Home ព័ត៌មានអន្តរជាតិ ថៃយកលេសថាការដាក់ទូរកុងតឺន័រ និងបន្លាលួសតាមព្រំដែនគឺដើម្បីកាត់បន្ថយជម្លោះ

ថៃយកលេសថាការដាក់ទូរកុងតឺន័រ និងបន្លាលួសតាមព្រំដែនគឺដើម្បីកាត់បន្ថយជម្លោះ

103
0

ហេតុផលមិនសមទំនងយ៉ាងម៉េចក៏និយាយចេញមករួចដែរ! ក្រោយកម្ពុជាដឹកនាំទូតអន្តរជាតិមកពីច្រើនប្រទេសទៅពិនិត្យមើលផ្ទាល់លើទីតាំងដែលយោធាថៃបានដាក់ទូរកុងតឺន័រ និងបន្លាលួសព័ទ្ធយកដីកម្ពុជានៅតំបន់ថ្មដា អ្នកនាំពាក្យយោធាថៃបែរជាខំបកស្រាយថា ការធ្វើបែបនេះមានចេតនាកាត់បន្ថយភាពតានតឹង និងទប់ស្កាត់ជម្លោះ មិនមែនជាការរំលោ.ភលើអធិបតេយ្យកម្ពុជានោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPPaPsl3n-pz0KxmuecPLC2kIJZvY84S3jfUlLwz_nl2IeDjcO0sldHpSjaZLkFjYwds09P1uS8Ccl-TXO1of3aslak0GPhP3F2M5l2c_q2krfBWNKEGDkE9eFO4JBuu8xKFHT_Fm_TnfkDokKFd_so9WCHF1AitbSenRGPPZxi08LJhc0R9lG0dr2qFdj/s1200/photo_2026-03-30_11-14-43.jpg
យោងតាមការចេញផ្សាយដោយទូរទស្សន៍ប៉ុស្តិ៍លេខ៧ កាលពីថ្ងៃអាទិត្យ ទី២៩ បានលើកឡើងពីការបកស្រាយរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោក Parach Rattanachaiyapan ដែលបានបញ្ជាក់ថា «លោកពិតជាទទួលបានរបាយការណ៍ព័ត៌មានមកថា កម្ពុជាគឺពិតជាបានដឹកនាំគណៈប្រតិភូអន្តរជាតិ អ្នកការទូត និងតំណាងអង្គការអន្តរជាតិ ដើម្បីធ្វើដំណើរទស្សនកិច្ចទៅកាន់តំបន់ ដែលកងទ័ពថៃ បានដាក់ទូកុងតឺន័រ និងបន្លាលួសហើយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjida0HP8sUbTDqHy_8ydgBMzCj8vk7RWuDN7hyphenhyphen4IaTSE9-zoQi1NQ623-TCgabr5t6YX22TS1jhE628Eo92ycEcWKB5q0ZiaosWCPMzxTxfMbdpgtu2BVb5i74iJelQuJtjQ7ZK2lHBSP9PzWDd5yOxYhFGnzec8b_o0o95R0EimTr3hTiSCvYoYBnZcn3/s1000/photo_2026-03-30_11-14-42.jpg
លោកសង្កត់ធ្ងន់ថា៖ «ពាក់ព័ន្ធនឹងការដាក់ទូកុងតឺន័រ និងបន្លាលួសនេះ កងទ័ពថៃ គ្រាន់តែដាក់ ដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នាតែប៉ុណ្ណោះ ដោយកងទ័ពថៃ មិនមានបំណងរំលោ.ភលើដែនអធិបតេយ្យភាពរបស់កម្ពុជា ឬមានចេតនាអា.ក្រក់នោះឡើយ»។ មិនតែប៉ុណ្ណោះ អ្នកនាំពាក្យរូបនេះថែមទាំងបាននិយាយចោ.ទប្រកាន់មកកាន់កម្ពុជាវិញថា អ្វីដែលពួកគេធ្វោះគឺដើម្បីការពារការញុះញង់បន្ថែមទៀត និងកាត់បន្ថយលទ្ធភាពនៃការប៉ះទង្គិចគ្នារវាងកងកម្លាំងយោធានៃភាគីទាំងពីរ ដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើងដោយមិនចាំបាច់តែប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC09XX7t1I8suokOnMjDod_tCzOw-F4WSU2_ay9X666kQq0YBwvvQvnjJV0tC3OkbcQZ3wRZb94pWhyphenhypheni_nQ1xvPBXh_GHn_K0S_9ltUeaXDMwvIVYaqojlIyTj-4GpujZslCj18MCEQZPDoFDaWgLnrGCvFLmnwXr0US5GYHNJGgH7eErcRsFY21rn1cBT/s1280/photo_2026-03-30_11-14-43%20(2).jpg

គួរជម្រាបថា កាលពីថ្ងៃព្រហស្បត្តិ៍ ទី២៧ ខែមីនា រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ឯកឧត្តម ប្រាក់ សុខុន បានដឹកនាំអង្គទូត និងតំណាងអង្គទូតចំនួន១៦ស្ថានទូត និងអង្គការអន្តរជាតិចំនួន២ ទៅទស្សនកិច្ចស្ថានភាពព្រំដែនកម្ពុជា-ថៃ ពិនិត្យមើលផ្ទាល់ស្ថានភាពព្រំដែន យោធាថៃដាក់ ទូកុងតឺន័រ និង បន្លាលួស នៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-A4SQHUcR0MnZ04X7FrDN8P83D4itgGg2x3IODWN1CQXkHdBUoKxCPiYZoSef8F7izQXQrkG0j6hNUrxVc06HWju8Q6-lKzrB2mpOcGVX1nOwRwJQirdGYQ3RoGN0BjYPBLALSBaiuSBvP-XJPF_bq7IjH568O0ULKt4lZGAA_mLqL6jUVX3Bp_cO2c-g/s1280/photo_2026-03-30_11-14-43%20(3).jpg

នៅក្នុងដំណើរចុះត្រួតពិនិត្យនោះ កម្ពុជាលើកយកផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិមកបង្ហាញអង្គទូតទាំងអស់ ព្រមទាំងបានរៀបរាប់សព្វគ្រប់អំពីសកម្មភាពរំលោ.ភបំពាន ដណ្ដើមយកទឹកដីរបស់កម្ពុជាពីសំណាក់យោធាថៃក្រោយបទឈប់បាញ់ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការណ៍នេះទំនងជាបានធ្វើឲ្យថៃភ័យខ្លួន ខ្លាចអន្តរជាតិដឹងការពិត ទើបបានជាព្យាយាមចេញមកបកស្រាយដើម្បីលាងខ្លួនយកល្អបែបនេះទៅវិញ៕