Home ព័ត៌មានអន្តរជាតិ ពលរដ្ឋអាមេរិកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងគោលនយោបាយដឹកនាំប្រទេសរបស់ Trump

ពលរដ្ឋអាមេរិកបាតុកម្មទ្រង់ទ្រាយធំប្រឆាំងគោលនយោបាយដឹកនាំប្រទេសរបស់ Trump

84
0

ពលរដ្ឋអាមេរិករស់នៅ៥០រដ្ឋ និងនៅក្រៅប្រទេសបានរួមគ្នាធ្វើបាតុកម្មទ្រង់ទ្រាយធំមានអ្នកចូលរួមរាប់លាននាក់កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ក្រោមពាក្យ «No Kings» ដើម្បីប្រឆាំងគោលនយោបាយដឹកនាំប្រទេសរបស់មេដឹកនាំអាមេរិក, មិនគាំទ្រសង្គ្រា.មនៅអ៊ីរ៉ង់ និងការកំណត់គោលនយោបាយតឹងរ៉ឹងសម្រាប់ជនអន្តោប្រវេសន៍ ។ នេះជាបាតុកម្មទ្រង់ទ្រាយធំលើកទី៣ តាំងពីលោកប្រធានាធិបតី Donald Trump ឡើងកាន់តំណែងលើកទី២ កាលពីខែមករា ឆ្នាំ២០២៥ ខណៈមន្ត្រីសេតវិមានថា ពលរដ្ឋទាំងនេះជាក្រុមជ្រុលនិយមប្រឆាំងមេដឹកនាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWEiCFMm0yznLgP6dpLyoFXoTOS6VpOB_QGUx35XBaDb_NfSqq6wnp2rDdpOkUjbctTO75O8b7ehZcXNiXIdFQ_7CuXI0l5S0wbyD4J9Q7OcfxqUJ1ZHrKvE3V8sFyM9ahZTUDwKoppRHMnyf6l6gTGNb0lcKjK_qfYTJq7bYVan5yIQSWETGrz8jMAUXo/s599/photo_2026-03-30_15-56-49%20(2).jpg
កាលពីថ្ងៃទី២៨ ខែមីនា ពលរដ្ឋអាមេរិករាប់លាននាក់នៅទូទាំងប្រទេសបានធ្វើបាតុកម្មទ្រង់ទ្រាយធំលើកទី៣ ក្រោមពាក្យ «No Kings» ដើម្បីប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាលអាមេរិកដឹកនាំលោកប្រធានាធិបតី Trump ព្រមទាំងប្រឆាំងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់, ការបណ្តេញជនអន្តោប្រវេសន៍ និងការចំណាយប្រចាំថ្ងៃកើនឡើង ដោយអ្នកដឹកនាំការធ្វើបាតុកម្មថា លោក Trump ព្យាយាមដឹកនាំប្រទេសដូចជនផ្តាច់ការ ហើយប្រជាធិបតេយ្យត្រូវតែជារបស់ពលរដ្ឋ មិនមែនជារបស់អ្នកកាន់អំណាចទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9SMt_1fbkXaHhCYCj_RnLGicY8tllIgSQTDgx1bboIGfVdw4OdTRvOmkQw6mH8MkA8skTlUWezvOaBDXCxeOO-BkV4ahEe6OKPtjhchyJeVpyzopSQqM8hlk8uLekD7JqcCnti1iEf_B7HeI7kf6Sn9A-8PsNhRJo7VCdHMynl5-u7wsTb7GovhlLxdXY/s1024/photo_2026-03-30_15-56-49%20(3).jpg

នៅទីក្រុងវ៉ាស៊ីនតោន ពលរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់បានប្រមូលផ្តុំនៅទីតាំងអនុស្សាវរីយ៍ Lincoln និង National Mall ដើម្បីដុតរូបសំណាកលោក Trump និងរូបសំណាកអនុប្រធានាធិបតីអាមេរិក លោក JD Vance ព្រមទាំងទាមទារឱ្យដកចេញពីតំណែង និងចាប់ខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgeTRwxklWjqQllcVHMy4d7SSyPuQitzYB3S26-LkMkFvv8uLTrD7uJmDmexayChnoO59EVphgdTpAjsml_dM4Pvso9R9R98wxjUOeVRFoopi5pAptZjOiWzXojIFEwH3gFUja8mlpx3QejjPJg6xe4PQ11i5l-MUSVt_7xgJ7arc-0BUWFCdkfARXASDD/s1224/photo_2026-03-30_15-56-49.jpg

