ដោយមានកំហឹ.ងរឿងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបំផ្លា.ញសកលវិទ្យាល័យរបស់ខ្លួនចំនួនពីរក្នុងពេលកន្លងមក កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បានគំរាមវា.យប្រ.ហារលើសកលវិទ្យាល័យរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ាវិញដើម្បីជាការសងសឹក។ ការណ៍នេះបានបង្ខំឲ្យសកលវិទ្យាល័យអាមេរិកជាច្រើន ជាពិសេសនៅក្នុងប្រទេសកាតា សម្រេចបិទដំណើរការរៀនផ្ទាល់បណ្ដោះអាសន្នហើយប្ដូរមករៀនពីចំងាយជំនួសវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះដោយប្រព័ន្ធផ្សព្វផ្សាយសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់នៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់បានព្រមានថា សាកលវិទ្យាល័យអាមេរិកនៅក្នុងតំបន់នឹងត្រូវបានកំណត់គោលដៅ បន្ទាប់ពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលបានកំណត់គោលដៅលើសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអ៊ីរ៉ង់។
.jpg)
បន្ទាប់ពីទទួលបានដំណឹងដ៏គួរឲ្យបារម្ភនេះ សាកលវិទ្យាល័យអាមេរិកជាច្រើននៅក្នុងប្រទេសកាតាបានសម្រេចចិត្តភ្លាមៗនៅថ្ងៃដដែលឲ្យបន្តការសិក្សាពីចម្ងាយ ដោយបិទការចូលប្រើប្រាស់បរិវេណសាលា ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង។.jpg)
ដោយឡែក សម្រាប់សេចក្តីថ្លែងការណ៍របស់ប្រទេសអ៊ីរ៉ង់បាននិយាយថា «ប្រសិនបើរដ្ឋាភិបាលអាមេរិក ចង់ឱ្យសកលវិទ្យាល័យរបស់ខ្លួននៅក្នុងតំបន់នេះ រួចផុតពីការសងសឹក… ខ្លួនត្រូវតែថ្កោលទោសការទម្លាក់គ្រាប់បែក លើសកលវិទ្យាល័យនានានៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការមួយ ត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃចន្ទទី៣០ខែមីនា ម៉ោងនៅទីក្រុងTehran។ .jpg)
តាមរយៈសេចក្តីថ្លែងការណ៍នេះ អ៊ីរ៉ង់បានណែនាំដល់បុគ្គលិក សាស្ត្រាចារ្យ និងនិស្សិតទាំងអស់នៃសាកលវិទ្យាល័យអាមេរិកនៅក្នុងតំបន់ និងអ្នកស្រុកឱ្យនៅចម្ងាយមួយគីឡូម៉ែត្រពីសកលវិទ្យាល័យ ដើម្បីរក្សាជីវិតរបស់ពួកគេ។ មានសកលវិទ្យាល័យអាេមរិកមួយចំនួន នៅក្នុងរដ្ឋឈូងសមុទ្រ ដូចជា សកលវិទ្យាល័យTexas A&Mក្នុងប្រទេសកាតា និងសាកលវិទ្យាល័យញូវយ៉កនៅអារ៉ាប់រួម។ .jpg)
យ៉ាងណាមិញ អ៊ីរ៉ង់មិនបានបញ្ជាក់ថានឹងកំណត់គោលដៅលើសកលវិទ្យាល័យណាមួយនោះទេ ប៉ុន្តែបានអះអាងថាសកលវិទ្យាល័យអ៊ីស្រាអែល និងអាមេរិកទាំងអស់ ដែលមានទីតាំងនៅតំបន់អាស៊ីខាងលិចនឹងក្លាយជាគោលដៅស្របច្បាប់៕










