វប្បធម៌ខ្មែរនិងថៃគឺជាជម្លោះនៅលើបណ្តាញសង្គមដែលមានអាយុកាលជាច្រើនឆ្នាំមកហើយដែលគ្មានវិធីដោះស្រាយណាមួយឡើយដោយសារតែការមិនព្រមទទួលស្គាល់នូវអ្វី ជាការពិតនិងរៀនសូត្រតែប្រវត្តិសាស្រ្តដែលក្លែងបន្លំ។ ស្របពេលនិន្នាការស្បៃកាន់តែរីកដុះដាលរាល់ពេលសិល្បការិនីខ្មែរគ្រងនូវឈុតស្បៃតែងតែត្រូវបានជនជាតិថៃមួយចំនួនចោទប្រកាន់ថាជាឈុតស្បៃរបស់ថៃ។ ហត់ចិត្តនឹងជនជាតិថៃមួយចំនួនពេក លីវ ជីលី ស្រាប់តែលើកឡើងចំៗបែបនេះតែម្តង។
ជាមួយនឹងឈុតស្បៃខ្មែរដ៏ស្រស់ស្អាត លីវ ជីលី បាននិយាយនៅលើបណ្តាញសង្គមរបស់ខ្លួនកាលពីពេលថ្មីៗនេះ(២៦ មីនា) ថា «ពេលខ្លះហត់ជាមួយប្រជាជនសៀមមួយចំនួនហ្នឹងម៉េស ទឹកដីក៏លួច វប្បធម៌ក៏លួច សំខាន់ឈុតខ្មែរស្បៃខ្មែរ អីហ្នឹងក៏វាថារបស់វា ឆ្ងល់ប្រាសាទពីរ៉ាមីត កំផែងរបស់ចិនអីហ្នឹងហាស់កាលណាវាថារបស់វាម្តងហត់ម៉េស»។

Miss Supranational Cambodia 2023 បានផ្តាំផ្ញើទៅកាន់ជនជាតិសៀមថាគួររៀនប្រវត្តិសាស្រ្តសាថ្មី កុំរៀនតាម ដូនតាដែលក្លែងប្រវត្តិសាស្រ្ត សម័យនេះជាសម័យ AI ហើយ។ ពិតប្រាកដណាស់នៅពេល លីវ ជីលី លើកឡើងខាងលើនេះក៏មានជនជាតិថៃមួយចំនួនចូលមកខម្មិនបញ្ចេញមតិជាច្រើនហូរហែផងដែរ។ លើសពីនេះទៅទៀត គណនីជនជាតិថៃខ្លះហេតុតែចង់ឈ្នះនឹងការបង្ហោះរបស់ លីវ ជីលី ថែមទាំងខម្មិនជាភាសាខ្មែរទាំងទទឹងទិសចូលក្នុងការបង្ហោះនោះទៀតផង។
ជារឿយៗនិងជាញឹកញាប់ឱ្យតែសិល្បការិនីខ្មែរគ្រងនូវឈុតស្បៃខ្មែរ ឬជនបរទេសណាក៏ដោយស្លៀកឈុតប្រពៃណីខ្មែរ ជនជាតិថៃតែងតែបញ្ចេញមតិថាជាសំលៀកបំពាក់របស់ពួកគេ មិនលើកលែងសូម្បីតែព្រះនាង ចេណ្ណា ក៏ត្រូវបានជនជាតិថៃមួយចំនួនបញ្ចេញមតិស្អប់ខ្ពើមដូចគ្នា៕