ចំណែករដ្ឋមិនីសូដា ក្លាយជាកន្លែងធ្វើបាតុកម្មយ៉ាងធំបន្ទាប់ពីកើតហេតុការណ៍មន្ត្រីអន្តោប្រវេសន៍បាញ់ពលរដ្ឋអាមេរិក២នាក់ស្លាប់កាលពីខែមករា ឆ្នាំ២០២៦ ដោយមានសិល្បករល្បីច្រៀងបទ «Streets of Minneapolis» ដើម្បីប្រឆាំងទង្វើរបស់មន្ត្រីអន្តោប្រវេសន៍ ។ នៅទីក្រុងញូវយ៉កក៏ផ្ទុះបាតុកម្មដែរ ខណៈកាលពីតុលា ពលរដ្ឋនៅទីក្រុងនេះបានមកចូលរួមបាតុកម្មរហូតដល់១សែននាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBIxqeOkILZw-TMdUNecFP0yz6bp_rxy4guEdsgSwGUMIQ8-7BV-63wnML79mlfamSSaTn_zFv_CKLqeBlq23XVyX3YhhExIKONcTx9-2PjWTGU3cNKozSYDBeCDeVE3anqxCxIGWO20axqkbGP_tjNSVXP90FedtO64AAhp7SZMgMeshqR76spIay9CJ_/s1100/photo_2026-03-30_15-56-50%20(2).jpg
អ្នកនាំពាក្យសេតវិមានលើកឡើងពីការធ្វើបាតុកម្មនេះថា គឺជាក្រុមជ្រុលនិយមប្រឆាំងលោក Trump ហើយគ្មានអ្នកណាចាប់អារម្មណ៍ទេ ក្រៅពីអ្នកសារព័ត៌មាន ។ លោក Trump ធ្លាប់សម្ភាសន៍ជាមួយសារព័ត៌មាន Fox News ថា លោកមិនមែនជាស្តេចទេ អ្វីដែលលោកធ្វើ គឺដើម្បីស្តារប្រទេសដែលមានវិបត្តិ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7fjy6aik7exTI9MrT43Uw4KPW6KOhfbyHtBuAxiiOC4OYsdA31HglB4_eps0PD1-xsjWnHS0ZxyIarQO9GiZaWbBno_LLTEi1Ugq9T9nxfDf60FQcEAf-OZOzBTD9OUspLuA4Cow_olHd82JLzRObDZtXdoUZgk_KeE_Al-rQuQpThBtSqaq7xi5w52oF/s820/photo_2026-03-30_15-56-50%20(3).jpg

    តាំងពីឡើងកាន់តំណែងនៅសេតវិមានកាលពីខែមករា ឆ្នាំ២០២៥ លោក Trump បានពង្រីកអំណាចរបស់ខ្លួនយ៉ាងទូលំទូលាយតាមរយៈការបញ្ជាផ្សេងៗ រួមមាន ៖ រំលាយភ្នាក់ងាររដ្ឋាភិបាលកណ្តាល, បញ្ជូនកងកម្លាំងទៅកាន់តំបន់ បើទោះមានការជំទាស់ពីអភិបាលរដ្ឋ និងបញ្ជាឱ្យក្រសួងយុត្តិធម៌ចាត់វិធានការកាត់ទោសអ្នកប្រឆាំងនយោបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPz-_aw8N8iaxfj4tWKWhiJrWLdILeawUUARXc_Lmgaka-3Jw1nKV9OsZBYPSiFxpWfpUW2XFhEdIhjZq-K0YXKN5EH9jJ0Bnm481iprBRrc-uvc32MhRp_3yKJSCZXmZonJYTBLIDuKXEO_sblc7PeaMjbUs_UKLKiKv1fk_Qvbn_FXF6_mp-5NUiEqkK/s1280/photo_2026-03-30_15-56-50.jpg

    បាតុកម្មក្រោមពាក្យ «No Kings» កាលពីខែតុលា ឆ្នាំ២០២៥ មានអ្នកចូលរួមរហូតដល់ជិត៧លាននាក់ ខណៈបាតុកម្ម «No Kings» លើកនេះ កើតឡើងនៅតាមទីក្រុងតូច-ធំទាំងអស់ ដោយរដ្ឋាភិបាលដាក់ពង្រាយកងកម្លាំងរក្សាសណ្តាប់ធ្នាប់ ទោះជាអ្នកដឹកនាំបាតុកម្មថា តវ៉ាដោយអហិង្សាក្តី ។ ពលរដ្ឋអាមេរិករស់នៅប្រទេសនានាក៏ធ្វើបាតុកម្មដែរ ដូចជា ៖ នៅទីក្រុងប៉ារីស ប្រទេសបារាំង, ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស និងទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ ដែលកាន់បដាថ្កោលទោសមេដឹកនាំថា ជាជនហ្វាស៊ីស និងឧក្រិដ្ឋជនសង្គ្រាម ៕