Home តារាជាតិ តារាសម្តែង ស៊ីន យូប៊ីន នឹងតំណាងឱ្យសិល្បការិនីកម្ពុជាចូលរួមកម្មវិធីមួយនៅម៉ាកាវ

តារាសម្តែង ស៊ីន យូប៊ីន នឹងតំណាងឱ្យសិល្បការិនីកម្ពុជាចូលរួមកម្មវិធីមួយនៅម៉ាកាវ

96
0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជា ស៊ីន យូប៊ីន បានបង្ហើបប្រាប់ដំណឹងមួយយ៉ាងរំភើបក្នុងឱកាសដែលនឹងទៅចូលរួមកម្មវិធីមួយនៅឯម៉ាកាវដោយនឹងបង្ហាញពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ទស្សនិកជនអន្តរជាតិ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ ស៊ីន យូប៊ីន ថានាងមានទាំងមោទនភាពនិងទំនួលខុសត្រូវខ្ពស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrVIC_4HRMM_djJ6YsF8m6yrCewCBECa0YSOMNxDHu8p7itqj9lkFy7LLj0Df7946T4AlyecFZftq9sAU4CxXPUMDTclE-hExXuqOvCDzAmN7MV_ZcHJinojtVNxGAuh8xNePlWTqGJKf3v-FwIr9-bJe4Qn0E2Jm8PuqqlC5RQMHsRWjLeRdU5uPkNftb/s1440/SnapInsta_to_649203958_18572677528006076_6489284672714410843_n.jpg
តាមការប្រកាសរបស់ ស៊ីន យូប៊ីន នៅលើគណនីទិកតុក និង អ៊ីនស្ត្រាក្រាម កាលពីពេលថ្មីៗនេះបានឱ្យដឹងថា នាងពិតជាមានអារម្មណ៍រំភើបដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ។ នាងនឹងយកតួនាទីនេះដោយមោទនភាព ហើយនឹងចែករំលែក ប្រវត្តិសាស្ត្រ និងព្រលឹងនៃវប្បធម៌ខ្មែរជាមួយពិភពលោក។ នៅក្នុងវីដេអូនេះ ស៊ីន យូប៊ីន បានប្រើប្រាស់ជាភាសាអង់គ្លេសដោយមាន Subtitle ជាភាសាខ្មែរនិងចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ_AThlU1C1z69LekXQXPlDnqyiBrQuv8VclVXnSTwgE5xQugDW-B9hlAPd6Oc7g-d9TseRm0v2MyXWlHvNRLYLehoflb_fI2Po5rfp1cU6-LzHTjAI2C4WHbpoh0kHIxoC-_J61BTNlo8icXIdt5g7SdDWXRweOKfNNdt6dQ3N-oJePbGVDMhiExIY9uk/s1440/SnapInsta_to_649205827_18572677582006076_4857193799791992381_n.jpg

តារាសម្តែងរូបនេះបានរៀបរាប់ពីការធំធាត់ឡើងរបស់ខ្លួននៅក្នុងប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដួងព្រលឹងជាតិ បង្ហាញពីសិល្បៈបុរាណខ្មែរ ប្រាសាទអង្គរវត្ត ធនធានធម្មជាតិជាច្រើនទៀត។ កញ្ញា យូប៊ីន ក៏បានរៀបរាប់ខ្សែភាពយន្តជាច្រើនមានទាំងហូលីវូដដែលបានថតនៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlRS3yJXAyRQKzOwrrzeaqSATz5m71CpCi4ptjDSv51CfFs8hZdb-COMC8jn4RBpS3JAOIkAsJmEz32RG-i7lc6zFlLJk557echZNU9hgtPh9rfxe3fiLFI8zW6fz1yWlh7RQUWzy-r9ELCjWWDcFGz3xtAvr8gM1wc92zbBzghUNMRTVcElkaTHtKU8xU/s1440/SnapInsta_to_657363789_18577530988006076_3258448589979923730_n.jpg

មិនត្រឹមតែប៉ុណ្ណោះ ស៊ីន យូប៊ីន ក៏មិនភ្លេចអំពាវនាវដល់ក្រុមផលិតភាពយន្តអាចជ្រើសរើសទីតាំងប្រទេសកម្ពុជាសម្រាប់ការថតខ្សែភាពយន្ត ដែលនាងជឿថាវិស័យភាពយន្តគឺជាការភ្ជាប់ទំនាក់ទំនងទស្សនិកជនទូទាំងពិភពលោក។ ក្នុងនាមនាងជាតារាសម្តែងនៅក្នុងប្រទេសកម្ពុជានិងក្នុងនាមឯកអគ្គរដ្ឋទូតវប្បធម៌កម្ពុជាសម្រាប់មហោស្រពភាពយន្តសិល្បៈអាស៊ីនៅឆ្នាំនេះ ស៊ីន យូប៊ីន ថានាងមានមោទនភាពនិងទំនួលខុសត្រូវខ្ពស់ក្នុងការចែករំលែកអត្តសញ្ញាណវប្បធម៌នៃមាតុភូមិរបស់នាងទៅកាន់ទស្សនិកជនអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmf9niMZe3X1a_dqNU_cbJDoC0xoOcvDXPJYQk0V23vIlAz9iTDHFkwVKypy2lHMUZwuOBm7DCAsSzfiUjoYDPDb4zr_gDeyrzKpX5ylUk08Cxem_1cD5BE_gnhw9s_sytbwVoXQrBW1r2D-SEBvdwWUvJY6jhjDqmT9bOF9i9whZGlRhAkBFfdxtMfy7x/s1565/image_2026-03-30_14-44-50.png

កញ្ញា ស៊ីន យូប៊ីន នឹងទៅទីក្រុងម៉ាកាវនាពេលឆាប់ៗខាងមុខនេះប៉ុន្តែរូបនាងពុំទាន់បញ្ជាក់កាលបរិច្ឆេទច្បាស់លាស់ឡើយ។ វត្តមានរបស់ ស៊ីន យូប៊ីន នៅក្នុងឱកាសនេះទស្សនិកជនជឿជាក់ថារូបនាងនឹងមានអ្វីពិសេសដោយមិនភ្លេចពីការបង្ហាញអត្តសញ្ញាណជាតិខ្មែរឡើយ ជាពិសេសសំលៀកបំពាក់នាងចូលរួមនឹងប្រណីតមិនខាន៕