងទឺន័រ និងរាយបន្លាលួសព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់នៅតំបន់ថ្មដា ។ អ្នកនាំពាក្យកងទ័ពថៃយកលេសថា ការធ្វើបែបនេះក្នុងគោលបំណងកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះ មិនមែនជាការរំលោភអធិបតេយ្យកម្ពុជាទេ ៕